• Flexa

រឿង​ពិត​នៅ​ពីក្រោយ​សេវាកម្ម​ទេសចរណ៍​ផ្លូវភេទ​ដ៏​រន្ទឺ ខេត្ត​ប៉ា​តា​យ៉ា​ប្រទេស​ថៃ ភ្ញៀវទេសចរ​អាចទាក់ទង​នារី​តម្លៃ​ចាប់ពី ៣០​ដុល្លារ យកចេញ​ក្រៅ​មួយ​យប់​អាច​ចន្លោះ​ពី ១០០០ ទៅ ៣០០០​បាត (៣០ ទៅ ៩០​ដុល្លារ​)

2 សប្ដាហ៍ កន្លងទៅ សម្បត្តិ

​បើតាម​ការចុះផ្សាយ​ពី​គេហទំព័រ The Richest បង្ហាញថា ថៃ​បាន​ជាប់​ចំណាត់ថ្នាក់​កំពូល​គេ ជា​គោលដៅ​ទេសចរណ៍​ផ្លូវភេទ ដែល​ជនបរទេស​ពេញនិយម​បំផុត​។ រឿងនេះ​គ្មានអ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះទេ ដោយសារ​ភ្លើង​ចម្រុះ​ពណ៌​នៅ​គ្រប់​ទីកន្លែង​នាទី​ក្រុង​បាងកក ព្រមទាំង​ច្បាប់​ប្រឆាំង​ពេស្យាចារ​ហាក់​មាន​ភាព​ធូររលុង ជា​កត្តា​ទាក់ទាញ​ភ្ញៀវទេសចរ​ដែល​ចូលចិត្ត​ចាយលុយ​សប្បាយ មក​កម្សាន្ត​ក្នុងប្រទេស​ថៃ​ជា​រៀងរាល់ថ្ងៃ​។ យ៉ាងណាមិញ នៅ​មានរឿង​មួយចំនួន​ដែល​អ្នក​អាច​មិនទាន់​ដឹង ទាក់ទង​នឹង​សេវាកម្ម​ទេសចរណ៍​ផ្លូវភេទ នៅក្នុង​ប្រទេសជិតខាង​កម្ពុ​ជាមួយនេះ​។​បើតាម​គេហទំព័រ The Richest ដដែល​បាន​បង្ហាញថា នៅក្នុង​ប្រទេស​ថៃ មាន​អ្នករកស៊ី​ផ្លូវភេទ​ប្រហែល ៣​លាន​នាក់ ដោយ​រាប់បញ្ចូល​ទាំង​ភេទ​ទី​បី​ផង ហើយ​ប្រមាណ ១​ភាគ​៣ ជា​អនីតិជន​។ យ៉ាងណាក៏ដោយ ចំនួន​អ្នករកស៊ី​ផ្លូវភេទ​ទាំងអស់នោះ ភាគច្រើន​ជានា​រី​ដែល​រង​ការជួញដូរ បើទោះបី​មានការ​គ្រប់គ្រង​យ៉ាង​ល្អ​ក៏ដោយ​។​

​បើតាម​បុរស​ម្នាក់​ដែលមាន​បទពិសោធន៍​ហូរហៀរ​រឿង​ផ្លូវភេទ​ក្នុងប្រទេស​ថៃ បាន​បញ្ជាក់ថា នៅលើ​បណ្ដោយ​ផ្លូវ​រាត្រី​ដ៏​ល្បី Soi6 ខេត្ត​ប៉ា​តា​យ៉ា ភ្ញៀវទេសចរ​អាចទាក់ទង​នារី​ដ៏​សិច​ស៊ី​នានា ដើម្បី​ឡើងឋានសួគ៌​ក្នុងតម្លៃ​ជា​មធ្យម ៣០​ដុល្លារ​។​

​ចំណែកឯ​នារី​នៅក្នុង​បារ​វិញ អ្នកទេសចរ​ក៏​អាច​ណាត់​ចេញ​ក្រៅ​បាន​ដូចគ្នា តែ​ត្រូវ​បង់ថ្លៃ​ឲ្យ​បារ​ជាមុនសិន​។ តម្លៃ​ដែល​ត្រូវ​បង់​នោះ អាច​ស្មើនឹង ៥០០​បាត (​ប្រហែល ១៥​ដុល្លារ​) សម្រាប់​បារ​ស៊េរី​ខ្ពស់​។ ចំណែក​បារ​ស៊េរី​ទាប ជា​មធ្យម​មានតម្លៃ ២០០​បាត (​ប្រហែល ៦​ដុល្លារ​) ប៉ុណ្ណោះ​។ ឯ​នារី​ដែល​អ្នកទេសចរ​យកចេញ​ក្រៅ មានតម្លៃ​អាស្រ័យ​លើ​ការចរចា​គ្នា ដែល​មួយ​យប់​អាច​ចន្លោះ​ពី ១០០០ ទៅ ៣០០០​បាត (៣០ ទៅ ៩០​ដុល្លារ​)​។​

​ក្រៅពី​ទទួល​សេវាកម្ម​កម្សាន្ត​សប្បាយ​ទាំងនោះ អ្នកទេសចរ​បរទេស​មួយចំនួនធំ ក៏មាន​ការប្រុងប្រយ័ត្ន និង​គិត​ជាប្រចាំ​ផងដែរ​។ ខាងក្រោម​នេះ​ជា​ចំណុច​ខ្លះៗ ដែល​ភ្ញៀវទេសចរ​មិនសូវ​មើលរំលង ពេល​រក​ការសប្បាយ​ជាមួយ​នារី​រាត្រី​ក្នុងប្រទេស​ថៃ​៖

១. ជនបរទេស​មួយចំនួន​ដែល​មិនចេះ​តថ្លៃ ត្រូវ​ក្រុម​នារី​រកស៊ី​ផ្លូវភេទ​ថៃ ទាមទារ​តម្លៃ​យ៉ាងខ្ពស់​ក្រោយពេល​ប្រតិបត្តិការ​រួច​។ ប្រសិនបើ​ភ្ញៀវ​មិន​ព្រម​បង់ប្រាក់​តាម​ការទាមទា​រ​នោះទេ អាច​ប្រឈមមុខ​ជាមួយ​ការគំរាមកំហែង​ផ្សេងៗ​។​

២. ពេល​ចាក​ចេញពី​បន្ទប់ និង​ចូល​ងូតទឹក ជនបរទេស​នានា​តែងមាន​ការប្រុងប្រយ័ត្ន​ជានិច្ច ព្រោះ​ធ្លាប់មាន​រឿងអាស្រូវ បាត់​កាបូប​លុយ ទូរ​សព្ទ និង​កាមេរ៉ា​ញឹកញាប់​។​

៣. ភាគច្រើន ភ្ញៀវ​មិនសូវ​ឲ្យ​នារី​រកស៊ី​ផ្លូវភេទ​ទាំងនោះ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក​ទេ ព្រោះ​ពួកគេ​គិតថា​ខ្ជះខ្ជាយ ហើយ​នារី​រាត្រី​នៅ​ប្រទេស​ថៃ​សុទ្ធតែ​ថ្នឹក​រឿង​ផឹក​នេះ​ទៅហើយ​

៤. អ្វីដែល​អ្នកទេសចរ​ប​រទេស​ច្រើន​ប្រុងប្រយ័ត្ន​ដែរនោះ គឺ​នារី​ដែល​គ្រប់​អាយុ​រួមភេទ តាមច្បាប់​កំណត់ ១៨​ឆ្នាំ​។​

​ដោយសារ​ភាព​ល្បី​រន្ទឺ រឿង​សេវាកម្ម​ទេសចរណ៍​ផ្លូវភេទ បានធ្វើ​ឲ្យ​ប្រទេស​ថៃ​ក្លាយជា​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​អាស៊ាន និង​ជាប់​ជា​គោលដៅ​ទេសចរ​សិច​ធំជាងគេ​លើ​លោក​។ ប្រទេស​បី​ទៀត​នៅ​តំបន់​អាស៊ាន​ដែល​ជាប់​ក្នុង​ចំណាត់ថ្នាក់​គោលដៅ​ទេសចរ​ផ្លូវភេទ​របស់​ពិភពលោក​ក្នុង​គេហទំព័រ The Richest ដែរនោះ គឺ ឥណ្ឌូណេស៊ី​ជាប់​លេខ​៤ ហ្វីលីពីន​ជាប់​លេខ​៦ និង​ប្រទេស​កម្ពុជា​ជាប់​លេខ​៩៕Sabay

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី