• Flexa
  • Default ខាងលើក្រោមមេនុយ

វេជ្ជបណ្ឌិត​ឡប់សតិរ​ក្សា​សាកសព​ទុក​ដើម្បី​រួមភេទ​

2 សប្ដាហ៍ កន្លងទៅ សូ រា

ព្រលឹង​អតីត​ស្ដ្រី​អភិជន Anna Constantina Von Cosel ដែលមាន​គោរមងារ​កុង​ត៍​មក​ពន្យល់​ស​ប្ដិ​ប្រាប់ថា ឪ​គូព្រេង​ចៅ​ឯង​ជា​ស្រី​ស្រស់ស្អាត​ណាស់​សក់​នាង​លា​យស​តិចៗ​។ ពុំ​ដឹងថា សុបិន​នោះ​ស័​ក្ដ​សិទ្ធិ ឬ​អត់​គ្មាន​អ្នកណា​ច្បាស់​ទេ តែ​នៅ​រដ្ឋ​ផ្ល័​រ​រី​ដា កាល​តេន​ស្លឺ​ពិតជា​បាន​ជូ​ប​ស្រី​ស្រស់ស្អាត​ដាច់​គេ​ម្នាក់​សក់​លាយ​សតិ​ចៗ​មែន ធ្វើ​ឲ្យ​គាត់​គ្រាន់តែ​ឃើញ​ភ្លាម​មាន​អារម្មណ៍​ថា នាង​ពិតជា​គូព្រេង​របស់ខ្លួន​ដែល​ព្រលឹង​ដូនតា​ប្រាប់​ក្នុង​សុបិន​។​

នៅក្នុង​ឆ្នាំ​១៩៣៣​កញ្ញា​ដ៏​ស្រស់ស្អាត​ម្នាក់​ឈ្មោះ អ៊ី​លេ​ណា ហូ​យ៉ូ​ស​ចូលមក​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជម្ងឺរបេង​។ នាង​កើត​របេង​យូរហើយ ទោះ​ព្យាបាល​យ៉ាងណា​ក៏​មិនជា​ទើប​ទីបំផុត​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ ព្រោះ​ល្បី​ថា​មន្ទីរពេទ្យ​នេះ​មាន​វេជ្ជបណ្ឌិត​ឯកទេស​ខាង​ជម្ងឺរបេង​ពួ​កែ​ជាង​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ឯទៀត​។ ពេល​នាង អ៊ី​លេ​ណា ហូ​យូ​ស ដើរចូល​មន្ទីរពេទ្យ​មិនថាតែ​វេជ្ជបណ្ឌិត​កូ​សែ​ល ទេ​គឺ​អ្នក​ឯទៀត​ទាំង​ពួក​គិលានុបដ្ឋាយិកា​ក៏​ភ្ញាក់ផ្អើល​សម្រស់​របស់​អ្នក​ជម្ងឺ​ស្រី​នេះ​យ៉ាងខ្លាំង​។​

ព្រួញ​កាម​ទេព​បាន​បាញ់​ចំ​បេះដូង​វេជ្ជបណ្ឌិត កូ​សែ​ល តាំងពី​នាទី​ដំបូង​នោះ​។ កូ​សែ​ល បាន​ប្រឹង​អស់ពី​លទ្ធភាព​ក្នុងការ​ព្យាបាល​ជាមួយ​សេចក្ដី​សង្ឃឹមថា នាង​ព្រម​រៀបការ​ជាមួយ​ខ្លួន​ក្រោយពេល​បានជា​សះស្បើយ​ពី​ជម្ងឺ​។​

ក្រៅពី​ព្យាបាល​តាម​វេជ្ជសាស្ដ្រ​កូ​សែ​ល​អនុវត្ត​វិធី​ពិសេសៗ​ផ្សេងៗ​គួបផ្សំ​ផង​។ លើសពីនេះ​គាត់​ថែមទាំង​ទិញ​កាដូ​និង​ផ្កា​ឲ្យ​រាល់ថ្ងៃ​ដើម្បី​ឲ្យ​នាង​សប្បាយចិត្ត មាន​កម្លាំងកំហែង​ឆាប់​ជា​ជម្ងឺ​។ ប៉ុន្ដែ​ជាការ​ចម្លែក​ដែរ ទោះ​គាត់​ថ្នាក់ថ្នម​ចិត្ត​នាង​យ៉ាងណា ក៏​អ្នក​ជម្ងឺ​ស្រី​រូបនេះ​មិនបាន​ឆ្លើយតប​ដោយ​កាយវិការ​ស្នេហា​រក​គាត់​វិញ​ទេ​។ នាង​គ្រាន់តែ​បង្ហាញ​ភាព​ស្និទ​ស្នាល​តាមបែប​អ្នក​យកចិត្តទុកដាក់​បំ​ផុត​ប៉ុណ្ណោះ​។​

ទោះ​កូ​សែ​ល ប្រឹងប្រែង​ព្យាបាល​យ៉ាងណា​ក៏​មិន​អាចជួយ​ជីវិត​នារី​ដែល​ខ្លួន​ស្រលាញ់​បំផុត​បានដែរ ព្រោះ​ទាល់តែ​ជំងឺ​ធ្ងន់​ណាស់​ហើយ ទើប​នាង​មករក​មន្ទីរពេទ្យ ។ ពេល​អ៊ី​លី​ណា ហូ​យ៉ូ​ស អស់​ជីវិត​លោក​កូ​សែ​ល បាន​សុំ​រៀប​ផ្នូរ​នាង​បណ្ដែត​លើ​ផ្ទៃដី​មិន​ឲ្យ​បញ្ចុះ​ក្នុង​រណ្ដៅ​ទេ​។ ក្រោយមក​ទើប​ដឹងថា ហេតុដែល​កូ​សែ​ល​ស្នើ​ឲ្យ​ធ្វើ​ផ្នូរ​លើ​ផ្ទៃដី ព្រោះ​មិន​ចង់​ឲ្យ​សាកសព​ឆាប់​ប្រែប្រួល​ដោយសារ​សំណើម​ក្រោម​ដី ហើយ​ងាយ​ឲ្យ​ខ្លួន​អនុវត្ត​គម្រោង​ឆ្កួតៗ​របស់ខ្លួន​។ ផ្នូរ​នាង អ៊ី​លេ​ណា ហូ​យ៉ូ​ស ត្រូវបាន​វេជ្ជបណ្ឌិត​កូ​សែ​ល​ថែទាំ​ដោយ​ផ្ទាល់ដៃ​ហាក់ដូច​នាង​ជា​ប្រពន្ធ​សំណព្វចិត្ត​របស់ខ្លួន​។ រៀងរាល់ថ្ងៃ​ឲ្យ​តែ​ផុត​ម៉ោង​ធ្វើការ​នៅ​មន្ទីរពេទ្យ​គាត់​មានមុខ​នៅ​ផ្នូរ​នាង​ដើម្បី​ធ្វើការ​បោសច្រាស និង​ជូត​សម្អាត​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

គ្រួសារ​នាង​អ៊ី​លេ​ណា ហូ​យ៉ូ​ស ទុកចិត្ត​វេជ្ជបណ្ឌិត​កូ​សែ​ល មែនទែន ព្រោះ​គិតថា​ប្រហែលជា​វេជ្ជបណ្ឌិត​រូបនេះ និង​អ្នក​ក្នុង​ផ្នូរ​ធ្លាប់មាន​ស្នេហា​ជាមួយគ្នា​ដូច្នេះ​បណ្ដោយ​ឲ្យ​គាត់​ថែរក្សា​ផ្នូរ​នាង​ចុះ ដើម្បី​ឲ្យ​គាត់​អស់ចិត្ត​ហើយ​វិញ្ញាណក្ខន្ធ​នាង​ក៏​សប្បាយចិត្ត​ដែរ​។ តាមពិត​ពួកគេ​ស្មាន​មិន​ដល់​សោះ​ថា កូ​សែ​ល​កំពុង​រៀបចំ​គម្រោង​លួច​យក​សព​នាង អ៊ី​លេ​ណា ហូ​យ៉ូ​ស ពី​ផ្នូរ​នាំទៅ​លាក់ទុក​ក្នុងផ្ទះ​របស់ខ្លួន​ដើម្បី​សម្ងំ​ធ្វើ​រឿង​អាក្រក់​ហួសហេតុ​ដែល​គ្មាន​អ្នកណា​ស្មាន​ដល់​។​

កូ​សែ​ល បាន​លួច​សាកសព​នាង អ៊ី​លេ​ណា ហូ​យ៉ូ​ស ពី​ក្នុង​ក្ដារ​មឈូស​យកទៅ​ផ្ទះ​រប​ស់​ខ្លួន​ដោយ​គ្មាន​អ្នកណា​ដឹង​បន្ដិច​សោះ​។ គាត់​លួច​ធ្វើ​រឿងនេះ​បន្ទាប់ពី​បាត់បង់​ការងារ​នៅ​មន្ទីរពេទ្យ ព្រោះ​គាត់​មាន​អាកប្បកិរិយា​ចម្លែកៗ ជា​បន្ដបន្ទាប់​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​យល់ថា គាត់​ចាប់ផ្ដើម​កើត​ជម្ងឺសរសៃប្រសាទ​ហើយ​សម្រេចចិត្ត​បញ្ឈប់​ការងារ​គាត់​ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃទៀត​។​

កូ​សែ​ល លួច​យក​សាកសព​នាង អ៊ី​លេ​ណា ហូ​យ៉ូ​ស បាន​ហើយ​ខំ​ប្រើប្រាស់​សារធាតុ​ថែរក្សា​យ៉ាងច្រើន​ដើម្បី​ឲ្យ​សព​នាង​នៅមាន​ទម្រង់​ល្អ​ដែល​នេះ​ជា​ប្រការ​លំបាក ព្រោះ​នាង​ស្លាប់​២​ឆ្នាំ​ហើយ​។ ទន្ទឹមនេះដែរ​ថែមទាំង​ប្រើ​ទឹកអប់​យ៉ាងច្រើន​សម្រាប់​ទប់ទល់​ក្លិនស្អុយ​ផង​។ គាត់​យក​ខ្សែ​ព្យ៉ា​ណូ​ចងភ្ជាប់​កំណាត់​ឆ្អឹង​សព​កុំ​ឲ្យ​សណ្ដក​ចេញពី​គ្នា​ហើយ​ប្ដូរ​គ្រាប់ភ្នែក​នាង​ដែល​ស្អុយរលួយ ដោយ​ដាក់​គ្រាប់ភ្នែក​គ្រី​ស្ដា​ល់​។ ពិសេស​ជាងនេះទៀត គាត់​ប្រើ​វិធី​សំយោគ​ក្រណាត់​សូត្រ​ក្រមួនឃ្មុំ និង​ម្នាងសិលា​ធ្វើ​ស្បែក​សិប្បនិម្មិត​ជំនួស​ស្បែ​កនាង ហើយ​ញាត់​កម្ទេច​ក្រណាត់​ចូល​រាងកាយ​នាង​ដើម្បី​រក្សា​ទម្រង់​រូបរាង ខណៈ​រូបរាង​នាង​កាន់តែ​បាត់បង់​ទម្រង់​ធម្មជាតិ​។​

ចំពោះ​ទង្វើ​ដ៏​ចម្លែក​កម្រ​ជួបប្រទះ​បែបនេះ ក្រោយ​បាន​បែកការណ៍​ឡើង​បន្ទាប់ពី​បងស្រី​របស់​សព​សង្ស័យ​ហើយ​បើក​គម្រប​មឈូស​អត់​ឃើញ​សាកសព​។ ពេល​ប៉ូលីស​ចូលទៅ​ឆែកឆេ​នៅក្នុង​ផ្ទះ​កូ​សែ​ល​អ្វីដែល​ធ្វើ​ឲ្យ​ស្រឡាំងកាំង​ភ្ញាក់ផ្អើល​បំផុត​នោះ គឺ​ពេលដែល​ក្រុម​វេជ្ជបណ្ឌិត​ចូលទៅ​ពិនិត្យមើល​សាកសព​នាង អ៊ី​លេ​ណា ហូ​យ៉ូ​ស ស្រាប់តែ​ឃើញ​ត្រង់​ប្រដាប់ភេទ​មាន​ដាក់​បំពង់​ជ័រ​ទន់ៗ​មួយ​ដូច​រន្ធ​ប្រដាប់ភេទ​នារី​ដែល​នេះ​បញ្ជាក់ថា កូ​សែ​ល រួមភេទ​តាម​បំពង់​ជ័រ​រាល់ថ្ងៃ​ដោយ​ប្រើ​អារម្មណ៍​ថា ខ្លួន​កំពុង​រួមភេទ​ជាមួយ​នាង​។ ពេលនោះ កូ​សែ​ល​ត្រូវ​ចាប់ខ្លួន​ពីបទ​ប្រព្រឹត្ត​អាក្រក់ អា​ក្រី​ហួសហេតុ​ពេក​។​

វេជ្ជបណ្ឌិត​មួយរូប​ដែល​ចូលរួម​ក្នុងការ​ពិនិត្យ​សព​នាង អ៊ី​លេ​ណា ហូ​យ៉ូ​ស និយាយប្រាប់​សមត្ថកិច្ច​ថា "​សព​នាង អ៊ី​លេ​ណា ហូ​យ៉ូ​ស មើលទៅ​ឃើញ​សុដន់​ទាំង​គូ​នៅ​ល្អ​ដែល​។ ប៉ុន្ដែ​ពិនិត្យ​ដល់​ប្រដាប់ភេទ​នាង ខ្ញុំ​ឃើញ​មាន​បំពង់​ជ័រ​ទន់ៗ​សម្រាប់ធ្វើ​សកម្មភាព​រួមភេទ​។ ខាងក្រោយ​បំពង់​នោះ​គឺ​ស្រទាប់​សំឡី​សម្រាប់​ទ្រាប់​ទឹកកាម ព្រោះ​ឃើញ​មាន​ទឹកកាម​ប្រឡាក់​ច្រើន​។ ពេលនោះ​ខ្ញុំ​ស្រឡាំងកាំង​ពេក ដាច់​ផ្ងារ​មក​ក្រោយ ព្រោះ​ដឹងថា ពួក​ខ្ញុំ​កំពុង​ប្រឈមមុខ​នឹង​ជន​ស្រលាញ់​សាកសព​រហូតដល់​រួមភេទ​ជាមួយ​សាកសព​រាល់ថ្ងៃ​។ គេ​គឺជា​ជន​អសីលធម៌​ឆ្កួត​កាមគុណ​យ៉ាង​អាក្រក់​បំផុត​ក្នុង​លោក​”​។​

ប៉ុន្ដែ​ទោះ​ដូច្នេះ​ក្ដី​រឿងក្ដី​មួយ​នេះ​ពុះ​ក​ញ្ច្រោ​ល​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក៏​រហ័ស​ស្ងប់​ទៅវិញ​។ ចំណែក​វេជ្ជបណ្ឌិត កូ​សែ​ល វិញ​បន្ទាប់ពី​ជាប់គុក​បាន​មួយឆ្នាំ​ក៏ត្រូវ​ឲ្យ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ដោយឡែក​ចំពោះ​សាកសព​នាង អ៊ី​លេ​ណា ហូ​យ៉ូ​ស គេ​បាន​ដាក់តាំង​ឲ្យ​មហាជន​ទស្សនា​មួយរយៈ​ពេល​ខ្លី​ដើម្បី​ឲ្យ​យល់ច្បាស់​សាច់រឿង​មុនពេល​សព​នាង​ត្រូវបាន​យកទៅ​បញ្ចុះ​ជា​លើកចុងក្រោយ​។ កូ​សែ​ល អស់​ជីវិត​ក្នុង​ឆ្នាំ​១៩៥២ ក្នុង​អាយុ​៦២​ឆ្នាំ​៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2