• Flexa

ផ្ទះ​កំពូល​ខ្មោចលង​ដើរ​គោះទ្វារ​បង្អួច និង​ថ្ងូរ អ្នកណា​ក៏​បះសក់​ដែរ​

2 ខែ កន្លងទៅ សូ រា

សព្វថ្ងៃ​អ​បិ​យ​ជំនឿ​ខ្មោ​ង​លង​បានប្រែក្លាយ​ទៅជា​រឿង​ដ៍​ពេញនិយម​មួយ​ទៅហើយ​នៅក្នុង​ខ្សែភាពយន្ដ​ខ្មែរ​បច្ចុប្បន្ន ជាពិសេស​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ទស្សនា​ខ្សែភាពយន្ដ​បែប​រន្ធត់​ញាប់​ញ័រ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ទាក់ទិន​នឹង​អ​បិ​យ​ជំនឿ​ខ្មោចលង​។ តែ​នៅពេលនេះ​មានរឿង​ពិត​មួយ​បាន​កើតឡើង​នៅក្នុង​ផ្ទះមួយ​ក្នុងស្រុក​ឡាប្រេស​ឡ៍​(L Arbresle) ប្រទេស​អង់គ្លេស​មិន​ថា​ពេលយប់​ឬ​ពេល​ថ្ងៃ​នោះឡើយ​។​

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅក្នុង​ផ្ទះ​កាល​អំឡុង​សតវត្សរ៍​ឆ្នាំ​១៩៥០ មាន​ឃាតកម្ម​មួយ​បាន​កើតឡើង​ពាក់ព័ន្ធ​នឹង​ប្ដី​ប្រពន្ធ​ពីរ​នាក់​ដែលជា​ម្ចាស់​គេហដ្ឋាន​មួយ​នេះ ត្រូវបាន​ឃាតករ​មួយក្រុម​ពេលដែល​ពួកគេ​បានមក​ទីនេះ​ដើម្បី​ស្វែងរក​កំណប់​ដែល​បាន​លាក់ទុក​នៅក្នុង​ផ្ទះ​នេះ​ជា​យូរ​មកហើយ ប៉ុ​ន្ដេ​ឃាតកម្ម​ដ៏​សាហាវ​នេះ​មិនត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​ឡើយ ម្យ៉ាង​ដោយសារតែ​សាកសព​របស់់​ពួកគេ​មិន​ត្រូវបាន​គេ​រកឃើញ​នោះ​។ ប៉ុន្ដែ​បើតាម​ការអះអាង​របស់​អ្នកស្រុក​ដែល​បានដឹង​ពី​ករណី​ឃាត​កម្មនេះ​បាន​ឲ្យ​ដឹងថា​សព​របស់​ពួកគេ​ត្រូវបាន​បញ្ចុះ​នៅក្នុង​ដីឡូត៍​នេះ​ម្ដង ហើយ​ចាប់តាំងពី​ពេល​នោះមក​ក៏មាន​ខ្មោចលង​រហូតមក​សព្វថ្ងៃ​នេះ​ទៅ​។​

ប្រភព​នោះ​ឲ្យ​ដឹង​ទៀតថា សព្វថ្ងៃ​ផ្ទះ​នេះ​គឺជា​របស់​អ្នកស្រី​ម៉ូដ​ដែលជា​ម្ចាស់​ថ្មី​។ ផ្ទះ​នេះ​មាន​ទំហំ​១១០​ម៉ែត្រការ៉េ និង​ដីឡូត៍​ទំហំ​៣៥០​ម៉ែត្រការ៉េ​។ ចំពោះ​រឿងរ៉ាវ​អព្ភូត​ហេតុដែល​មិនគួរ​ឲ្យ​ជឿ​នេះ កើតឡើង​ខាងក្នុង​ផ្ទះ​តែម្ដង​ហើយ រូបភាព​នៃ​កា​រលង​នោះ​មានដូចជា ការ​គោះទ្វារ​បង្អួច សំឡេង​ចម្លែក​និង​សំឡេង​ថ្ងួ​រ ឬ​សំឡេង​ស្រិ​ប​ជើង​ដើរ​ជាងនេះទៀត​នោះ គឺ​វត្ថុ​អាច​រំកិល​ដោយ​ខ្លួនឯង​ទៀ​ផង​។ អ្នកស្រុក​ដែល​រស់នៅ​ម្ដុំ​នេះ​មិនដែល​ហ៊ាន​ទៅជិត​ផ្ទះ​នេះឡើយ​ដោយ​អ្នកខ្លះ​បាន​អះអាងថា ពួកគេ​ធ្លាប់បាន​ជួប​ហេតុការណ៍​ដ៍​ព្រឺក្បាល​មួយ​នេះ គឺ​ដូច​អ្វីដែល​បានលើកឡើង​ខាងលើ​ពិតប្រាកដ​មែន​៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី