• Default ខាងលើក្រោមមេនុយ

គូស្នេហ៍​កម្ពស់​ទាប​ជាងគេ​លើ​លោក​ចង់​មានឈ្មោះ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក​

2 ខែ កន្លងទៅ ណូ​រ៉ា

គូសង្សារ​មួយគូ​ដែលមាន​កម្ពស់​ទាប​មិន​ដល់​១​ម៉ែត្រ បាន​រៀបរាប់​ពី​ក្ដី​ស្នេហា​ពិត​របស់ខ្លួន​មិន​ខ្វល់​ពី​សម្រស់ ឬ​រូបរាងកាយ​ខាងក្រៅ ប្រាប់​ដល់​សារព័ត៌មាន Daily Mail ដើម្បី​ឲ្យ​មនុស្ស​ជាច្រើន​បានដឹង​។​

​បុរស​និង​នារី​ដែល​គេ​ចាត់ទុកថា​ជា​គូសង្សារ​កម្ពស់​ជាងគេ​លើ​លោក គឺ​លោក Paulo Gabriel da Silva Barros  វ័យ​៣០​ឆ្នាំ និង​កញ្ញា Katyucia Hoshino វ័យ​២៦​ឆ្នាំ​មកពី​ប្រទេស​ប្រេ​ស៊ី​ល​ដូចគ្នា​។ អ្នក​ទាំងពីរ​បានកើត​ជំងឺ មួយ​ឈ្មោះ​dwarfism ដែល​ធ្វើ​ឲ្យ​រាងកាយ​មាន​ទំហំ​តូច​និង​លូតលាស់​តិចតួច​។​

​លោក Paulo ដែលមាន​កម្ពស់ ០,៨៨ ម៉ែត្រ និង​កញ្ញា​Katyucia មាន​កម្ពស់​០,៨៩​ម៉ែត្រ បាន​ឲ្យ​ដឹងថា ពួកគេ​បាន​ស្គាល់គ្នា​និង​ក្លាយ​សង្សារ​១០​ឆ្នាំ​មកហើយ​តាមរយៈ​វិ​ប​សាយ​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​។ សព្វថ្ងៃ​គូស្នេហ៍​មួយគូ​នេះ​បានសម្រេច​ចិត្ត​រស់នៅ​ជាមួយគ្នា ដែល​លោក Paulo បច្ចុប្បន្ននេះ​ធ្វើការ​ជា​ជំនួយការ​ផ្នែក​ច្បាប់ ឯក​ញ្ញា Katyucia ជា​ម្ចាស់​ហាង​សាឡ​ន​មួយ​។

​នាពេលខាងមុខ គូសង្សារ​កម្ពស់​ទាប​មួយគូ​នេះ បាន​ឲ្យ​ដឹងថា ពួក​សង្ឃឹមថានឹង​អាចបំពេញ​លក្ខខណ្ឌ​ចូលក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក​ក្លាយជា​គូស្នេហ៍​ឯក​ត្ត​កម្ម​កម្ពស់​ទាប​ជាងគេ​លើ​លោក​ផងដែរ​៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2