• Flexa
  • Default ខាងលើក្រោមមេនុយ

ប្រពៃណី​ចម្លែក​រៀបការ​ក្មេងស្រី​ជាមួយ​សត្វ​កង្កែប​

2 សប្ដាហ៍ កន្លងទៅ សូ រា

កាលពី​ថ្មីៗ​នេះ​មានរឿង​ដ៏​ចម្លែក​មួយ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ឥណ្ឌា ដែលមាន​ប្រជាជន​ជាច្រើន​មានការ​ងប់​ង​ល់​នឹង​សាសនា​ដោយ​ពួកគេ​បាន​ឲ្យ​ក្មេងស្រី​ដែលមាន​អាយុ​៧​ឆ្នាំ​ចំនួន​ពីរ​នាក់​រៀបការ​ជាមួយ​សត្វ​កង្កែប ។ ក្មេងស្រី​ដែល​ពួកគេ​បាន​ចាប់​ផ្សំផ្គុំ​ឲ្យ​រៀបការ​ជាមួយនឹង​សត្វ​កង្កែប​នោះ​មាន​ឈ្មោះថា វី​កណេ​ស​វ៉ា​នី និង ម៉ា​សៀ​កា​ន្នី ។ នៅក្នុង​ថ្ងៃនោះ​ពួកនាង​បាន​ស្លៀក​សម្លៀកបំពាក់​បុរាណ​របស់​ឥណ្ឌា និង​ពាក់​គ្រឿងអលង្ការ ដោយ​នៅក្នុង​ពិធី​អាពាហ៍ពិពាហ៍​នោះ​គឺ​បាន​ធ្វើឡើង​នៅ​ក្នុងភូមិ​ដាច់ស្រយាល​មួយ​ក្នុង​តំបន់​តា​មី​ល​ណា​ឌូ​។​

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ការរៀប​ការ​នេះ​ត្រូវបាន​គេ​ធ្វើ​ឡើងជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​បុរាណ​ដែលមាន​ឈ្មោះថា Pongal គឺ​ពិធី​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង​ទប់ស្កាត់​ជម្ងឺ​អាថ៌កំបាំង​នានា​ដែល​អាច​កើតមាន​នៅក្នុង​ភូមិ​រប​ស់​គេ​។ អ្នកភូមិ​ជាច្រើន​រយ​នាក់​បាននាំគ្នា​ដើរទៅ​កាន់​ព្រះវិហារ​ដោយ​លើក​កូនក្រមុំ​ទាំងពីរ​ដាក់​នៅ​ស្មា​របស់​ពួកគេ​។ ចំណែក​កូន​ក​ម្លោះ​កង្កែប​វិញ​ត្រូវបាន​គេ​ចង​ជាប់​នឹង​ដំបង​វែង​មួយ​ដោយមាន​ដាក់​ផ្កា និង​ស្លឹកឈើ​ព័ទ្ធជុំវិញ ។ ក្នុងអំឡុងពេល​នៃ​ពិធី​រៀបការ​បព្វជិត​សាសនា​ហិណ្ឌូ​បានធ្វើ​ពិធីបួងសួង និង​ជូនពរ ហើយ​ចងដៃ​កូនក្រមុំ​ជាមួយនឹង​ដៃ​របស់គាត់​ជំនួស​ឲ្យ​កូនកំលោះ ។ បន្ទាប់មក​បព្វជិត​បា​ន​ប្រកាសថា កង្កែប និង​ក្មេងស្រី​ទាំងពីរ​នោះ គឺជា​ប្ដី​ប្រពន្ធ​នៅមុខ​ភ្លើង​សាសនា​តាម​ទំនៀមទម្លាប់​របស់​ពួកគេ​។​

ចំពោះ​មូលហេតុ​នៃ​ទំនៀមទម្លាប់​រៀបចំ​ពិធី​នេះ គឺមាន​ដើមកំណើត​ចេញពី​រឿងនិទាន​សាសនា​ដែល​ទាក់ទង​នឹង​ព្រះ​សិវៈ​ក្នុង​សាសនា​ហិណ្ឌូ​ដែល​បានប្រែក្លាយ​ខ្លួន​ជា​សត្វ​កង្កែប បន្ទាប់ពី​ឈ្លោះ​គ្នា​ជាមួយ​ព្រះ​មហេសី​របស់​ទ្រង់​ដែលមាន​ព្រះនាម​ថា ផារ​វ៉ា​ទី​។ ព្រះ​មហេសី​បាន​ព្រះ​កន្សែង​ជាច្រើន​ថ្ងៃ​រួច​ធ្លាក់ខ្លួន​មាន​ជម្ងឺ និង​ធ្វើ​ឲ្យ​ជំងឺ​រីក​រាលដាល​ពេញ​ភូមិ​នានា​ដែល​នៅក្បែរនោះ ។ នៅពេល​អ្នកភូមិ​បាន​សុំ​ឲ្យ​ជួយ ព្រះ​មហេសី​បាន​បញ្ជូន​អ្នកភូមិ​ឲ្យ​ទៅ​ស្វែងរក​ព្រះ​សិវៈ​ដែល​ប្រែខ្លួន​ទៅជា​សត្វ​កង្កែប​នោះ ហើយ​សុំ​ឲ្យ​ទ្រង់​រៀប​អភិសេក​ជាមួយ​ក្មេងស្រី​ម្នាក់​។ ព្រះ​មហេសី​ផារ​វ៉ា​ទី បានធ្វើ​ខ្លួន​ទ្រង់​ឲ្យ​ទៅជា​ក្មេងស្រី ហើយ​នៅពេល​កង្កែប​នោះ​យល់ព្រម​រៀប​អភិសេក​ទាំងពីរ​អង្គ​ក៏បាន​ប្រែ​ក្លាយទៅជា​ព្រះ​ដូចដើម​វិញ​។ ក្រោយមក​ជំងឺ​ដែល​នៅក្នុង​ភូមិ​ក៏​រលាយបាត់​ទៅវិញ​អស់​ដែរ​៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2