• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ​ម្នាក់​អាច​លើក​ដុំ​ដែក​ទម្ងន់​៧១​គីឡូក្រាម​

8 ខែ កន្លងទៅ ណូ​រ៉ា

វា​ពិតជា​រឿង​មួយ​ដែល​មិន​គួរឱ្យ​ជឿ ស្ត្រី​ម្នាក់​ជា​គ្រូ​កីឡា​បង្ហាត់​ប្រាណ​អាច​លើក​រួច​ដុំ​ដែក​ទម្ងន់​៧១​គីឡូក្រាម ខណៈដែល​នាង​មាន​ផ្ទៃពោះ​៨​ខែ ។​

នាង អេ​មី​លី ប្រ៊ី​ស ជនជាតិ​អាមេរិក អាយុ​៣១​ឆ្នាំ បានបញ្ចប់​ការលើក​ទម្ងន់​ដុំ​ដែក​នេះ ខណៈដែល នាង​ចូលរួម​ប្រកួត​ជាមួយ​ក្រុមកីឡា CrossFit របស់​នាង​កាលពីពេល​ថ្មី​នេះ​។

​នាង អេ​មី​លី អត្ត​ពល​លិ​ក​ដែល​រស់នៅ​ទីក្រុង Charlotte សហរដ្ឋអាមេរិក​បាន​សម្រេចបាន​នូវ​ការលើក​ទម្ងន់​១៤៨​គីឡូក្រាម នៅមុន​ពេល​នាង​មាន​ផ្ទៃពោះ​។​

នាង អេ​មី​លី ដែល​នឹង​កើតកូន​ប្រុស​លើកទីមួយ​របស់​នាង​នៅ​ចុងខែ​មេសា​នេះ​បាន​និយាយថា នាង​បាន​ហ្វឹកហាត់​លើក​ទម្ងន់​ចំនួន​៦​លើក​ក្នុង​មួយ​សប្តាហ៍ នៅមុន​ពេល​ចូល​ប្រកួត​នេះ​។​

ដោយបាន​ឆ្លើយតប​ទៅនឹង​ការរិះគន់ នាង​បាន​និយាយថា នាង​មាន​សុខភាព​ល្អ ។ ការលើក​ទម្ងន់​នេះ​មិនបាន​ប៉ះពាល់​សុខភាព​ក្នុងពេល​មាន​ផ្ទៃពោះ​នោះទេ ហើយ​ថា​នាង​បា​នស​ម្រ​ច​ចិត្ត​ចូល​ប្រកួត​នេះ បន្ទាប់ពី​វេជ្ជបណ្ឌិត​របស់​នាង​បាន​យល់ព្រម​ឲ្យ​នាង​ចូលរួម​ប្រកួត​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2