• Default ខាងលើក្រោមមេនុយ

សត្វ​សុនខ និង​ឆ្មា មាន​វិញ្ញាណ​ពិសេស ខាង​ផ្លូវ​ងងឹត

3 ខែ កន្លងទៅ DNT-NEWS

​ម្ចាស់​ឆ្កែ និង​ឆ្មា​ជាច្រើន​ជឿថា សត្វ​របស់​ពួកគេ​អាច​មើលឃើញ​ខ្មោច ។ សត្វ​ឆ្កែ​អាច​រកឃើញ​បាតុភូត​ដែល​មនុស្ស​មិនអាច​ធ្វើបាន ដូចជា​គ្រោះមហន្តរាយធម្មជាតិ ដែល​រៀបនឹង​មកដល់ ។ ពួកគេ​ក៏​បង្ហាញ​ដែរ​ថា សត្វ​ឆ្កែ​អាច​ទទួល​សម្លេង និង​ក្លិន​បាន​យ៉ាង​ល្អ​ហួស​ពី​សមត្ថភាព​របស់​មនុស្ស ។ សត្វ​ឆ្កែ​ថែមទាំង​មាន​ភ្នែក​ល្អប្រសើរ​បំផុត​និង អាច​មើលឃើញ​ច្បាស់​ក្នុង​ភាព​ងងឹត​និង នៅ​ចម្ងាយ​ឆ្ងាយ ។

​ដោយសារតែ​ញ្ញាណ​របស់​ពួកវា​មាន​សមត្ថ​ភាពខ្លាំង ជាង​ញាណ​របស់​មនុស្ស សត្វ​ឆ្កែ​ជា​ញឹកញាប់​វា​ហាក់ដូចជា ឮ​និង​មើលឃើញ​អ្វីដែល​មិនបាន​មើលឃើញ​ដោយ​ម្ចាស់​របស់​ពួកវា ។ លើសពីនេះ​ទៀត​សត្វ​ឆ្កែ​សម្តែង នូវ​កាយវិការ​ទុក្ខព្រួយ​នៅពេលដែល​នរណាម្នាក់​នៅ​ក្នុង​គ្រួសារ​របស់​វា​ត្រូវបាន​គេ​សម្លាប់ ឫ​រងរបួស​ក្នុង​គ្រោះថ្នាក់​ណាមួយ ។ ហេតុផល​ចំពោះ​រឿងនេះ​នៅតែ​មិនទាន់មាន​ការបកស្រាយ​បានច្បាស់លាស់​តែ​វា​អាចជា​មនោ​ស​ញ្ចោ​ត​នា​ចំពោះ​ម្ចាស់​វា ។

​សត្វ​ឆ្កែ មិនមែនជា​សត្វ​តែមួយគត់​ដែលមាន​សមត្ថភាព​លើសពី​មនុស្ស​ទាក់ទិន​នឹង​ការមើលឃើញ ការ​ស្តាប់​សំឡេង​និង​ការ​ហិតក្លិន​ប៉ុណ្ណោះ​ទេ ។ សត្វ​ឆ្មា ក៏​ពូកែ​ខ្លាំង​ដែរ​ពីរ​ចំណុច​ទាំងនោះ​ហើយ​ពួកវា ក៏​អាច​មើលឃើញ​ពេលយប់​បាន​យ៉ាងច្បាស់ ។ ម្ចាស់​ឆ្មា ដែល​ជឿថា​សំឡាញ់​ឆ្មា​របស់​ពួកគេ​មើលឃើញ​ខ្មោច ឫ​វិញ្ញាណ​ជារឿយៗ​គិតបែបនេះ​ក៏​ព្រោះតែ​ឥ​វិ​យា​បទ​ចម្លែក និង​ហាក់ដូចជា យើ​ញ​មើលមិនឃើញ​នៅ​ជុំវិញ​វា ។

​ឆ្កែ និង​ឆ្មា​មួយចំនួន អាច​បង្ហាញ​ញ្ញាណ​អរូបី​ដែល​សក្តានុភាព​ផ្សេងៗ រួមទាំង​សមត្ថភាព​ក្នុង​ការដឹង​មុន​នៃ​ការស្លាប់​ដែល​នឹង​កើតមានឡើង ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2