• Flexa

ខ្មែរ​កូនកាត់​ចិន​សែន​ផ្ទះ ម៉ូតូ ឡាន មាស ប្រាក់ ខោអាវ​ឲ្យ​ខ្មោច​ជា​ក្រដាស់ នៅ​ហ្វីលីពីន​ទិញ​បុរី​ឲ្យ​ ចុះបើ​ខ្មែរ​ធ្វើ​ចឹ​ង​វិញ​ម៉េច​ដែរ​?

2 ខែ កន្លងទៅ សម្បត្តិ

កាលពីពេល​ថ្មីៗ​នេះ​អ្នកលេង Facebook ម្នាក់​ដែលមាន​គណនី​ឈ្មោះថា Den បាន​បង្ហោះ​រូប​ជាច្រើន​សន្លឹក (​មើលទៅ​ដូចជា​សំណង់​លំនៅដ្ឋាន​ថ្មី ឬ បុរី​) ជាមួយនឹង​អារម្មណ៍​ភ្ញាក់ផ្អើល ។ ភ្ជាប់​ជាមួយនឹង​រូបថត​ជាច្រើន​សន្លឹក​នោះ ម្ចាស់​គណនី​បាន​សរសេរ​បន្ថែ​មយ៉ាង​ដូច្នេះ​ថា ៖ គឺថា​មិនមែន​មក​មើល​គំរោង​ផ្ទះ​បុរី​អី​ទេ​ណា គឺ​មក​ផ្នូរខ្មោច​ដំបូង​មក​បងថ្លៃ​ខ្ញុំ​បបួល​ខ្ញុំ​មក​ដុត​ទៀន​នៅ​ផ្នូរ​ម៉ាក់​គាត់ ហើយ​ខ្ញុំ​ជិះ​ចូលដល់​កន្លែង​នឹង​ខ្ញុំ​ក៏​ឆ្ងល់​ថា​អ្នកណា​មក​ធ្វើ​ផ្ទះ​នៅ​នឹង​ដី​មុង​ខ្មោច​ផ្នូរខ្មោច​ចឹ​ង​? តែ​បង​ញុ​ម​ប្រាប់ថា​ឆ្កួត​ទេ​អី​អាហ្នឹង​មុង​ខ្មោច​គេ​ណា​..!! Oh my god, that’s unbelievable ខ្ញុំ​អត់​ចង់​ជឿ​គាត់​ទេ​ដំបូង​តែ​ពេល​ដើ​ទៅដល់​ឈរ​មើល​អោយ​ជិត​ហើយ​សួរ​គេ​ផ្សេង​បានដឹងថា​ហ្នឹង​មុង​គេ​មែន។

ស្រុក​ខ្មែរ​យើង​មាន​លុយ​កប់​ពពក ប៉ុណ្ណា​ធ្វើ​តា​មុង​ហើយ​និង​ដុត​ផ្ទះ​ក្រដាស​និង​ឡាន​ក្រដាស​អោយ​ទេ តែ​ស្រុក​គេ​គឺថា​ធ្វើ​ផ្ទះមួយ​ខ្នង​អោយ​ចឹ​ង​ម៉​ង ហើយ​មួយ​ខ្នងៗ​មិនមែន​ធម្មតា​ទេ​លោក​ព្រះ​សុទ្ធតែ​ធំ​ពិតៗ​ម៉​ង ផ្ទះ​ខ្លះ​មាន​គ្រឿង​សង្ហារ​រឹម​និង​ម៉ាស៊ីនត្រជាក់​នៅក្នុង​នឹង​ទៀត មានផ្ទះ​នោះ​មាន​ម៉ូតូ​ធំ​ចត​នៅក្នុង​នឹង​ទៀត គេ​ថា​មកពី​អ្នកស្លាប់​នឹង​ស្រលាញ់​ម៉ូតូ បង​ខ្ញុំ​ថា​គេ​ទុកពេល​សាច់ញាតិ​គេ​មកលេង​មាន​កន្លែង​អង្គុយ តែ​អត់​មាន​អ្នកណា​មក​នៅ​នឹង​ឬ​មក​គេង​នៅផ្ទះ​នឹង​ជាការ​រស់នៅ​ទេ​ណា គឺ​ផ្ទះ​នឹង​គេ​ធ្វើ​របៀប​សែន​អោយ​មនុស្ស​ដែល​ស្លាប់​ទៅនឹង​តែម្តង លក្ខ​ណះ​ថា​ធ្វើ​ផ្ទះ​នឹង​គឺ​ដើម្បី​តម្កល់​ធាតុ​នៅក្នុង​ផ្ទះ​នឹង​ហើយ​នេះ​គ្រាន់តែ​តាម​ខេត្ត និង​ជនបទ​ទេ​ណា​ចុះបើ​នៅ​ក្រុង​យ៉ាងណា​ទៅ​? ខ្ញុំ​មិនដឹង​ទេ​ថា​នៅ​ប្រទេស​ផ្សេង​ចឹ​ង​អត់​..?? តែ​វា​ស្ទើរតែ​មិន​ជឿ​សម្រាប់​ខ្ញុំ​។​

ខ្ញុំ​គិត​ទៅ​ម្យ៉ាងដែរ​ខ្មែរ​កូនកាត់​ចិន​សែន​ផ្ទះ​ក្រដាស់​ឡាន​ម៉ូតូ​មាសប្រាក់​ខោអាវ​ក្រដាស​ស្រុក​គេ​សែន​របស់​ពិត​។ តែ​គិតៗ​ទៅ​ខុសគ្នា​បើ​ខ្មែរ​សែន​របស់​ពិត​ច្បាស់​ជាមាន​ចោរ​មក​គាស់​យក ឬ​នាំគ្នា​ចូលមក​រស់នៅ​កាន់កាប់​ជា​កម្មសិទ្ធិ​លើផ្ទះ​ដី​ខ្មោច​មិន​ខាន​។ សូម្បីតែ​ផ្ទះ​ដី​មនុស្ស​គេ​ដណ្តើម​ទៅហើយ ចុះ​ទម្រាំ​ផ្ទះ​ខ្មោច​ច្បាស់​ជា​ខ្មោច​ប្តឹង​មនុស្ស​ទៅ​តុលាការ​វរវឹក​មិន​ខាន​៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី