• Default ខាងលើក្រោមមេនុយ

យក​ប៉េងប៉ោង​ធ្វើ​ឈុត​កូនក្រមុំ​ឲ្យ​មិត្តស្រី​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ពេញទី​ក្រុង​

4 ខែ កន្លងទៅ ណូ​រ៉ា

បុរស​ជនជាតិ​ចិន​ម្នាក់ សម្រេចចិត្ត​ធ្វើ​ឈុត​កូនក្រមុំ​ពី​ប៉េងប៉ោង​ចម្រុះ​ពណ៌​ប្រមាណ​ជាង ៦០០ ជូន​គូ​ដណ្ដឹង សម្រាប់​ថ្ងៃ​ភ្ជាប់ពាក្យ ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​ពេញ​ក្រុង​។​

​អនាគត​កូនកំលោះ​លោក Lu Kepeng អាយុ ២៥​ឆ្នាំ និង​គូ​ដណ្ដឹង បាន​ទាក់ទាញ​ក្រសែភ្នែក​មហាជន​ឲ្យ​ងាក​មក​ខ្លួន​ស្ទើរ​គ្រប់គ្នា ក្រោយ​ពួកគេ​ដើរកាត់​តាម​ដង​វិថី​ក្នុង​ទីក្រុង​គីន​ដៅ ខេត្ត​សាន​ទុង ស្លៀកពាក់​ឈុត​ដ៏​ប្លែក​នេះ​។ លោក Lu បាន​បំពេញ​សុបិន​មិត្តស្រី​របស់ខ្លួន​ក្នុង​ការធ្វើ​សំលៀកបំពាក់​ឲ្យ​មាន​តែមួយ​ប្លែក​គេ និង​ចំណាយ​ប្រាក់​តិច​។​

​នៅ​ថ្ងៃ​ថតរូប Pre-wedding គេ​សង្កេតឃើញ Lu Kepen បាន​បញ្ចេញ​រ៉ូ​ប​កូនក្រមុំ​ធ្វើ​ដោយ​ដៃ​ខ្លួនឯង​ចំនួន​ពីរ ដោយ​មួយ​មាន​ពណ៌​ស​សុទ្ធ និង​មួយទៀត​ប៉េងប៉ោង​ចម្រុះ​ពណ៌​។  អ្នកដំណើរ​តាមផ្លូវ​មិនតិច​ទេ ច្រណែន​នឹង​ភាព​ផ្អែមល្ហែម​ពួកគេ ក្នុងការ​ច្នៃប្រឌិត​ដ៏​ចាប់អារម្មណ៍​ទាំងនេះ​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2