• Flexa

ជឿ​ឬ​មិន​ជឿ​ជន្លេន​យក្ស​មាន​ប្រវែង​ដល់​ទៅ​ជាង​៤​ម៉ែត្រ​!

1 ខែ កន្លងទៅ ណូ​រ៉ា

​នៅក្នុង​ពិភព​សត្វ​ដ៏​អាថ៌កំបាំង យើង​បាន​មើលឃើញ​មាន​សត្វ​ចម្លែក​ជាច្រើន​ទាំង​នៅលើ​ដី ក្នុង​ទឹក និង​លើ​អាកាស ប៉ុន្តែ​មាន​សត្វ​មួយ​ប្រភេទ​ទៀត​ដែល​យើង​មិនសូវ​ចាប់អារម្មណ៍​នឹង​នៅជាប់​នឹង​បាតជើង​របស់​យើង វា​នោះ​គឺ​សត្វ​ជន្លេន​។ ប៉ុន្តែ​នេះ គឺជា​សត្វ​ជន្លេន​យក្ស​ជប៉ុន បើទោះជា​គេ​រាយការណ៍​ថា ពួកវា​មាន​រស់នៅ​គ្រប់​ទីកន្លែង​នៅលើ​ភពផែនដី​ក៏ដោយ ។​

​សត្វ​ជន្លេន​យក្ស​ដ៏​គួរ​ព្រឺព្រួច​បំផុត​មួយ​នេះ ពួកវា​ចូលចិត្ត​រស់នៅក្នុង​ខេត្ត​ហ្វូ​ហ្គូ នៃ​កោះ​ហុន​ស៊ូ ហើយ​ពួកវា​មាន​ប្រវែង​ពី​១.៥​ម៉ែត្រ ទៅ​២​ម៉ែត្រ ហើយ​ជួនកាល​ក៏​អាច​វែង​ជាង​នេះ​ក៏មាន​។​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​របស់​ជន្លេន​យក្ស​នេះដែរ កំណត់ហេតុ​មួយ​ត្រូវបាន​កត់ត្រា​កាលពី​ឆ្នាំ​១៧១២ ក្នុង​ខេត្ត​តាំ​បា​(​ហ្វូ​ហ្គូ​បច្ចុប្បន្ន​) ។ ហេតុ​ការ​បំណាក់​ដី​មួយ​បាន​កើតឡើង​នៅក្នុង​ភូមិ​មួយ ក្រោយមក​ជន្លេន​យក្ស​២​ក្បាល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​បំណាក់​ដី និង​ថ្ម​។ ជន្លេន​មួយ​ក្បាលមាន​ប្រវែង​១.៥​ម៉ែត្រ និង​១​ក្បាល​ទៀត​ប្រវែង​ជាង​៣​ម៉ែត្រ​។ រីឯ​ក្នុង​ហេតុការណ៍​បំណាក់​ដី​មួយទៀត កើតឡើង​នៅក្បែរ​នឹង​ភូមិ​ចាស់ បាន​ប្រទះឃើញ​ជន្លេន​មួយ​ក្បាល​ទៀត​មាន​ប្រវែង​ជាង​៤​ម៉ែត្រ​កន្លះ​។​

​ដោយឡែក យោងតាម​សេចក្តីរាយការណ៍​ពី​ភូមិ​មី​កាតា​ហ្គុ​ន ដែល​ស្ថិតនៅក្នុង​ខេត្ត​ហ្វូ​ហ្គូ បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​១៩៩៦ កសិករ​ម្នាក់​បាន​រកឃើញ​ជន្លេន​មួយ​ក្បាលមាន​ប្រវែង​១​ម៉ែត្រ និង​មាន​កម្រាស់​២​សង់ទីម៉ែត្រ ខណៈពេលដែល​គាត់​ដាំ​ដើមឈើ​នៅក្នុង​ដីឡូត៍​របស់គាត់​។ វា​គឺជា​លើកដំបូង​ហើយ​ដែល​ធ្វើ​ឲ្យ​កសិករ​រូបនេះ ប្រទះឃើញ​ជន្លេន​ធំជាងគេ​បំផុត​មិន​ធ្លាប់​ដែល​ជួបប្រទះ​បែបនេះ​។​​ជន្លេន​យក្ស​ត្រូវបាន​គេ​រាយការណ៍​ថា​មាននៅ​តំបន់​ជាច្រើន​ទៀត​នៅក្នុង​ប្រទេស​ជប៉ុន ផងដែរ​។ ក្នុង​ខេត្ត​អូ​កា​យ៉ាម៉ា ស្ត្រី​ម្នាក់​បាន​អះអាងថា នាង​បានឃើញ​ជន្លេន​មួយ​ក្បាល​ប្រវែង​៣​ម៉ែត្រ​នៅក្នុង​ចម្ការ​មួយ​ដែល​ត្រូវបាន​គេ​ភ្ជួរ​រាស់​ដាំ​ដុះ​៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី