• Flexa

ការរស់នៅ​បែប​ងាយៗ ប៉ុន្តែ​បានធ្វើ​ឲ្យ​ភូមិ​មួយ​សំបូរ​មនុស្ស​អាយុ​វែង​លើសពី​១០០​ឆ្នាំ​

4 ខែ កន្លងទៅ សូ រា

ភាពលេច​ធ្លោ​របស់​ភូមិ​”Aecia roli” ក្រៅពី​មាន​ធម្មជាតិ​ដ៏​ស្រស់ត្រកាល​គឺមាន​កេរ្ដិ៍ឈ្មោះ​ជា "​ភូមិ​ដែលមាន​អាយុ​វែង​ជាងគេ​”​។ បច្ចុប្បន្ន​ភូមិ​ដែលមាន​មនុស្ស​ប្រហែល​៧០០​នាក់​នោះ​គឺមាន​អត្រា​ច្រើនជាង​១​នាក់​ក្នុងចំណោម​១០​នាក់ ឬ​សរុប​មាន​ប្រហែល​៨១​នាក់​គឺជា​ចាស់ជរា​មាន​អាយុ​ជាង​១០០​ឆ្នាំ ។ ចំពោះ​អត្រា​នៃ​ការកើត​ជំងឺ​បេះដូង ឬ​ជំងឺ​បាត់​ការចងចាំ​គឺមាន​ចំនួន​តិចតួច​បំផុត​។​

តើ​មាន​កត្តា​អ្វីខ្លះ​ដែល​ធ្វើ​ឲ្យ​ភូមិ Aecia roli មាន​អាយុ​វែង​លើស​១០០​ឆ្នាំ​? កាលពីមុន​លោក អ៊ែន​ស៊​ល ឃី អ្នកជំនាញ​ផ្នែក​ចំណីអាហារ​ជនជាតិ​អាមេរិក​បានបង្ហាញ​តឹកតាង​ថា​បញ្ហា​នៃ​ការទទួល​ទាន​អាហារ​របស់​អ្នក​នៅ​តំបន់​ម៉េ​ឌី​ទែ​រ៉ា​ណេ ដែលមាន ប្រេង​ម្កាក់ ផ្លែឈើ​ស្រស់ និង​ត្រី​ជា​អាហារ​សំបូរ​ដោយ​វិ​តា​មីន និង​សារធាតុ​អាហារ​សុទ្ធសាធ ដែលមាន​ប្រយោជន៍​ដល់​រាងកាយ​អាចជា​កត្តា​សំខាន់​ធ្វើ​ឲ្យ​មនុ​ស្សមាន​អាយុ​វែង និង​សុខ​ភាពល្អ​។​

កាលពី​៦​ខែ​មុន​ក្រុម​អ្នកស្រាវជ្រាវ​ទាំង​អ៊ីតាលី និង​អាមេរិក​បាន​សិក្សា​ពី​ការ​មាន​អាយុ​វែង​របស់​បុគ្គល​នៅ​តំបន់​នោះ​រកឃើញថា​កត្តា​ដែល​អាចធ្វើ​ឲ្យ​មនុស្ស​មាន​អាយុ​វែង​ក្នុងភូមិ Aecia roli គឺ​ការ​មាន​អរ​ម៉ូ​ន ADrenomedullin(ADM) នឹង​កាត់បន្ថយ សម្ពាធ​ឈាម​ក្នុង​កម្រិត​ទាប​ដូច្នេះ​បម្លាស់​ទី​របស់​ឈាម​ក្នុង​រាងកាយ​របស់​មនុ​ស្សវ័យ​ចំណាស់​មាន​លក្ខណៈ​ល្អប្រសើរ​។ លើសពីនេះ​ជួយ​ឲ្យ​ខ្លួនប្រាណ​អាច​ទទួល​សារធាតុ​អាហារ​ជា​ប្រយោជន៍​នៅក្នុង​រាងកាយ និង​បណ្ដេញ​ជាតិពុល​បានល្អ​។ ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ដ្រ​នៃ​ក្រុម​នោះ​រកឃើញថា​ចរន្ដ​នៃ​ការដុត​បំផ្លាញ​អាហារ​ក្នុង​រាងកាយ​អាចមាន​ឥទ្ធិពល​ជា​វិជ្ជមាន​ដល់​អាយុ​វែង​រួមទាំង​ការ​មាន​ជីវភាព​រស់នៅ​ល្អ​របស់​អ្នកស្រុក​នៅ​ទីនោះ​ផង​។ មិនតែប៉ុណ្ណោះ​ការងារ​ផ្សេងៗ​របស់​មនុស្ស​នៅ​តំបន់​ម៉េ​ឌី​ទែ​រ៉ា មានការ ស្ទូចត្រី ដើរ និង ធ្វើ​ចម្ការ​មាន​ចំណែក​ធ្វើ​ឲ្យ​រាងកាយ​មាន​ចលនា​ល្អ និង​នាំ​ឲ្យ​មាន​អាយុ​វែង​ផងដែរ​៕​សម្បត្តិ​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី