• Flexa
  • Default ខាងលើក្រោមមេនុយ

គូ​អតីតជាតិ​! មនុស្ស​រៀបការ​ជាមួយ​ពស់ ព្រោះ​ជា​អតីត​គូស្នេហ៍​ពី​៦៣៥​ឆ្នាំមុន​

2 សប្ដាហ៍ កន្លងទៅ សម្បត្តិ

តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា អ្នក​ក​ម្លោះ​ម្នាក់​បាន​ទៅរក​ត្រី​នៅ​បឹង​មួយ​ក៏​ស្រាប់​តែមាន​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​មក​រុំ​ព័ទ្ធ​រាងកាយ​របស់គេ​ទៀតផង​។ ក៏ប៉ុន្ដែ​ក្រោយពេល​គេ​ព្យាយាម​បេះ​ប្រឡេះ​ចេញ សត្វ​ពស់​នោះ​ក៏​វារ​ចេញ​ទៅវិញ​ទៅ តែ​ក្រោយមក​ពស់​ដដែល​នោះ​ក៏​វិល​មក​រុំ​ខ្លួន​អ្នក​ម្លោះ​រូបនេះ​ម្ដងទៀត​។​

រឿងហេតុ​ចម្លែក​នេះ ត្រូវបាន​គ្រូ​បញ្ជាន់រូប​នៅក្នុង​ភូមិ​បង្ហើប​ប្រាប់ថា អ្នក​ក​ម្លោះ និង​សត្វ​ពស់ថ្លាន់​មួយ​ក្បាល​នេះ កាលពី​ជាតិ​មុន​ជា​ពលទាហាន​ស្ដេច​នាគ​តែ​ក្រោយមក​ក៏បាន​លង់​ស្នេហ៍​ជាមួយ​កូនក្រមុំ​អ្នកតា​ឈ្មោះ ណា​ខូ​។ ប៉ុន្ដែ​គួរ​អនិច្ចា ក្រោយមកទៀត​ក៏ត្រូវ​អ្នកតា ណា​ខូ ដឹង​រឿងរ៉ាវ​ទើប​រារាំង​ស្នេហា​គេ​ទាំងពីរ​មិន​ឲ្យ​ជួបគ្នា​រហូត ដល់​ខាង​ភាគី​ស្រីខូច​ចិត្ត​រហូតដល់​ស្លា​ប់​។ មុននឹង​ស្លាប់ នាង​បាន​អធិដ្ឋាន​ថា នឹង​តាមរក​អ្នក​ក​ម្លោះ​ជា​សង្សារ​គ្រប់​ជាតិ​រហូតដល់​ជួប​។​

​រឿងរ៉ាវ​ទាំងនេះ​បាន​បែកធ្លាយ​ឡើង​កាលពី​ថ្ងៃទី​៣ ខែមេសា កន្លងមក​ថ្មីៗ​នេះ ដោយ​អ្នកស្រុក​រស់នៅក្នុង​ស្រុក​ផេ​ន ខេត្ត​ឧដ​ន​ថា​នី នាំគ្នា​ផ្អើល​ទៅ​មើល​អ្នក​ក​ម្លោះ​ម្នាក់​នោះ​រៀបចំ​ពិធីមង្គលការ​ជាមួយ​សត្វ​ពស់ថ្លាន់​។ ពិធីមង្គលការ​ចម្លែក​រវាង​សត្វ​ពស់ និង​មនុស្ស​នេះ​កើតឡើង​នៅផ្ទះ​លេច​៣៩ ក្រុម​១២ ភូមិ​ណា​ភូ ឃុំ​ណា​ភូ ស្រុក​ផេ​ន ខេត្ត​ឧដ​ន​ថា​នី ប្រទេស​ថៃ​។​

ភាគី​កូន​ក​ម្លោះ​មានឈ្មោះ ស្នៀ​ន ខេន​គុត​ឡាំង អាយុ​៣៥ ឆ្នាំ នៅផ្ទះ​លេខ​៨២ ភូមិ​ដន​យ៉ាណា​ង ស្រុក​ណា​ខា ខេត្ត​ឧដ​ន​ថា​នី រីឯ​ភាគី​ខាង​កូនក្រមុំ​វិញ​បែរជា​សត្វ​ពស់ថ្លាន់​ឈ្មោះ សិទ​ធីតា មាន​ប្រវែង​ប្រមាណ​ជា​ជា​៣​ម៉ែត្រ ទម្ងន់​១២០​គ​.​ក្រ ។​ពិធីមង្គលការ​ចម្លែក​នេះ​រៀបចំឡើង​ដោយ​លោកតា យួន កង​សុវណ្ណ អាយុ ៧៥​ឆ្នាំ នៅផ្ទះ​លេខ​៣៩ ភូមិ​១២ ឃុំ​បាន​ណា​ភូ ស្រុក​ណា​ភូ មាន​អាជីព​ជា​គ្រូ​បញ្ជាន់រូប​ជា​អ្នកចាត់ចែង​ឲ្យ ដោយមាន​អ្នកស្រុក​ប្រមាណ​ជា​២០០​នាក់ ចូលរួម​ធ្វើជា​សាក្សី​ទៀតផង​។​

លោកយាយ នូ​តាវ អាយុ​៥៨​ឆ្នាំ ត្រូវជា​អ៊ំស្រី​របស់​នាយ​ស្នៀ​ន បាន​បង្ហើប​ឲ្យ​ដឹងថា គាត់​បាន​ចិញ្ចឹម​ថែទាំ នាយ ស្នៀ​ន នេះ​តាំងពី​តូច​មកម្ល៉េះ ដោយសារតែ​ឪពុកម្ដាយ​គេ​បាន​លែងលះគ្នា​។ រឿងរ៉ាវ​មុនពេល​កើត​ពិធី​នេះ​ឡើង គឺ​កាលពី​ថ្ងៃទី​២៦ ខែមីនា​កន្លងមកនេះ នាយ ស្នៀ​ន បានចេញ​ទៅរក​ត្រី​នៅ​បឹង​មួយ​ឈ្មោះ កេ​ប​ឆៃ នៅឯ​ចុង​ភូមិ​។​

ក្នុងខណៈពេល​គេ​កំពុងតែ​រកត្រី​នោះ​ក៏​ស្រាប់​តែមាន​សត្វ​ពស់​ថ្លា​ល់​ញី​មួយ​វា​មក​រុំ​រឹត​រាងកាយ​គេ តែ​រឹត​ថ្នមៗ​។ ក្បាល​របស់​សត្វ​ពស់​ព្យាយាម​លូន​មក​បបោសអង្អែល​ថ្ពាល់​របស់គេ​។ លោកយាយ​មានការ​ភ័យរន្ធត់​យ៉ាងខ្លាំង ក្រោយពេល​ឃើញ​ក្មួយប្រុស​ត្រឡប់មកវិញ​មាន​ទាំង​សត្វ​ពស់​រុំ​ជាប់​រាងកាយ ទើប​ប្រញាប់​ស្ទុះ​ទៅ​ជួយ​ប្រឡេះ​សត្វ​ពស់​នោះ​ចេញ​។ ប៉ុន្ដែ​គ្រាន់តែ​របេះ​ចេញពី​រាងកាយ​ហើយ​នោះ ក៏​មក​តោង​រុំ​ស្អិត​នៅត្រង់​ដៃ ទោះបី​ព្យាយាម​បេះ​យ៉ាងណា​ក៏​មិន​ចេញ​ដែរ​។ តែ​ក្រោយពេល​ក្រឡេក​ទៅ​ស្គាល់​ថា ជា​សត្វ​ពស់​ញី​គាត់​ក៏​ទៅយក​ធូប ទៀន មក​អុជ​បែរបន់​សុំ​ខមាទោស​ទើប​អាច​បេះ​សត្វ​ពស់​នោះ​ចេញមក​បាន រួច​វា​ក៏​វារ​ចេញ​បាត់ទៅ​។​

លោកយាយ នូ​តាវ ពោល​បន្ដទៀតថា ច្រើន​ថ្ងៃ​ក្រោយមក ក្មួយប្រុស​របស់គាត់​ក៏​ចេញ​ទៅរក​កង្កែប​នៅ​បឹង​ដដែល​នោះ​ទៀត ស្រាប់តែ​ពស់ថ្លាន់​នោះមក​រុំ​រាងកាយ​ដូច​លើក​មុន​ម្ដងទៀត​។ លោកយាយ​បញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​ដដែល​២ ៣​ដង​ឯណោះ​។ ដោយ​មើលឃើញថា ជា​ប្រផ្នូល​ចម្លែក​ក៏​មិនដឹង​ជាមាន​ផល​ល្អ ឬ​គ្រោះអាក្រក់​នោះ ក្រោយមក​នៅ​ថ្ងៃទី​១ ខែមេសា គាត់​បាន​ទៅរក​លោកតា យួន ដែលជា​គ្រូ​បញ្ជាន់រូប​ឲ្យ​ជួយ​មើល​ឲ្យ​។​

បន្ទាប់ពី​បញ្ជាន់រូប​ហើយ លោកតា យួន ក៏​ពោល​ប្រាប់ថា ក្មួយប្រុស និង​សត្វ​ពស់ថ្លាន់​ញី​នេះ​ជា​គូស្នេហ៍​ពី​អតីតជាតិ​កាលពី​៦៣៥​ឆ្នាំមុន​។ កាលណោះ​នាយ ស្នៀ​ន នេះ​ជា​ពលទាហាន​ស្ដេច​នាគ ស្ថិតនៅត្រង់​បឹង​ឈ្មោះ ឈួន​បាន​ណា​ភូ ឃុំ​ណា​ភូ​។ ក្រោយមក​អ្នក​ទាំងពីរ​បាន​លួច​ស្រលាញ់គ្នា​រហូតដល់​បែកការ​ដឹង​ដល់​ស្ដេច​នាគ ឬ​(​អ្នកតា​ណា​ខូ​) ក៏​រារាំង​ធ្វើ​ឲ្យ​នាង សិទ​ធីតា ខូចចិត្ត​រហូតដល់​ស្លា​ប់​។​

ចំណែក​លោកតា យួន គ្រូ​បញ្ជាន់រូប​វិញ​ក៏បាន​ប្រាប់​ដែរ​ថា ដើម្បី​រំដោះគ្រោះ​ពួកគេ​ទាំងពីរ​នាក់ ត្រូវតែ​រៀបការ​។ បន្ទាប់ពី​រៀបការ​ហើយ ត្រូវ​ឲ្យ​ពួកគេ​ទៅសុំ​ខមាទោស​អ្នកតា ណា​ខូ ដែលជា​បុព្វបុរស​នៅឯ​បឹង ឈួន​បាន​ណា​ភូ និង​រួចរាល់​ហើយ ឲ្យ​ពួកគេ​ស្នាក់​នៅឯ​ផ្ទះ​របស់គាត់​រយៈពេល​៦​ថ្ងៃ​សិន ទើប​អាច​ទៅផ្ទះ​វិញ​បាន​។​

ប្រភព​បាន​បន្ដ​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ការរៀប​ការ​ហើយ សត្វ​ពស់​នេះ​មិនបាន​ធ្វើបាប​នាយ ស្នៀ​ន ក្នុង​ប្រការ​ណាមួយ​ទេ ។ ដោយសារ​តែមាន​ភាព​ចម្លែក​មាន​អ្នកស្រុក​ច្រើន​នាក់​ណាស់​ដែល​បាន​ឈ្លេចសួរ​ពី​មូលហេតុ តែ នាយ ស្នៀ​ន បានត្រឹមតែ​គ្រវីក្បាល​ធ្វើ​មុខ​ញឹមៗ ដោយ​អៀនប្រៀន​តែប៉ុណ្ណោះ​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2