• Flexa
  • Default ខាងលើក្រោមមេនុយ

មកដល់​យុគសម័យ​នេះហើយ​ហេតុអ្វី​នៅមាន​មនុស្ស​ដើរ​ជើង​បួន​ទៀត​! ស្តាប់​អ្នកវិទ្យាសាស្ត្រ​បកស្រាយ​!

2 ខែ កន្លងទៅ សូ រា

ដោយ DNT News ៖ មនុស្ស​ទាំង​៤​នាក់​នោះ​ប្រើ​ខ្សែជីវិត​រស់នៅ​ដូច​មនុស្ស​ទូទៅ​ដែរ សូម្បីតែ​មុខមាត់​ក៏មាន​លក្ខណៈ​ដូច​មនុស្ស​។ ក៏ប៉ុន្ដែ​នៅពេល​ដើរទៅ​ណា​មក​ណា​គេ​ច្រើ​ប្រើ​ជើង​ពីរ​ដៃ​ពីរ ដើរ​ដូចជា​សត្វ​ស្វា​ឈេ​ម​ប៉េ​ន​ស៊ី ឬ​ស្វា​អ៊ូ​រ៉ាំ​ង​អ៊ូ​តាំង​។ មាន​ពេល​តិច​ណាស់​ដែល​ពួកគេ​ក្រោកឈរ​ដោយ​ប្រើ​ជើង​ពីរ និង​មាន​រយៈពេល​ខ្លី​បំផុត​។ នៅពេលដែល​គេ​ឈរ​ម្ដងៗ​ដៃ​របស់គេ​នឹង​តោង​មក​ខាងមុខ ហើយ​ក្បាលជង្គង់​អង្កុញ​រួញ ហាក់បីដូចជា​មិនអាច​ឈរ​លាត​ឲ្យ​ត្រង់​បាន​។​

ពួក​អ្នកជំនាញ​ដែល​ធ្វើដំណើរ​ទៅ​ពិសោធន៍​មនុស្ស​ពាន​វង្វេង​យុគ​នេះ​បានផ្ដល់​ហេតុផល​ថា វា​ជា​អាការៈរោគ​ប្រចាំ​ពូជ​អំបូរ​ដែល​គេ​ហៅថា ប៊ី​ភី​តា​ល់​លី​ស៊ឹម ឬ​អា​ការៈដែល​ដើរ​ជើង​ពីរ​មិន​ថ្នឹក​។ ពូក​អ្នកវិទ្យាសាស្ដ្រ​អាល្លឺម៉ង់​សម្ដែង​ពី​ការ​ជឿជាក់ថា អា​ការៈដែល​កើតមាន​មកនេះ វា​បណ្ដាលមកពី​ការបន្ដ​ហ្សែ​ន ឬ​ប្រព័ន្ធ​ពូជ ក្រោយ​ពេលដែល​មនុស្ស​មា​ន​ការវិវត្តន៍​ពីស​ត្វ​ស្វា​មកជា​មនុស្ស​ពី​សត្វ​ដែល​ដើរ​ជើង​បួន មក​ក្រោកឈរ​ព្យាយាម​ដើរ​ឲ្យ​ត្រង់​ខ្លួន​វិញ​នោះ​។​

ហេតុការណ៍​ដូចដែល​បាន​ពោល​មកនេះ វា​កើតមាន​តាំងពី​៤​លាន​ឆ្នាំមុន​ឯណោះ ដូច្នេះ​បង្កើតបាន​នូវ​ក្ដី​មន្ទិល​ថា ហ្សែ​ន​ពី​យុគ​បូរាណ​នេះ វា​បន្ដ​សល់​មកដល់​ម​នុស្ស​យុគ​បច្ចុប្បន្ននេះ​បាន​ដូ​ម្ដេច​?​។ ពួក​អ្នកវិទ្យាសាស្ដ្រ​បន្ដ​ការសន្និដ្ឋាន​របស់​ពួកគេ​ទៀតថា បងប្អូន​ទាំង​៥​នាក់​នេះ​អាចជា​អ្នក​ត​ពូជពង្ស​ពី​មនុស្ស​យុគ​ល្អាង​ឬ​ជា​សត្វ​ពាក់កណ្ដាល មនុស្ស​ពាក់កណ្ដាល​ស្វា ដែល​រស់នៅក្នុង​ល្អាង​កាលពី​ប៉ុន្មាន​ឆ្នាំមុន​។​

យោងតាម​ការធ្វើ​”MRJ” ស្កេ​ន​រាងកាយ​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ គេ​រកឃើញថា ខួរក្បាល​របស់​មនុស្ស​ពានរ​វង្វេង​យុគ​នេះ​មាន​រូបរាង​ខុសធម្មតា រួមទាំង​ការបំពេញ​តួនាទី​ខុស​ប្រក្រតី​ទៅទៀត​។ ត្រង់​ចំណែក​ដែល​ខុស​ប្រក្រតី​នោះ ហៅថា សេ​រ៉េ​បេ​ល​ឡា​រ៍ អា​ថា​សៀ ដែលជា​ចំណែក​ខួរក្បាល​ខាងក្រោម​មាន​តួនាទី​គ្រប់គ្រង​លើ​សកម្មភាព​ដើរ​ដែល​ចំណែក​មួយ​នេះ​មិន​ទំនាក់ទំនង​ជាមួយ​ខួរក្បាល​ដទៃទៀត​ទេ​។​

ពួក​អ្នកវិទ្យាសាស្ដ្រ​ខ្លួនឯង ក៏​នូវ​មិនទាន់​ហ៊ាន​សំរេចចិត្តថា ពួក​មនុ​ស្សពានរ​អស់​ទាំងនេះ​បានទទួល​ហ្សែ​ន​ពី​មនុ​ស្សពានរ ឬក៏​ព្រោះតែ​ខួរក្បាល​ចំណែក​ខាងក្រោម​ខុស​ប្រក្រតី​ឬ​អត់​នោះទេ​។ បើតាម​ការសាកសួរ​ម​នុស្ស​ពានរ​ទាំង​៥​នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​នៅមាន សាច់ញាតិ​បងប្អូន​៤​ជំនាន់​ទៀត រួមទាំង​អស់​១៨​នាក់ ដែល​សុទ្ធតែ​ដើរ​ជើង​៤​ដូចៗ​គ្នា​។ វិធី​ដើរ​របស់​មនុស្ស​ពានរ​នេះ​ជើង​ខាងក្រោយ​លាត​ត្រង់ ហែក​ចេញពី​គ្នា ដើម្បី​ឲ្យ​តុល្យភាព​គ្នា និង​ដៃ​ទាំងពីរ​ខាងមុខ​ដែល​វា​មាន​ប្រវែង​ខ្លី​ជាង​នោះ ។ ដូច្នេះ​ការដើរ​របស់​ពួកគេ​ចាំបាច់​ត្រូវ​ដើរ​ដោយ​បាតដៃ​ទាំងពីរ និង​បាតជើង​ទាំងពីរ ក្បាល​ងើយ​ឡើងលើ ប្រសិនបើ​មើល​ពី​ចំងាយ​ប្រៀបដូចជា​ដំណើរ​សត្វ​ខ្លាឃ្មុំ​ធំ​។​

ការប្រើ​ដៃ​ពីរ​ជើង​ពីរ​ដើម្បី​ដើរ​នេះ ប្រសិនបើ​មនុស្ស​ធម្មតា​រមែង​មានការ​ទើស​ទែង និង​យឺតយ៉ាវ​។ ក៏ប៉ុន្ដែ សំរាប់​មនុស្ស​ពានរ​គេ​មាន​ភាព​ស្ទាត់ជំនាញ និង​រហ័សរហួន​បំផុត​។ រីឯ​ការបត់​ឬក៏​ងាកក្រោយ គេ​ប្រើ​ដៃ​ទាំងពីរ​ជា​អ្នក​ទប់​រួចហើយ​ប្រើ​កម្លាំង​ជើង​ក្រោយ​ចាក់​បង្វិល​កាយ ដោយ​ប្រើតែ​ដៃ​មួយ​ទប់​ជា​ជំហរ​ងាក​បាន​រហ័ស​បំផុត​។​

លោក​សាស្ដ្រាចារ្យ ហាំ​ហ្វ្រី​យ ពី​ប្រទេស អាល្លឺម៉ង់ បាន​ពោលថា លក្ខណៈ​នៃ​ការដើរ​ដោយ​បាតដៃ​ទាំងពីរ​សង្កត់​ទៅលើ​ផ្ទៃដី​នេះ វា​ដូចគ្នា​ទៅនឹង​វិធី​ដើរ​របស់​សត្វ​ស្វា​ឈេ​ម​ប៉េ​ន​ស៊ី ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ក្រចក​កាន់តែ​រួញ​ខ្លី​។ ក្រោយពេល​ក្រចក​រួញ​ខ្លី ការប្រើប្រាស់​ម្រាមដៃ​ក៏​កាន់តែ​ថ្នឹក​ស្រួល​ឡើង​។ សត្វលោក​មានតែ​មនុស្ស​និង​ស្វា​ប៉ុណ្ណោះ ដែល​ចេះ​ប្រើ​ដេរ​ប៉ាក់​ក្រណាត់​បាន​។​

គេ​ឃើញ​មាន​ទ្រឹស្ដី​មួយទៀត​របស់​អ្នកវិទ្យាសាស្ដ្រ​បាន​តាំង​ចំណុច​សង្កេត​ថា អាចមាន​បុព្វបុរស​របស់​គ្រួសារ​មួយ​នេះ​ណាមួយ​កើតរោគ​បី​ភី​តា​ល់​លី​ស៊ីម ធ្វើ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ឃើញ​ហើយក៏​ធ្វើ​តម្រាប់​តាម ដែល​ចំណុច​នេះ​គេ​ទាមទារ​ឲ្យ​មានការ​សិក្សា​ស្រាវជ្រាវ​ជា​បន្ដទៅទៀត​៕ DNT News​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2