• Flexa

រឿង​នាងក្រមុំ​អាយុ 17 ឆ្នាំ​ថា​មាន​ពស់​ធំ​ពីរ​ក្បាល​នាំ​ទៅលេង​ក្នុង​បាតទន្លេ​ប្រាំមួយ​ម៉ោង​មកវិញ​នៅរស់​ដូច​រឿង ភុ​ជុ​ង្គ​នាគ​

10 ខែ កន្លងទៅ ណូ​រ៉ា

​រឿង​ដែល​ហួស​ពី​ការ​ជឿថា នាងក្រមុំ​ម្នាក់​ឈ្មោះ ថង ថេ​ង​ជី​ឡា អាយុ 17 ឆ្នាំ រស់នៅ​ភូមិ​កំ​ភុ​ន​​ឃុំ កំ​ភុ​ន ស្រុក​សេ សាន ខេត្ត ស្ទឹង ត្រែង ដែល​លោត​ចូល​ទឹកទន្លេ​បាត់​ឈឹង​អស់​រយៈពេល 6 ម៉ោង ធ្វើអោយ​មនុស្ស​ជាច្រើន​ភ័យ​ស្លន់ស្លោ​រុក​រាវរក​សព​នាង​អស់ចិត្ត​មិនឃើញ បែរជា​ក្រោយ​ម្តាយ​យំទួញសោក បែរបន់​អារក្សទឹក អស់​ទេវតា បារមី​ទឹកទន្លេ ដើម្បី​រក​សព​នោះ​​មិន​ត្រឹមតែ​រក​មិនឃើញ​សព​កូនស្រី​ទេ គឺ​នាង​ផុសចេញ​មកវិញ​ដោយ​ចិត្ត​ឡើង​នៅក្នុង​​ទឹកទន្លេ​មេគង្គ​កាលពី​ល្ងាច​ថ្ងៃទី ០៩ ខែមករា ស្ថិតនៅ​ចំណុច​ភូមិ កំ​ភុ​ន ឃុំ កំ​ភុ​ន​ស្រុក សេ​សាន ខេត្ត ស្ឌឹ​ង​ត្រែង ។

ប្រជា​ពលរ​ដ្ធ​ស្រី​ដែលជា​មិត្តភក្តិ​របស់​នាង​ជិះ​ម៉ូតូ​មួយគ្រឿង នាំគ្នា​ទៅ​បេះ​ផ្លែ​ល្វា​នៅតាម​មាត់ទន្លេ លុះ​សុខៗ​ស្រាប់តែ​នាងរង​គ្រោះ ក៏បាន​ហុច​សោ​​ម៉ូតូ​អោយមក​ខ្លួន ដោយ​មិនបាន​និយាយ​អ្វី​ទេ ស្រាប់តែ​នាង​ដោះ​ស្បែកជើង​លោត​ចុះ​ទឹកទន្លេ​​បាត់ទៅ​។​ភ្លាមនោះ នាង​បាន​រត់​ទៅប្រាប់​អ្នក​ក្បែរ​នោះ មកជួយ​និង​ផ្អើលឆោឡោ​ឡើង​ចុះ​រាវ​​រក​សង្គ្រោះ​ភ្លាមៗ​ដែរ​តែ​នៅ​មិនឃើញ​។

នាង​បាន​និយាយថា ក្រោយ​ក្រុមគ្រួសារ​និង​សាច់ញាតិ​ចុះ​រាវរក​អស់​ជាង​ប្រាំមួយ​ម៉ោង ក៏បាន​នាំគ្នា​ឡើងលើ​គោក​វិញ មួយ​រំពេច​នោះ ស្រាប់តែ​នាង​ផុស​ឡើងវិញ​ដោយ​ឯកឯង ហាក់បីដូច​មនុស្ស​ចុះ​ទឹក​ធម្មតា ដោយ​ពុំមាន​អ្វី​កើតឡើង​សោះ​។ បន្ទាប់​ឃើញ​នាង​ផុស​មកវិញ គ្រួ​សារបាន​ស្ទុះ​ទៅ​ស្រង់​មកលើ​គោក​ហើយ​បញ្ជូនទៅ​​មណ្ឌល​សុខភាព​។ ប្រភព​បន្តថា តាមផ្លូវ​ទៅកាន់​មណ្ឌល​សុខភាព ត្រូវ​នាង​បាន​រៀបរាប់​ប្រាប់​គេឯង​ថា​មាន​សត្វ​ពស់​ពីរ​ក្បាល​ធំៗ ព​ណ៏​ខ្មៅ ហៅ​នាង​ទៅ​មុជទឹក​លេង​ដោយ​សន្យាថា​​នឹង​ជូន​នាង​ត្រលប់​មកវិញ ដូច​ការសន្យា​មែន ។

នេះ​ជា​រឿង​ដ៏​ចំលែក​បំផុត ដែល​នាងរង​គ្រោះ​​បាត់​ក្នុង​ទឹក​អស់​រយៈពេល​ច្រើន​ម៉ោង​ហើយ នៅតែ​ពុំមាន​អ្វី​កើតឡើង ។ បច្ចុបន្ន​នាង​មាន​សា្មរ​តី​ធម្មតា​ក្រោយពេល​ផុស​ពី​តឹក​វិញ ។ រឿងនេះ​ធ្វើអោយ​អ្នកខ្លះ​ជឿ​តែ​អ្នកខ្លះ​ថា​អភិនីហា​ហួស​​ពី​ការជឿ​តែ​យ៉ាងណា​វា​បាន​កើតឡើង​រួចហើយ​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី