• Flexa

​យ៉ាង​ម៉ី​ហ្ស៊ូ​ជា​ស្ពាន​អមតៈ​អាយុកាល​ជិត​១០០០​ឆ្នាំ ក្នុង​រាជវង្ស​សុង​ក្នុង​ចន្លោះ​១១២៧-១១៦៧ ឆ្នាំមុន​

1 ខែ កន្លងទៅ DNT-NEWS

​យ៉ាង​ម៉ី​ហ្ស៊ូ​គឺជា​ឈ្មោះ​ស្ពាន​អមតៈ​ដែល មាន​អាយុកាល​ជិត​១០០០​ឆ្នាំ​មកហើយ​។ ស្ពាន នេះ​ស្ថិតនៅក្នុង​ខេត្ត​ហ្វ៊ូ​ជែង​នៃ​ប្រទេស​ចិន ដែល​ត​ភ្ជាប់​ច្រាំង​សងខាង​ទន្លេ​។ ស្ពាន នេះ​មាន​ទទឹង​៤.៩​ម៉ែត្រ បណ្តោយ​៤៧.៦​ម៉ែត្រ និង​កម្ពស់​៩​ម៉ែត្រ ហើយ​សង់​ពី​​ឈើ​សុទ្ធ​ដែល គេ​កាប់​នៅ​តំបន់​នេះ​តែម្តង​។​

​តាម​សម្តី​របស់​អ្នកស្រុក​រស់នៅក្នុង​ភូមិ សៀ​ដាង​ដែល​ការធ្វើដំណើ​ឆ្លងកាត់​ទៅមក របស់​ពួកគេ​ពុំនាក់​អាស្រ័យ​នឹង​ស្ពាន​មួយ​នេះ នោះ បានឱ្យដឹងថា​ស្ពាន​អមតៈ​មួយ​នេះ ត្រូវបាន​គេ​សាងសង់ឡើង​តាំងពី​រជ្ជកាល​មីង មកម្ល៉េះ គឺ​វា​មាន​អាយុកាល​ជិត​១០០០​ឆ្នាំ មកហើយ​។ ពួកគេ​បាន​បន្តទៀតថា សំណង់ ស្ពាន​ដ៏​ចម្លែក​អស្ចារ្យ​មួយ​នេះ គឺ​សម្បត្តិ​ដ៏​មាន តម្លៃ​មួយ​ដែល​ដូនតា​យើង​បាន​បន្សល់ទុក សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ ហើយ វា​ក៏​ជា​ភស្តុតាង​មួយ​ផងដែរ​ដើម្បី​ជាការ បញ្ជាក់​ឱ្យឃើញ​ពី​វិធីសាស្ត្រ​សាងសង់​ស្ពាន របស់​បុព្វបុរស​ជំនាន់​ដើម​ដែល​លោក​បាន​ប្រេ ប្រី​សា់​នៅតាម​តំបន់​ឆ្នេរសមុទ្រ​ខាងត្បូង​របស់ ប្រទេស​ចិន​។​

​ខណៈពេល​នោះដែរ មាន​ស្ពាន​មួយទៀត ដែល​កាន់​តែមាន​អាយុកាល​វ័យ​ចំណាស់​ជាង នេះ​ទៀត​នោះ គឺ​ស្ពាន​កៀង​ឆេង​ដែល​ស្ថិតនៅ ក្នុង​ខេត្ត​នេះដែរ ហើយ​ត្រូវបាន​គេ​សាងសង់ ឡើង​ក្នុង​រាជវង្ស​សុង​ក្នុង​ចន្លោះ​១១២៧-១១៦៧ ឆ្នាំមុន​។ ស្ពាន​មួយ​នេះ​មាន​បណ្តោយ​៦២.៧ ម៉ែត្រ​និង​កម្ពស់​៩​ម៉ែត្រ​៕ ណា​រ៉ូ​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី