• Flexa

ហាង​កាត់សក់​មួយ​ដែល​កំពុង​ល្បីល្បាញ​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ស្ទើរ​រក​កន្លែង​អង្គុយ​គ្មាន​សូម្បីតែ​អ្នក​អត់​សក់ ក៏​ទៅ​កាត់​១​ថ្ងៃ ៣​ដង​ដែរ តើ​ទីនោះ​មាន​អ្វី​ពិសេស ?

1 សប្ដាហ៍ កន្លងទៅ ដានីន

​ហាង​កាត់សក់​មួយកន្លែង​បាន​ស្វែង​រកឃើញ​នូវ​វិធី​ថ្មី ដែល​ស្រៀវ​សាច់​ជាទីបំផុត​ដើម្បី​ទាក់ទាញ​អតិថិជន​របស់ខ្លួន​។​

អតិថិជន​ប្រុសៗ​បាន​សម្រុកចូល​ជាន់ក​គ្នា​ចូលទៅក្នុង​ហាង​កាត់សក់ Old Bay នៅ​មជ្ឈមណ្ឌល​រដ្ឋបាល Oskemen នៃ​កា​ហ្សា​ក់​ស្ថាន​ភាគ​ខាងកើត​បន្ទាប់ពី​ហាង​កាត់សក់​មួយ​នេះ​បាន​ជួល​សុទ្ធតែ​ជាងកាត់សក់​នារីៗ​វ័យក្មេង​ដ៏​ស្រស់ស្អាត​មក​បម្រើការ​ក្នុង​ឯកសណ្ឋាន​ស្ទើរតែ​ស្រាត​ទាំងស្រុង​។​

​នារី​បម្រើការ​ទាំងនោះ​បាន​ស្លៀក​នូវ​ឈុត​ប៊ី​គី​នី​បិទបាំង​បន្តិចបន្តួច​ប៉ុណ្ណោះ ខណៈដែល​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ទៀត​ក្នុងចំណោម​ពួកគេ​បាន​ស្រាត​ននលគក​ទាំងស្រុង​ដោយមាន​បិទបាំង​ដោយ​អៀម​ប៉ុណ្ណោះ យុទ្ធសាស្ត្រ​ថ្មី​ដែល​ធ្វើឱ្យ​បុរសៗ​គ្រប់រូប​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ហាង​កាត់សក់​មួយកន្លែង ដែល​បាន​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​ដ៏​គួ​ឱ្យ​ទាក់ទាញ​ខ្លាំង​បំផុត​មួយ ។ ហាង​កាត់សក់​ដែលមាន​ឈ្មោះថា «Old Bay» ដែល​ស្ថិតនៅក្នុង​តំបន់ Oskemen នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​បានធ្វើឱ្យ​មនុស្សម្នា​ជាច្រើន​ជាពិសេស​បុរសៗ​នាំគ្នា​ចូលទៅ​កាត់សក់​យ៉ាង​ភ្លូកទឹកភ្លូកដី​ប្រៀបបាន​នឹង​ទឹកបាក់​ទំនប់ ។​

​អ្វីដែល​ធ្វើឱ្យ​ហាង​កាត់សក់​ខាងលើ​មាន​អតិថិជន​ច្រើន​កុះករ​នោះ​គឺ​ហាង​នេះ​មាន​ជាងកាត់សក់​ជា​ស្រី​ស្អាត​ស្លៀកពាក់​ស៊ិ​ច​ស៊ី​ជា​អ្នកបម្រើ​សេវាកម្ម​ជូន​អតិថិជន ហើយ​ក្នុងចំណោម​ជាងកាត់សក់​ទាំងនោះ មាន​នារី​ម្នាក់​មិនមាន​ពាក់​អ្វី​ទាល់តែសោះ​គឺមាន​តែ​អាវ​អៀម​ពណ៌​ខ្មៅ​មួយ​គ្រប​បិទបាំង​ពីមុខ​តែប៉ុណ្ណោះ ។ ចំណែកឯ​នារី​ពីរ​អ្នកផ្សេង​ទៀត​ពាក់​ស្បែកជើង​កែង​ខ្ពស់ ជាមួយនឹង​រាង​ដ៏​ស៊ិ​ច​ស៊ី​អស្ចារ្យ ស្លៀក​លី​អូ​ខ្សែ​មួយ និង​អាវ​អៀម​បាំង​ពីមុខ មើលទៅ​ធ្វើឱ្យ​បុរសៗ​គ្រប់រូប​ស្ទើរតែ​ទប់​អារម្មណ៍​មិនបាន ។​

​ផ្ទុយទៅវិញ​ក៏មាន​មតិ​មួយចំនួន​បានលើកឡើង​ថា នារី​ស៊ិ​ច​ស៊ី​ដែល​បម្រើ​សេវាកម្ម​ជូន​អតិថិជន​ទាំងនោះ អាចជា​អ្នករាំ​ស៊ិ​ច​ស៊ី​នៅក្នុង​ក្លិប​កម្សាន្ត​នៅក្បែរ​ហាង​កាត់សក់​នោះ​ផងដែរ ហើយ​គេ​ចូលមក​បម្រើ​សេវាកម្ម​ក្នុង​ហាង​កាត់សក់​ខាងលើនេះ​អាច​គ្រាន់តែ​ដើម្បី​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ឱ្យ​ហាង​តែប៉ុណ្ណោះ ។​

​ចំពោះ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ម្នាក់​ក៏បាន​លើកឡើង​ដែរ​ថា​«​ខ្ញុំ​គិតថា​សក់​របស់ខ្ញុំ​ដូចជា​វែង​ហើយ ខ្ញុំ​គួរតែ​ទៅ​ហាង​កាត់សក់​កាន់តែ​ឆាប់ កាន់តែ​ល្អ​» ។ ស្របពេល​នោះដែរ​ក៏មាន​អ្នកលេង​បណ្តាញ​សង្គម​ម្នាក់ទៀត​បានលើកឡើង​ថា​«​ខ្ញុំ​គិតថា វា​ដល់ពេល​ហើយ​ដែល​ពួកយើង​ត្រូវ​ទៅ​ទស្សនា​ហាង​កាត់សក់ ដែលមាន​ជាងកាត់សក់​ដ៏​អស្ចារ្យ​នេះ​» ៕​ប្រភព Daily Mail

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី