• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ស្ទើរ​មិនគួរ​ឲ្យ​ជឿ ! ស្ត្រី​ម្នាក់​លង់ទឹក​លិច​បាត់ ៦​ម៉ោង រាវរក​មិនឃើញ​ស្រាប់តែ​ផុស​ឡើង​ឯងៗ ហើយ​នៅរស់​ឥឡូវ​ប្រាប់​រឿង​ពិត​

6 ខែ កន្លងទៅ ណូ​រ៉ា

​រឿង​នៅលើ​លោក​នេះ ពិតជា​មានរឿង​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ហើយ​ហាក់ដូចជា​កើត​នូវ​អា​ភិ​នី​ហា បាន​កើតឡើង​ចំពោះ​ស្ត្រី​ម្នា​ក់នៅ​ភូមិ កំ​ភុ​ន ខេត្តស្ទឹងត្រែង បាន​លង់ទឹក​លិច​បាត់ អស់​រយ​:​ពេល​ដល់​ទៅ ៦​ម៉ោង ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ខំប្រឹង​រាវរក​សាក​សាព​នាង​យ៉ាង​អស់ចិត្ត អស់ចង់​នៅតែ​ពុំ​ឃើញ​ឡើយ ។ សាច់​ញា​ត្តិ​ម្នាក់ៗ​អស់សង្ឃឹម និង​យំ​ហើម​ភ្នែក​អស់ ប៉ុន្តែ​ក្រោយ​៦​ម៉ោង ស្រាប់តែ​មនុស្ស​ផុស​ពី​ក្នុង​ទឹក​ឡើង​ធ្ងោ ធ្វើ​ឲ្យ​ម្នាក់ៗ​ស្មានតែ​ខ្មោចលង ក៏​នាំគ្នា​ភ័យ​ប៉ុន្តែ​រឿង​ចម្លែក​ស្រាប់តែ​នារី​នោះ​ពុំបាន​ស្លាប់​ទេ ហើយក៏​និយាយប្រាប់​គេឯង ពី​អា​ភី​នី​ហារ​ដែល​ធ្វើ​ឲ្យ​នាង​មានជីវិត​នៅរស់​នោះ​ថា គឺ​នាង​លិច​ក្នុង​ទឹក​ដូច​មាន​អា​ភី​នី​ហា ។ នាង​និយាយថា​ពេល​នាង​លិច​ចូលក្នុង​ទឹក​គឺ​ទឹក​នោះ​ត្រជាក់​ហើយ​ដូច​ខ្លាញ់​អីចឹង ។​

​នាង​និយាយថា​ពេល​នាង​លិច​ចូលក្នុង​ទឹក​នោះ​មាន​សត្វ​ពស់​ពណ៌​ខ្មៅ​២ ក្បាល​នាំ​នាង​ចុះ​ទឹក​កាត់ទឹក​ទឹក​ត្រជាក់ ដូច​ខ្លាញ់​នោះ ។ ពេល​ពស់​នាំ​នាង​ទៅ វា​នោះ​និយាយប្រាប់​នាង​ថា ចុះទៅ​ឋាន​ក្រោម (​ភុ​ជុ​ង្គ​នាគ​?) ។​ហើយ​ពេល​យកទៅ​ពស់​នោះ​ប្រាប់​នាង​ថា ពួកគេ​មិន​យក​នាង​ទៅ​រហូត​ទេ​គឺ កុំ​ខ្លាច​គេ​នាំ​នាង​ទៅហើយ​មិន​យកទៅ​រហូត​ទេ​គឺ​យកមក​វិញ​ទេ ។ នេះ​បើ​យោងតាម​ប្រភព​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា MeSa Seth ដែល​បង្ហាញ​វីដេអូ​និយាយ​ឡើង​ដោយ​ជនរងគ្រោះ​ផ្ទាល់​និង​សកម្មភាព​អ្នក​ចុះ​ទៅរក​រូបនាង ។ នោះ​ពិតជា​ហួស​ពី​ការជឿ​ប៉ុន្តែ​វា​ជា​រឿង​កើតឡើង​ពិតមែន ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2