• Flexa

យំ​ចេញ​គ្រាប់​គ្រួស​ប៉ុន​ចុង​ចង្កឹះ​ធ្វើ​ឲ្យ​ពួក​ដុក​ទ័​រ​ធំៗ​ស្រឡាំងកាំង​សុំ​ចុះចាញ់​

2 ខែ កន្លងទៅ សូ រា

យោងតាម​សារព័ត៌មាន​ពី​បរទេស​បាន​ឲ្យ​ដឹងថា​ក្នុង​ពិភពលោក​ដ៏​ធំ​មួយ​នេះ ជំងឺ​ចម្លែក​ជាច្រើន​បានកើត​មាន ប៉ុន្តែ​ពេលខ្លះ​មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​ដឹង​ពី​ជំងឺ​នោះ ជាក់ស្ដែង​ជំងឺ​ដ៏​ចម្លែក​មួយ​ថ្មី​នេះ បានធ្វើ​ឲ្យ​ក្រុមគ្រូពេទ្យ​ជាច្រើន​ហួសចិត្ត​ជាខ្លាំង នោះ​គឺ​ជំងឺ​យំ​ចេញ​គ្រាប់​គ្រួស ដែល​វា​បានកើត​ឡើងលើ​នារី​ជនជាតិ​ចិន​ម្នាក់​អស់​រយៈពេល​៧​ឆ្នាំ​មកហើយ ។​

លោកស្រី Ding Aihua បាន​ស្គាល់​បទពិសោធន៍​រស់នៅ​ជាមួយនឹង​ជំងឺ​នេះ​ដល់​ទៅ​៧​ឆ្នាំ ធ្វើ​ឲ្យ​លោកស្រី​មានការ​ឈឺចាប់​យ៉ាងខ្លាំង​ចំពោះ​រឿងនេះ ហើយ​ទោះជា​លោកស្រី​ខិតខំ​ទៅ​ជួប​ពេទ្យ​អស់​ជាច្រើន​ក៏ពិតមែន តែ​គ្មាន​គ្រូពេទ្យ​ណា​ហ៊ាន​ទទួល​ព្យាបាល​ជំងឺ​ចម្លែក​នេះឡើយ ដោយ​សូម្បីតែ​គ្រូពេទ្យ​ទាំងនោះ​ក៏​ហួស​ចិត្តនឹង​ជំងឺ​នេះ រហូត​គ្មាន​ពាក្យ​អ្វី​និយាយ​ចេញ​ដែរ ។​

គ្រាប់​គ្រួស​នោះ មាន​ខ្លះ​ចេញពី​ក្រោម​ត្របកភ្នែក ខ្លះ​ចេញ​ពីលើ​ត្របកភ្នែក ធ្វើ​ឲ្យ​លោកស្រី​មានការ​ឈឺចាប់​យ៉ាងខ្លាំង តែ​ទោះជា​យ៉ាងនេះ​ក្ដី វា​មិនមែនជា​ករណី​ទីមួយ​ទេ ដែល​កើតមាន​ជំងឺ​ចម្លែក​នេះឡើយ ជាក់ស្ដែង​កាលពី​ឆ្នាំ​២០១៤ ក្មេង​អាយុ​១២​ឆ្នាំ​ម្នាក់​ជា​ជនជាតិ​យេ​មែន ក៏មាន​ជំងឺ​បែបនេះ​ដែរ​។​

គេ​ពុំ​បានធ្វើ​ការវិភាគ​ឲ្យ​ដឹង​ច្បាស់​ថា​តើ​នេះ​ជា​ជំងឺ​អ្វី​នោះទេ តែ​ខ្លះ​ថា​វា​អាចមកពី​កំណក​ធូលី ឬ​អាចម៍​ភ្នែក​ដែល​នៅ​យូរ និង​មាន​ដំបៅ​ធ្វើ​ឲ្យ​ក្លាយទៅជា​ក្រមរ​មួយ​ដែល​ពុំ​អាច​យកចេញ​បាន បាន​ហើយក៏​ក្លាយទៅជា​ក្រមរ​រឹង​ដូច​ថ្ម​៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី