• Giloba

បុរស​ម្នាក់​រៀបរាប់​អំពី​ភាពឈឺចាប់​នៅក្នុង​ជីវិត នៅពេលដែល​ក្លាយខ្លួនជា​មនុស​ចម្លែក ដោយសារតែ …….

6 ខែ កន្លងទៅ សម្បត្តិ

​រាងកាយ​របស់ ក្រា​ហាម ដែលមាន​ដើមទ្រូង​ធំ​ក្បាល​សំប៉ែត​ដោះ​ច្រើន​គូ និង​គ្មាន ក ត្រូវបាន​រចនា​ឡើង​ដើម្បី​ទប់ទល់​នឹង​ឧ​ប្ប​ត្ដិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​។

​ក្រា​ហាម ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​វិចិត្រករ​ចម្លាក់​ក្រុង​មែ​ល​ប៊​ន​នាង ផា​ទ្រី​ស្យា ពិ​ក​ស៊ី​នី​នី គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ថ្មី​របស់​រដ្ឋាភិបាល​រដ្ឋ​វី​ច​តូ​រៀ​។

​នាង ពិ​ក​ស៊ី​នី​នី បាន​រំលេច​រូបភាព​នេះ​ពី​ចំណេះដឹង​នៃ​ការវះកាត់​របួស​របស់​លោក គ្រី​ស្ទៀ​ន ខេន​ហ្វៀ​ល និង​វិស្វករ​សុវត្ថិភាព​ចរាចរណ៍ ដា​វីដ ឡូ​ហ្គេ​ន ដើម្បី​រចនា​រាងកាយ​មួយ​ដែល​អាច​ទប់​ទល់នឹង​គ្រោះថ្នាក់​រថយន្ដ​ប្រើ​ល្បឿន​លឿន​។

​រូបរាង​ដ៏​ចម្លែក​របស់ ក្រា​ហាម ដូចជា​ដើមទ្រូង​ធំ និង​ដោះ​ដុះ​ដង្ហែ​តាម​ឆ្អឹងជំនីរ​ដែល​ចម្លង​ពី​ពោង​ខ្យល់​សុវត្ថិភាព​និង​ការពារ​ឆ្អឹងជំនី បង្ហាញ​ពី​កត្ដា​ដ៏​ហានិភ័យ​របស់​មនុស្ស​ចំពោះ​ឧ​ប្ប​ត្ដិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​។

​មនុស្ស​អត់​មាន ក បង្ហាញ​ពី​បញ្ហា​នៃ​ការបាក់​ឆ្អឹង និង​របួស​ពី​ការ​កញ្ឆក់កញ្ឆែង​របស់​រថយន្ដ ខណៈ​មុខ​សំប៉ែត​ធំ​ត្រូវបាន​រចនា​ដើម្បី​ការពារ​ច្រមុះ និង​ត្រចៀក​។ ដោះ​ដង្ហែ​លើ​ឆ្អឹងជំនីរ​តំណាង​ឲ្យ​ពោង​សុវត្ថិភាព​ច្រើន​សម្រាប់​ការពារ​បេះដូង​។

​ក្រា​ហាម ក៏មាន​ស្បែក​ក្រាស និង​ស្វិត​ដើម្បី​ការពារ និង​កាត់បន្ថយ​រលាត់ និង​ការ​កកិត​នឹង​ថ្នល់​។ ប៉ុន្ដែ​រូបរាង​ដ៏​ចម្លែក​នេះ​មិន​ត្រឹមតែ​ជួយ​ការពារ​លោក​ពេល​អង្គុយ​ក្នុង​រថយន្ដ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ជា​អ្នកដំណើរ​ផងដែរ​។ លោក​មាន​ជើង​ដ៏​រឹងមាំ​ដែល​អាច​លោតរំលង​រថយន្ដ ហើយ​ជង្គង់​អាច​បត់បែន​គ្រប់​ទិស​ដើម្បី​សង្គ្រោះ​ខ្លួន​ពី​ការបាក់​ជើងពេល​រថយន្ដ​បុក​។

​វេជ្ជបណ្ឌិត ខេន​ហ្វៀ​ល បាន​និយាយថា សូម្បីតែ​មនុស្ស​ដ៏​ខ្លាំង​បំផុត​ក៏​មិនអាច​ទប់​លំនឹង​ខ្លួន​ពេល​រថយន្ដបុក​នោះឡើយ ពីព្រោះ​កម្លាំង​បុក​របស់​រថយន្ដ​ពិត​ជាមាន​ថាមពល​ខ្លាំង​សម្បើម​ណាស់​។​

​លោក​បាន​បន្ដថា​៖ «​ទោះបីជា​វា​កើត​ពី​រថយន្ដ​ប្រើ​ល្បឿន​យឺត​មក​ត្រឹម ២៥ ឬ ៣៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​យ៉ាងណាក៏ដោយ​កម្រិត​គ្រោះថ្នាក់​ដល់​អាយុជីវិត​នៅតែ​ខ្ពស់​»​។​

​គួរ​បញ្ជាក់ដែរថា នៅលើ​ពិភពលោក​យើង​នេះ កើតមាន​នូវ​រឿងរ៉ាវ​ដ៏​ចម្លែក​ជាច្រើន ដែល​មនុស្សម្នា​មួយចំនួន សឹងតែ​មិន​ជឿថា វា​កើតមាន​ពិតមែន​។ មិន​ខុស​អ្វី ពី​ពួកគេ​ទាំង​ប្រាំ​នាក់​ខាងក្រោម​នេះ ដែលមាន​រូបរាង​ចម្លែក ប្លែក​ពី​មនុស្ស​ធម្មតា សឹងតែ​មិនគួរ​ឲ្យ​ជឿ​។

១. លោកយាយ Zhang Ruifang មាន​អាយុ ១០១ ឆ្នាំ (២០១៥) មកពី​ខេត្ត Henan ប្រទេស​ចិន បាន​ដុះ​ស្នែង​នៅ​តំបន់​ថ្ងាស​ខាងឆ្វេង កាលពី​ឆ្នាំ ២០០៩ ធ្វើ​ឲ្យ​ក្រុមគ្រូពេទ្យ​នៅ​ចិន ចង់​ស្រឡាំងកាំង តែម្តង​។

​បើតាម​ប្រភព​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ ស្នែង​នោះ គ្រាន់តែ​ជា​ស្នាម​ខ្មៅ​តូច​មួយ មិន​នឹកស្មានថា វា​រីកលូតលាស់​ទៅជា​បែបនេះ​សោះ​។ នៅក្នុង​ភាសា​បច្ចេកទេស​របស់​ពេទ្យ ជំងឺ​នេះ គេ​ឲ្យ​ឈ្មោះថា "Cornu Cutaneum” បណ្តាល​ឲ្យ​សាច់​ដុះ​ចេញមក (​កម្រិត​ស្រាល​) មាន​រូបរាង​ដូចជា​ស្នែង​សត្វពាហនៈ​។​

២. លោក Fransisco Domingos Joaquim បាន​គ្រប់គ្រង​កំណត់ត្រា ជា​មនុស្ស​ដែលមាន មាត់ធំ​ជាងគេ​លើ​លោក (២០១០) ដែលមាន​ប្រវែង​រហូតល់​ទៅ ១៧ សង់ទីម៉ែត្រ បើ​ទាញ​វា​ឲ្យ​អស់​។ ជាមួយនឹង​ទំហំ​មាត់​របស់លោក អាច​ដាក់ចូល​កូកាកូឡា​បាន​មួយ​កំប៉ុង ឬ​របស់របរ​ធំ​ល្មម​បាន​ផងដែរ​។​

៣. លោក Yu Zhenhuan ជា​ជន​ជាតិចិន ត្រូវបាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា "Monkey Man” ដែល​លោក​មាន​រូបរាង​ស្រដៀង​សត្វ​ស្វា​យ៉ាង​អុ​ី​ចឹ​ង​ដែរ​។ Yu កើត​ជំងឺ​កម្រ​ម្យ៉ាង បណ្តាល​ឲ្យ​ខ្លួនប្រាណ​ទាំងមូល ត្រូវ​គ្របដណ្តប់​ដោយ​រោម ៩០ ភាគរយ​ទៅហើយ​។

៤. លោក Dede Koswara ជា​ជនជាតិ​ឥណ្ឌូណេស៊ី​ត្រូវបាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា " មនុស្ស​ដើមឈើ​” ក្រោយពី​សាច់ ដែលមាន​លក្ខណៈ​ដូចជា​ដើមឈើ បាន​ដុះ​នៅលើ​បរិវេណ​ដៃ និង​ជើង​របស់លោក ហើយ​ត្រូវបាន​អ្នកស្រុក​ជឿជាក់ថា វា​ជា​បណ្តាសា​។ តាមពិតទៅ វា​ជា​ជំងឺ​ម្យ៉ាង ដែល​គេ​ឲ្យ​ឈ្មោះថា "Epidermodysplasia verruciformis (EV)” ធ្វើ​ឲ្យ​ស្បែក​របស់​អ្នកជំងឺ លូតលាស់​ខុស​ប្រក្រតី និង​បណ្តាល​ឲ្យ​មាន​ជំងឺមហារីក​។

​ជា​អកុសល លោក​បានទទួល​មរណៈភាព កាលពី​ឆ្នាំ ២០១៦ កន្លងទៅ នៅ​ទីក្រុង​បាន​ឌុ​ង ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ជន្មាយុ ៤២ ឆ្នាំ​។​

៥. ចំណែកឯ​លោក Eric Sprauge មាន​រហស្សនាម ជា "​មនុស្ស​បង្គួ​យ​” ដែលមាន​ធ្មេញ​មុខស្រួច និង​សាក់​ពាសពេញ​ខ្លួន ប្រៀបបាន​រូបរាង​ដូច​ស្រកា​សត្វ​ល្មូ​ន ព្រមទាំង​អណ្តាតព្រែក​ចេញ​ជា​ពីរ​។ នាពេល​បច្ចុប្បន្ន បុរស​សញ្ជាតិ​អាមេរិក​រូបនេះ រក​ចំណូល​ផ្គត់ផ្គង់​ជីវិត តាមរយៈ​ការសម្តែង​តាម​ឆាក និង​ធ្លាប់​ទទួលបាន កំណត់ត្រា​ហ្គី​ណេ​ស ក្រោយពី​បាន​យក​ស្លឹកត្រចៀក លើក និង​បង្វិល​ធុង​ដែក​មាន​ទម្ងន់​ធ្ងន់ កាលពី​ឆ្នាំ ២០១៤ កន្លងទៅ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...