• Default ខាងលើក្រោមមេនុយ

ស្ត្រី​ចំណាស់​ម្នាក់​សុខចិត្ត​ធ្វើអត្តឃាត​ខ្លួនឯង​ដើម្បី​បាន​លុយ​ធានារ៉ាប់រង​ព្យាបាល​ជំងឺ​កូនប្រុស

3 ខែ កន្លងទៅ ណូ​រ៉ា

ស្ត្រី​ជា​ម្ដាយ​ជនជាតិ​ចិន​ម្នាក់​បានធ្វើ​អត្តឃាត​ខ្លួនឯង​ដើម្បី​បាន​លុយ​ធានារ៉ាប់រង​ទៅ​ចំណាយ​ព្យាបាល​ជំងឺ​កូនប្រុស បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ចិន Shanghaiist​។​

​ប្រភពព័ត៌មាន​ឱ្យដឹងថា ស្ត្រី​ជា​ម្តាយ​វ័យ​៦៣​ឆ្នាំ បាន​ស្លាប់​ក្រោយពេល​ធ្លាក់​ពី​រានហាល​ជាន់​ទី​៩​ក្នុង​សង្កាត់​ក្រីក្រ​មួយ​នៅ​ក្រុង Shenzhen ខេត្ត Guangdong​។ នៅ​មុនពេល​ផុតដង្ហើម ស្ត្រី​ជា​ម្ដាយ​បាន​និយាយថា​៖ "​ខ្ញុំ​មិន​អី​ទេ ខ្ញុំ​នឹង​ជួយ​លុយ ដែល​កូន​ត្រូវការ "​។​

​ប្រភព​ដដែល​បន្តថា កាលពី​ឆ្នាំ​២០០៥​កន្លងទៅ កូនប្រុស​ស្ត្រី​ខាងលើ​ត្រូវបាន​ពិនិត្យឃើញថា​មាន​ជំងឺ​សន្លាក់​ឆ្អឹងខ្នង Bechterew (​បណ្ដាល​ឲ្យ​ឈឺ​រឹង​ឆ្អឹងខ្នង​ពី​ក​ដល់​ឆ្អឹងខ្នង​ផ្នែក​ខាងក្រោម​)​។​រយៈពេល​១០​ឆ្នាំ​ក្រោយមក កូនប្រុស​របស់​ស្ត្រី​រូបនេះ​បានសម្រេច​ចិត្ត​ប្រាប់​ម្ដាយ​ឲ្យ​ដឹង​ពី​អា​ការៈខ្លួន​ព្រោះ​ជំងឺ​ដល់​ដំណាក់កាល​ចុងក្រោយ​ដែល​រូបគេ​មិនអាច​កម្រើក​ឆ្អឹងខ្នង​ឬ​ងាកក​បាន​។​

​កូនប្រុស​របស់​ស្ត្រី​ខាងលើ​បាន​ឈប់​ពី​ការងារ​ដើម្បី​ព្យាបាល ហើយ​ស្ត្រី​ជា​ម្ដាយ​របស់គេ​ព្រួយបារម្ភ​ជាខ្លាំង​រហូត​បញ្ចាំ​របស់​ទ្រព្យ​និង​នឹកឃើញ​ពី​សេវា​ធានារ៉ាប់រង​ជីវិត​ដែល​បាន​ទិញ​។ បុរស​ជា​កូនប្រុស ជឿថា​ម្ដាយ​របស់ខ្លួន​បានធ្វើ​អត្តឃាត​ខ្លួនឯង​ដើម្បី​បាន​សំណង​ធានារ៉ាប់រង​ចំនួន​៣​សែន​យាន់ (៤៦៣២៣ ដុល្លារ​)​។​

​យ៉ាងណាក្ដី​ធានារ៉ាប់រង​បាន​ហួស​សុពលភាព​តាំងពី​ខែវិច្ឆិកា កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​។ ចំណែក​ក្នុង​កិច្ចសន្យា​កុងត្រា​បានចែង​ច្បាស់​ថា​មិន​សង​សំណង​នោះទេ​ក្នុងករណី​ការស្លាប់​ដោយ​ធ្វើអត្តឃាត​ខ្លួនឯង​។ ក្រោយ​ហេតុការណ៍​នោះ កូនប្រុស​ស្ត្រី​ខាងលើ​បានបង្ហាញ​ពី​ភាព​សោកស្ដាយ​របស់ខ្លួន​ថា​លោក​គួរតែ​ស្លាប់​មិនគួរ​ឲ្យ​មានរឿង​បែប​នោះ​កើត​ចំពោះ​ម្ដាយ​ខ្លួន​នោះទេ​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2