• Default ខាងលើក្រោមមេនុយ

សេដ្ឋី​អារ៉ាប់​បង្អួត​ឡាន​ស្រោបមាស​៤​គ្រឿង​នៅក្នុង​ទីក្រុង​ឡុង​ដ៍​ផ្អើល​អស់​មហាជន​

6 ខែ កន្លងទៅ ណូ​រ៉ា

​ទីក្រុង​ឡុង​ដ៍ៈ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គេ​ឃើញ​មាន​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ដុល្លារ​ជនជាតិ​អារ៉ាប់​ម្នាក់ បើករថយន្ត​ស្រោបមាស​៤​គ្រឿង តម្លៃ​ជិត​២​លាន​ដុល្លារ ចត​មុខ​សណ្ឋាគារ ធ្វើ​ឲ្យ​មនុស្សម្នា​ចោមរោម​ម​មើល​យ៉ាងច្រើន​កុះករ​។ ពិតណាស់​ប្រទេស​អង់គ្លេស​ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​អ្នកទេសចរ​មានទ្រព្យ​ស្ដុកស្ដម្ភ ឬ​ជា​មហាសេដ្ឋី​ជុំវិញ​ពិភពលោក​ទៅ​កម្សាន្ត​។

​ ​រថយន្ត​ទាំង​៤​គ្រឿង​ដែល​ស្រោបមាស​នោះ​រួមមាន Meercedes G63 កង់​៦ តម្លៃ​ជាង​៥៣​ម៉ឺន​ដុល្លារ​, Bently Flying Spur តម្លៃ ៣១,៦​ម៉ឺន​ដុល្លារ​, Rolls-Royce តម្លៃ ៥០​ម៉ឺន​ដុល្លារ និង Lamborghini Aventador SV តម្លៃ​ជាង ៥០​ម៉ឺន​ដុល្លារ មាន​ផ្លាកលេខ​ជា​ភាសា​អារ៉ាប់​ទាំងអស់​។​

គេ​ឃើញ​រយ​យន្ត​ទំនើប​ទាំងនេះ​ចត​នៅ​ខាងក្រៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ Mandarian Oriental ក្បែរ​សួន Hyde មុនពេល​បើក​កាត់​ទីក្រុង Kensington​។ ទោះជា​យ៉ាងណា គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ទំនើប​ទាំងនេះ​នៅឡើយ​ទេ​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2