• Flexa
  • Default ខាងលើក្រោមមេនុយ

ជិត​ដាច់ខ្យល់​ស្លាប់ វិញ្ញាណ​ម្ដា​យមក​ស្រែកហៅ​រស់​ឡើងវិញ​

2 សប្ដាហ៍ កន្លងទៅ សូ រា

មុនពេល​ខ្ញុំ​ហៀបនឹង​លាចាក​លោក​នេះ​ទៅ រំពេច​ភ្លាមនោះ​ស្រាប់តែ​បានឮ​សម្លេង​លាន់​កងរំពង​ក្នុង​ត្រចៀក​ថា​”​ភេត​ទ្រី​សៗ កូន​ត្រូវតែ​ក្រោក​ឡើង​ភ្លាម​កូន​” ។ ខ្ញុំ​ចាំបាន​យ៉ាងច្បាស់​ថា នោះ​ជា​សម្លេង​ម្ដាយ​របស់ខ្ញុំ គឺ​អ្នក​ម្ដាយ រ៉ូ​សមេ​រី​ក័​រ​ឌី ដែល​លោក​បាន​ចែក​ឋាន​ទៅ​កាលពី​ឆ្នាំ​១៩៨០​ខណៈពេល​ខ្ញុំ​អាយុ​បាន​៣២​ឆ្នាំ​។ ជំងឺ​ខ្ញុំ​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​១៩៩២ ដែល​ខ្ញុំ​ដឹងថា វា​គ្រាន់តែ​ជា​រោគ​ហឺត​ធម្មតា ព្រោះ​នរណាៗ​ក៏​អាច​កើតរោគ​នោះ​ដូចគ្នា ប្រសិនបើ​នៅក្នុង​តំបន់​ដែលមាន​អាកាសធាតុ​ត្រជាក់​យូរ​នោះ ។ ខ្ញុំ​មាន​បញ្ហា​ប្រព័ន្ធ​ដកដង្ហើម គឺ​ពិបាក​នឹង​ដកដង្ហើម ទាល់តែ​ប្រឹង​ស្រូបខ្យល់​ចូល​ខ្លាំងៗ​ទើប​មាន​ខ្យល់​ចូលទៅ​ដល់​សួត​បាន​។​

ក្រោយ​អាការ​កាន់តែ​ធ្ងន់ធ្ងរ ខ្ញុំ​បាន​ទៅ​មន្ទីរពេទ្យ គ្រូពេទ្យ​ពិនិត្យ​អាការរោគ​ហើយក៏​ចាក់​ថ្នាំ​ឲ្យ ហើយ​ឲ្យ​ត្រឡប់មក​សម្រាក​នៅផ្ទះ​វិញ​រង់ចាំ​តាមដាន​សុខភាព​បន្ដ​។ ចាប់ពីពេលនោះ​មក អាការ​របស់ខ្ញុំ​ក៏បាន​ធូរស្បើយ តែ​មិនយូរប៉ុន្មាន​ស្រាប់តែ​រើ​ឡើងមក​វិញ​។ អាការ​គ្រុន​កាន់​តែមាន​សភាព​ធ្ងន់ធ្ងរ​ឡើង ខ្ញុំ​មាន​អារម្មណ៍​ថា ក្ដៅ​ពេញ​រាងកាយ ខ្ញុំ​ដោះ​សម្លៀកបំពាក់​ចេញ រួច​ប្រះដេក​ទៅលើ​កម្រាល​ឥដ្ឋ ធ្វើ​ឲ្យ​កម្ដៅ​បាន​ធូរ​បន្ដិច​រួច​ក៏​លង់លក់​ទៅ​។​

ខ្ញុំ​ដឹងខ្លួន​មកវិញ​ប្រហែលជា​ម៉ោង​២៣​យប់ រំពេច​ភ្លាមនោះ​ត្រចៀក​របស់ខ្ញុំ​លាន់ឮ​សម្លេង​របស់​ម៉ែ​ពិតមែន​។ ម្ដាយ​ខ្ញុំ​បាន​ចែក​ឋាន​ជាង​២៨​ឆ្នាំ​ទៅហើយ ហេតុ​អី​ក៏​គាត់​អាច​ត្រឡប់​មករក​ខ្ញុំ​វិញ​បាន​? នៅក្នុង​ចិត្ត​របស់ខ្ញុំ​បានឮ​សម្លេង​ម៉ែ​យ៉ាងច្បាស់​ថា "​ភេត​ទ្រី​ស ឆាប់​ក្រោក​ឲ្យ​លឿន​ឡើង​កូន​”​។ ចុងក្រោយ​បំផុត​ខ្ញុំ​ក៏បាន​ឆ្លើយតប​ទៅ​ម៉ែ​វិញ​ថា​ខ្ញុំ​កំពុងតែ​ក្រោក​ហើយ​តើ​ម៉ែ ហើយ​បំរុង​នឹង​ទូរស័ព្ទ​ហៅ​ឡានពេទ្យ​ទៀតផង​។ បន្ទាប់មក​សម្លេង​ម៉ែ​លាន់ឮ​បន្ដទៀត "​អស់​ពេល​ឥឡូវ​ហើយ​កូន​”​ឆាប់​ហៅ​ឡាន​ឲ្យ​ប្រញាប់​ឡើង​។​

ខណៈនោះ​កូនស្រី​ច្បង​របស់ខ្ញុំ​ក៏​ដើរ​ចូលមកក្នុង​បន្ទប់​ល្មម នាង​ពោល​ប្រាប់​ខ្ញុំ​ថា លោកយាយ​មក​ដាស់​ឲ្យ​ឆាប់​មក​មើល​ម៉ែ ទើប​មុន​នាង​ចូលមក​ទូរស័ព្ទ​ហៅ​រថយន្ដ​តាកស៊ី​ជាស្រេច​។ ខ្ញុំ​ប្រាប់​ឲ្យ​តាក់ស៊ី​ប្រញាប់​ទៅកាន់​មន្ទីរពេទ្យ ឌី​ដ្រ​យ ប្រញាប់​បំផុត​។ ខណៈពេល​ជិះ​នៅក្នុង​រថយន្ដ ខ្ញុំ​ឮ​សម្លេង​ម៉ែ​ប្រាប់ទៀតថា​”​កូន​ត្រូវ​ប្រាប់​ពេទ្យ​ថា កូន​កើតរោគ​ហើម​សួត​”​។ នៅពេល​គេ​បញ្ជូន​ខ្ញុំ​ចូលទៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ខ្ញុំ​បាន​ប្រាប់​គ្រូពេទ្យ​ថា ខ្ញុំ​កើតរោគ​ហើម​សួត​តាម​ម៉ែ​ប្រាប់​”​។​

ក្រោយពេល​ថត​កាំរស្មី X រួច​គ្រូពេទ្យ​ប្រាប់​មក​ខ្ញុំ​ថា​” អ្នកស្រី​និយាយ​ត្រូវ អ្នក​កើតរោគ​ហើម​សួត​មែន​”​។ អ្នក​ពូកែ​មែនទែន​ដែល​មកដល់​មន្ទីរពេទ្យ​បាន​ក្នុងស្ថានភាព​ទាំង​នៅ​និយាយបាន​បែបនេះ ប្រសិនបើ​យឺតយ៉ាវ​តែ​៣០​នាទី​ទៀត​អ្នក​គ្មាន​ជីវិត​នៅរស់​បាន​នោះទេ​។ យប់​ដំបូង​ដែល​ខ្ញុំ​ដេក​នៅក្នុង​មន្ទីរពេទ្យ​នោះ​ក្នុង​សភាព​ស្ទើរ​លក់​ស្ទើរ​មិន​លក់ ខ្ញុំ​ឃើញ​ដួង​ភ្លើងពណ៌​លឿងខ្ចី​ស្រដៀង​ទៅនឹង​ផ្សែង​អណ្ដែត​ទៅ​អណ្ដែត​មក​ក្នុង​បន្ទប់​។ ខ្ញុំ​មាន​អារម្មណ៍​ថា នោះ​គឺជា​ដួងវិញ្ញាណ​របស់​ម៉ែ​ដែល​ចាំ​ឃុំគ្រង​ជីវិត​របស់ខ្ញុំ​គ្រប់ពេលវេលា​។​

ខ្ញុំ​មាន​អារម្មណ៍​ជ្រួតជ្រាប​ទៅនឹង​ក្ដី​ស្រលាញ់​របស់​ម៉ែ ដែល​សាយភាយ​ចេញពី​ដុំ​ផ្សែង​ពណ៌​លឿងខ្ចី​ក្រោម​រស្មី​ពណ៌​ព្រាលៗ​។ ខ្ញុំ​ញញឹម​ហើយ​ពោលថា ខ្ញុំ​អរគុណ​ម៉ែ​ខ្លាំងណាស់​។ លុះ​ព្រឹក​ឡើង​ខ្ញុំ​មាន​អារម្មណ៍​ថា ស្រឡះ​នៅក្នុង​ខ្លួន​ច្រើន​។ ៣​ថ្ងៃ​ក្រោយមក គ្រូពេទ្យ​ក៏​ដក​ឧបករណ៍​ជំនួយ​ការដក​ដង្ហើមចេញ តែ​ខ្ញុំ​បន្ដ​សំរាក​ព្យាបាល​ចំនួន​១៤​ថ្ងៃ​ទៀត​ទើប​ពេទ្យ​អនុញ្ញាត​ឲ្យ​ចេញ​។​

ពេល​ត្រឡប់មក​ដល់ផ្ទះ​វិញ ខ្ញុំ​មាន​អារម្មណ៍​ថា កក់ក្ដៅ​ពេញ​ទាំង​រាងកាយ ព្រោះ​ដឹងថា​ម៉ែ​ស្ថិតនៅ​ជាមួយ​ខ្ញុំ ហើយ​ចាំ​ថែរក្សា​ខ្ញុំ​គ្រប់ពេលវេលា ។ ខ្ញុំ​ប្រាប់​ទៅ​ម៉ែ​នៅក្នុង​ចិត្ត​របស់ខ្ញុំ​ថា ម៉ែ​! ថ្ងៃ​ណាមួយ​កូន​នឹង​បាន​ទៅ​នៅ​ជាមួយនឹង​ម៉ែ​យ៉ាង​ប្រាកដ​មិន​ខាន​៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2