• Flexa

ទីផ្សារ​លក់​ខ្មោច ៖ គាស់​ខ្មោចមនុស្ស​ស្រី​យកទៅលក់​មួយ​៤​ពាន់​ដុល្លារ​សម្រាប់​រៀបការ​ជាមួយ​ខ្មោចមនុស្ស​ប្រុស​ថ្មីៗ​

1 ខែ កន្លងទៅ រក្សាមុន្នី

ទំនៀម​ទំលាប់​មួយ ដែលមាន​ចំណាស់ ពី​រាប់ពាន់​ឆ្នាំ​មកហើយ និង​នៅថ្ងៃនេះ​មិនមាន​នរណា​ប្រតិ​ប័​ត្តិ​ទៀត​នោះ បានធ្វើអោយ​ផ្អើល​ប្រទេស​ចិន​ម្ដងទៀត ដោយបាន​ដាក់​ផ្សាយ នៅតាម​ទំព័រមុខ​នៃ​សារព័ត៌មាន​មួយចំនួន ក្នុងប្រទេស​។ បុរស​បួន​នាក់ ត្រូវបាន​ជាប់ទោស​ពី​២៨​ទៅ​៣២​ខែ ក្នុង​មន្ទីរ​កែប្រែ ដោយ​តុលាការ​ទីក្រុង​សាន​ស៊ី (​ផ្នែក​ខាងជើង​នៃ​ប្រទេស​) ពីបទ​បានគាស់​ផ្នូរ យក​សាកសព​ស្ត្រី​ដើម្បី​លក់​ទៅ​រៀបការ​ជាមួយ​អ្នក​ដែល​ទើបនឹង​ចែក​ឋាន​ទៅ​ផ្សេងទៀត​។​

ជន​អ្នក​គាស់​ផ្នូរ​ទាំងនេះ ត្រូវបាន​រកឃើញថា​មានទោស ដែល​បាន​«​លួច​សាកសព​ស្ត្រី​ពី​ផ្នូរ និង​បន្ទាប់ពី​បាន​លាង​សម្អាត​រួច រួម​នឹង​លិខិត​មរណភាព​ក្លែងក្លាយ​ផង បាន​លក់​សាកសព​ទាំងនោះ នៅក្នុង​តម្លៃ​មួយ​យ៉ាងខ្ពស់​»​។ នេះ​ជាការ​បញ្ជាក់​របស់​កាសែត​ចិន ចេញ​ជា​រៀងរាល់ថ្ងៃ ឈ្មោះ​«​ដំណឹង​ពេល​ល្ងាច​»​។​

១០ សាកសព ក្នុងតម្លៃ​៣០ ពាន់​អ៊ឺ​រ៉ូ (​ប្រមាណ​ជា​៣៩​ពាន់​ដុល្លា​)

ក្នុង​តំបន់​មួយចំនួន នា​ផ្នែក​ខាងជើង​នៃ​ប្រទេស​ចិន នៅមាន​ប្រារព្ធ​នៅឡើយ នូវ​ទំនៀម​ទំលាប់ «​អាពាហ៍ពិពាហ៍​ខ្មោច​» ដែលជា​ការស្វែងរក មនុស្ស​ស្លាប់ «​ជា​គូ​» ម្នាក់ យកទៅ​ផ្សំផ្គុំ ជាមួយនឹង​មនុស្ស​ម្នាក់ទៀត ដែល​នៅ​លីវ មិនទាន់មាន​គូរ​ស្រករ កាលពីពេល​នៅមាន​ជីវិត​។ គូស្រករ​នោះ នឹងត្រូវ​កប់​ទៅ​ម្ដងទៀត ជាមួយនឹង​មនុស្ស​នៅ​លីវ ដែល​តាម​ជំនឿ​ថា នឹង​ទៅ​រស់នៅ​ជាមួយ «​ជា​ស្វាមីភរិយា​» នៅ​ភព​ដទៃ​មួយទៀត ខុសពី​ភព​មនុស្ស​។​

ទំនៀម​ទំលាប់ ដែល​ត្រូវបាន​ហាមឃាត់​នៅក្រោម របប​គ្រប់គ្រង​នៃ​ម៉ៅ​សេទុង មួយ​នេះ បាន​បង្កអោយមាន ជំនួញ​ជួញដូរ​ខុសច្បាប់ ទៅលើ​សាកសព​របស់​មនុស្ស​។ ក្រុម​ប្រព្រឹត្តិ​អំពើ​គាស់​ផ្នូរ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា អាច​រកប្រាក់​ចំណូល​ប្រមាណ​ជា ៣០​ពាន់​អ៊ឺ​រ៉ូ ប្រសិនបើ​ក្រុម​គេ លក់បាន​សាកសព​ចំនួន​១០៕​monoroom

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី