• Flexa

សាហាវ​លើ​គំនរ​ទុក្ខ​! ប្តី​កំពុង​ទួញ​យំ​ទុក្ខ​ធំ មកពី​បង់ថ្លៃ​ពេទ្យ​វិញ​ស្រាប់​ឃើញ​បុគ្គលិក​ថែទាំ​អ្នកជំងឺ រំលោភ​សាកសព​ប្រពន្ធ​ក្នុង​សាល​ខ្មោច​ធ្វើ​ឲ្យ​ប្តី​ចង់​គាំងបេះដូង​

1 ខែ កន្លងទៅ សូ រា

បុរស​ជនជាតិ​បូ​លី​វី អាយុ ២៧ ឆ្នាំ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​គាត់​ត្រូវគេ​ចាប់បាន​កំពុង​រួមភេទ​ជាមួយ​សាកសព​ស្ត្រី​ម្នាក់​ដែល​ទើបតែ​ស្លាប់​ដោយសារ​ជំងឺ​សួត​។​

យោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា ជំនួយការ​មើលថែទាំ​អ្នកជំងឺ លោក ហ្គ្រោ​វើ ម៉ា​គូ​ចា​ពី (Grover Macuchapi) ត្រូវបាន​ចាប់ខ្លួន​នៅ​មន្ទីរពេទ្យ Hospital de Clinicas ក្នុង​ទីក្រុង​ឡា​ផាស (La Paz) បន្ទាប់ពី​ស្វាមី​អាយុ ២៨ ឆ្នាំ​របស់​ស្ត្រី​រូបនោះ បាន​ដើរចូល​ទៅក្នុង​កន្លែង​តម្កល់​សាកសព ក៏​ឃើញ​សកម្មភាព​រំលោភ​សាកសព​ប្រពន្ធ​ខ្លួន​។​

កាសែត​បូ​លី​វី El Salvador El Deber បាន​រាយការណ៍​ថា បុរស​ជា​ប្តី​បាន​ចាកចេញ​មួយ​ភ្លែត​ពី​កន្លែង​តម្កល់សព នៅ​ពាក់កណ្ដាល​អធ្រាត្រ កាលពី​ថ្ងៃ​ចន្ទ​ទី​២៣ តុលា ដើម្បី​បង់ថ្លៃ​ពេទ្យ​និង​ក្រដាស​ស្នាម​ផ្សេងៗ​។​

ពេល​គាត់​ត្រឡប់​ទៅរក​សព​ប្រពន្ធ​វិញ ក៏​ឃើញ​លោក​ម៉ា​គូ​ចា​ពី​ឈរ​ពីលើ​សាកសព ដោយ​ស្រាតខោ​សល់​ត្រឹម​កជើង​។​

លោក​ម៉ា​គូ​ចា​ពី មិនទាន់​ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​នៅឡើយ​ទេ​ដោយសារតែ​មិនទាន់មាន​ច្បាប់ព្រហ្មទណ្ឌ​សម្រាប់​ដាក់ទោស​អ្នក​ដែល​រួមភេទ​ជាមួយ​សាកសព​នៅ​បូ​លី​វី​។​

តាម​សេចក្តីរាយការណ៍ ប៉ូលិស​កំពុង​ស្វះស្វែង​កំណត់​បទឧក្រិដ្ឋ​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដើម្បី​ចោទប្រកាន់​ម៉ា​គូ​ចា​ពី​។​

ការចោទប្រកាន់​ដែល​អាច​កើតមាន​រួមមាន​ការប្រមាថ​សាកសព និង​ប្រព្រឹត្ត​អំពើ​អាសគ្រាម​។​

អត្តសញ្ញាណ​របស់​ប្តី​ប្រពន្ធ​នេះ​ត្រូវបាន​លាក់បាំង​។ ស្ត្រី​ជា​ប្រពន្ធ​ត្រូវគេ​និយាយថា​បាន​ស្លាប់​ដោយសារ​ជំងឺឆ្លង ដែល​ទាក់ទង​ទៅនឹង​សួត​៕rasmei​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី