• Flexa
  • Default ខាងលើក្រោមមេនុយ

រថយន្ត​ធ្វើ​ពី​មាស និង​ត្បូង​តម្លៃ​ត្រឹមតែ ៥,៥ ​លាន​ដុល្លារ​តែប៉ុណ្ណោះអញ្ជើញ​ទិញ​ស្តុក​មានកំណត់​ប្រញាប់​ឡើង​

2 សប្ដាហ៍ កន្លងទៅ សូ រា

លោក​យូ​លី អាន់​លី​ឃែ ដែលជា​ជំនួញ និង​មហាសេដ្ឋី​ម្នាក់​របស់​ប្រទេស​ស្វី​ស​នោះ ថ្មីៗ​នេះ​លោក​បានធ្វើ​ក្ដី​ស្រមៃ​របស់គាត់​ក្លាយជា​ការពិត​តាមរយៈ​ការកែច្នៃ​រថយន្ដ Mercedes Mclaren SLR ឲ្យ​ទៅជា​រថយន្ដ​ដ៏​គួរ​ឲ្យ​ចម្លែក​មួយគ្រឿង​ដែលមាន​តម្លៃ​ថ្លៃ​បំផុត​លើ​ពិភពលោក​។​

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា លោក​យូ​លី បាន​ប្រើ​មនុស្ស​មួយក្រុម​មាន​គ្នា​៣៥​នាក់​ប្រើពេល​៣០០០​ម៉ោង និង​ចំណាយ​ថវិកា​អស់​ជាង​៥.៥​លាន​ដុល្លារ​អាមេរិក ដើម្បី​បង្កើត​រថយន្ដ​នេះ​ឡើង​ដែលមាន​ឈ្មោះថា Anliker McLaren SLR 999 Red Gold Dream​។ លោក​បានធ្វើការ​ផ្លាស់ប្ដូ​រ​រូបរាង​រថយន្ដ​នេះ​ទាំងស្រុង តាំងពី​កង់​តួ​និង​ផ្នែក​ខាងក្នុង​ហើយ​សូម្បីតែ​ម៉ាស៊ីន​ក៏​ផ្លាស់ប្ដូរ​ដែរ ពោលគឺ​ស្ទើរតែ​គ្រប់កន្លែង​សុទ្ធតែ​ធ្វើ​ពី​មាស​ទាំងអស់​។ ចំណែក​កង់ ចង្កៀង​និង​ទ្វារ​គឺ​សុទ្ធតែ​ប៉ាន​ដោយ​មាស​ទង្ង​ន់​២៤​គីឡូ ហើយ​លើសពីនេះ​ទៀត​ផ្នែក​ខាងក្នុង​រថយន្ដ​មាន​ដាំ​ទៅដោយ​ត្បូង​ទទឹម​ចំនួន ៦០០ គ្រាប់​ដែល​មើលទៅ​គួរ​ឲ្យ​ទាក់ទាញ​ជាទីបំផុត​។ រីឯ​ម៉ាស៊ីនរថយន្ដ​វិញ​បាន​ប្ដូរ​ពី​កម្លាំង​៦៤០bhp ទៅជា​៩៩៩ bhp ដែល​អាចធ្វើ​ឲ្យ​រថយន្ដ​មួយ​នេះ​រត់​បាន​ក្នុង​ល្បឿន​២១០​ម៉ៃ​យ៍​ក្នុង​១​ម៉ោង​។ ដូច្នេះហើយ​បានជា​រថយន្ដ​នេះ​ថ្លៃ​ជាងគេ​នៅលើ​ទីផ្សារ​ពិភពលោក​ហើយ​លោក យូ​លី​ស សង្ឃឹមថា នឹងមាន​អ្នក​ចាប់អារម្មណ៍​ចង់​ក្លាយជា​ម្ចាស់​រថយន្ដ​មាស​មួយគ្រឿង​នេះ​ដោយ​លោក​បាន​លក់​ក្នុងតម្លៃ​១១​លាន​ដុល្លារ​អាមេរិក​។​

ទាក់ទិន​នឹង​ការ​រចនា​រថយន្ដ​នេះ​ឡើង​ដែរ មាន​មហាជន​ជាច្រើន​បាននាំគ្នា​រិះគន់​ចំពោះ​គំនិត​នៃ​ការបង្កើត​វា​ឡើង​ដោយ​ពួកគេ​លើកឡើងថា ការ​ចំណាយលុយ​ខ្ជះខ្ជាយ​បែបនេះ​មិនបាន​ជួយ​អ្វី​ដល់​សង្គមជាតិ​នោះទេ ផ្ទុយទៅវិញ​វា​គ្រាន់តែ​ជាការ​បំពេញ​មហិច្ឆតា​និង​អំណួត​របស់ខ្លួន​ប៉ុណ្ណោះ​៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2