• Flexa
  • Default ខាងលើក្រោមមេនុយ

មនុស្ស​តូច​ជាងគេ​បំផុត​លើ​លោក ទម្ងន់​ត្រឹមតែ ៥​គីឡូក្រាម​

2 ខែ កន្លងទៅ នីតា

​នៅ​ទីបំផុត​ទស្សនាវដ្ដី ដឹ អ៊ី​ន​ឌៀ​ន ប៊ុ​ក អ​ហ្វ​រ៉េ​ក​អ​ល​ដែលជា​សៀវភៅ​មួយ​ធ្វើការ​កត់ត្រា​អំពី​អ្វីដែល​ប្លែកៗ​បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌា បានទទួល​ការធានារ៉ាប់រង​ពី​សៀវភៅ​ហ្គី​ន​ណេ​ស រីខ​ត ធ្វើការ​កត់ត្រា​ទៅលើ​កុមារី ច​យុ​ទី អាន់​កេ អាយុ​១៤​ឆ្នាំ អ្នករស់នៅ​ក្នុង​ទីក្រុង​ណាក​បុ​រៈ ប្រទេស​ឥណ្ឌា ទុកជា​អ្នកមាន​រាងកាយ​ក្រិន​តូច​បំផុត​លើ​ពិភពលោក​។ ពិតមែន​នាង​មាន​អាយុ​១៤​ឆ្នាំ​ទៅហើយ​ក្ដី តែ​នាង​មាន​កំពស់​ត្រឹមតែ​៥៩,៦៩​ស​.​ម និង​ទម្ងន់​ត្រឹមតែ​៥,២៥​គីឡូក្រាម​។​

​សព្វថ្ងៃនេះ​នាង ច​យូ​ទី បាន​ចូលរៀន​អក្សរ​ជាមួយ​មិត្ត​ភ័ក្ដិ​ដែលមាន​រូបរាង​ធំធាត់​ជា​មនុស្ស​ធម្មតា​។ ទោះបីជា​នាង​មាន​រូបរាងកាយ​ខុសប្លែក​ពី​គេឯង​បែបនេះ​ក្ដី ក៏​បណ្ដា​មិត្ត​ភ័ក្ដិ​ទាំងអស់​ផ្ដល់​ការ​អាណិត​ស្រឡាញ់​ដូចជា​មនុស្ស​ទូទៅ​ដែរ​។​

​សំរាប់​អាការ​ខុសប្លែក​ក្នុង​រាងកាយ​របស់​មនុ​ស្សទូ​ទៅនេះ​ខាង​វិទ្យាសាស្ដ្រ​មានការ​អធិប្បាយ​ថា ក្រពេញ​ឈ្មោះ​ពី​តូ​តា​រី ដែល​ស្ថិតនៅត្រង់​កញ្ចឹងក តរបស់​មនុស្ស​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ការ​លូត​ធំធាត់​របស់​មនុស្ស ប្រសិនបើ​ក្រពេញ​មួយ​នេះ​កើតមាន​ភាពប្រក្រតី វា​នឹងធ្វើ​ឲ្យ​រាងកាយ​មនុស្ស​នោះ​ខ្ពស់ ឬក៏​តឿ​បើ​ពុំ​នោះទេ​ធ្វើ​ឲ្យ​ពិការ​ទៅលើ​រាងកាយ​នៃ​ចំណែក​ខ្លះៗ​បាន​។​

​ក៏ប៉ុន្ដែ​សម្រាប់​នាង ច​យូ​ទី វិញ នាង​ពុំ​បានទទួល​ឥទ្ធិពល​ពី​ក្រពេញ​ពី​តូ​តា​រី​នេះ​ទេ​។ ករណីនេះ​អ្នកវិទ្យាសាស្ដ្រ​ខាង​ការវិភាគ​បានធ្វើការ​អធិប្បាយ​ថា​”​ក្មេងស្រី ច​យូ​ទី កើតមាន​ភាពប្រក្រតី​លើ​រាងកាយ ដែល​ហៅថា Achon Droplasia​។ ក្រោយពេល​គ្រូពេទ្យ​បានធ្វើការ​ត្រួតពិនិត្យ​យា់ង​លំអិត​មក​បាន​សរុប​ថា នាង ច​យូ​ទី លូតលាស់​ធំធាត់​ដល់​កម្រិត​ហើយ នាង​មិនអាច​ធំ​លើសពីនេះ​បាន​តទៅទៀត​ទេ នេះ​គឺជា​កម្ម​របស់​នាង​។​

រោគ​ដូចដែល​បាន​ពោល​មកនេះ បើ​អធិប្បាយ​ឲ្យ​ងាយ​យល់​តាម​ភាសា​អ្នកស្រុក​គឺ​រោគ​ឆ្អឹង​មិន​លូតលាស់​ទៅតាម​វ័យ ធ្វើ​ឲ្យ​រាងកាយ​ទៅជា​ក្រិន​ជាង​មនុស្ស​ធម្មតា​រាប់សិប​ដ​ង​។ សញ្ញា​សម្រាប់​នាង ច​យូ​ទី គឺ​របស់របរ​ប្រើប្រាស់​ដូចជា ចាន ស្លាបព្រា សម ផ្ដិល​ទឹក កំសៀវ​ទឹក គ្រែ​ដេក តុ កៅអី សំរាប់​អង្គុយ​នៅផ្ទះ និង​នៅឯ​សាលារៀន រហូតដល់​របស់រប​រ​ប្រើប្រាស់​ប្រចាំថ្ងៃ ដែល​ទាមទារ​ឲ្យ​មាន​ខ្នាតតូច​សមរម្យ​ទៅនឹង​រាងកាយ​របស់​នាង​។​

​ខាង​សាលារៀន​បានផ្ដល់​ក្ដីមេត្តា​ករុណា​រៀបចំ​កៅអី និង​ឧបករណ៍ប្រើប្រាស់​ខ្លះៗ​នៅក្នុង​សាលារៀន​ឲ្យ​មាន​ខ្នាត​សមរម្យ​ទៅនឹង​រាងកាយ​របស់​នាង​។ រូបភាព​បែបនេះ​ជាការ​ចង់បង្ហាញ​ឲ្យ​យើង​ឃើញថា មិន​ត្រូវបាន​គេបោះបង់​ចោល​នោះទេ​។ ប៉ុន្ដែ​នាង ច​យូ​ទី​ជាម​នុស្ស​ដែល​ដើរ​ទាន់​ម៉ូដ​សម័យថ្មី​ក្នុងការ​តុបតែង​កាយ​។ នាង​ចូលចិត្ត​មើល​ទូរទស្សន៍ និង​ឌី​វី​ឌី​។ នាង​បាន​ឆ្លើយ​នឹង​សំណួរ​ដែល​អ្នកសារព័ត៌មាន​ចោទ​សួរថា តើ​នាង​មាន​អារម្មណ៍​បែបណា​នៅពេល​កើតមក​មាន​រាងកាយ​បែបនេះ​?

​នាង ច​យូ​ទី ឆ្លើយតប​ទាំង​អារម្មណ៍​ធម្មតា​ថា "​ខ្ញុំ​ពុំមាន​អារម្មណ៍​សោកស្ដាយ ឬ​ខូចចិត្ត​អ្វី​នោះទេ ព្រោះ​ខ្ញុំ​ក៏​ជាម​នុស្ស​ដូច​គេ​ដូច​ឯង​ដែរ ខ្ញុំ​ទទួល​អាហារ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​គេ​នាំគ្នា​ទទួលទាន ជាពិសេស​ខ្ញុំ​ក៏​ចេះ​ស្រមើស្រមៃ​ដែរ​។ ខ្ញុំ​ពុំមាន​អារម្មណ៍​ថា ឈឺចិត្ត​ដោយ​ប្រការ​ណាមួយ​នោះទេ​”​។​

​ច​យូ​ទី បាន​រៀបរាប់​ពី​ក្ដី​ស្រមៃ​ទៅ​អនាគត​ទាំង​គ្មាន​ការអៀនខ្មាស​ថា ក្រោយពី​បញ្ចប់​ការសិក្សា​ហើយ នៅ​ថ្ងៃ​ណាមួយ​នាង​នឹង​បោះជំហាន​ចូល​ហូលីវូដ​។ នាង​ត្រូវការ​ទៅធ្វើ​ការ​នៅ​ទីក្រុង​ធំៗ​ដូចជា​ប៊ុ​ម​បៃ​។ ប្រសិនបើ​អាចទៅរួច នាង​ចង់ទៅ​ទីក្រុង​ឡុង និង​ទៅ​ដើរលេង​នៅ​អាមេរិក​ឲ្យ​ទាល់តែ​បាន​។​

​អ្នកស្រី រ៉ា​ន់​ចា​ណា អាំ​កេ អាយុ​៤៥​ឆ្នាំ បាន​និយាយ​ពី​កូនស្រី​របស់គាត់​ថា កាល​ពេល​កូនស្រី​ម្នាក់នេះ​កើតមក​ភ្លា​មនាង​មាន​រូបរាងកាយ​តូច​បំផុត តែ​គាត់ និង​ស្វាមី​ចេះតែ​នាំគ្នា​ចិញ្ចឹម​បីបាច់​រហូតដល់​បាន​អាយុ​៥​ឆ្នាំ ទើប​គ្រូពេទ្យ​បាន​ប្រាប់​ឲ្យ​ពួកគាត់​ទប់ចិត្ត ព្រោះ​កូនស្រី​នេះ​កើតរោគ​ឆ្អឹង​ខុសធម្មតា ហើយ​នាង​នឹងមាន​រាងកាយ​ក្រិន​បែបនេះ​អស់​មួយជីវិត​។​

​ចំណែក​លោក បា​ប៊ូ គី​ចាន​ជី អាំ​កេ អាយុ​៥២​ឆ្នាំ ត្រូវជា​ឪពុក​របស់​នាង ច​យូ​ទី វិញ បាន​ពោល​ប្រាប់ថា ខ្ញុំ​ស្រឡាញ់​នាង​ណាស់ ខ្ញុំ​មិន​ព្រម​ឲ្យ​នាង​បែក​ទៅណា​ជាដាច់ខាត​។ កន្លងមក​មាន​អ្នក​កាន់សាសនា​ច្រើន​នាក់​ណាស់​ឆៀង​ចូលមក​ជូនពរ​ដល់​នាង លោកអ្នក​មានបុណ្យ​ទាំង​នោះបាន​ជូនពរ​ឲ្យ​នាង​មាន​អាយុ​វែង និង​សុខ​សប្បាយ​តរៀង​ទៅ​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2