• Flexa
  • Default ខាងលើក្រោមមេនុយ

តុកកែ​យក្ស​ទម្ងន់ ២០ គីឡូក្រាម តើ​វា​អាច​ស៊ី​មនុស្ស​មែនឬ ?

8 ខែ កន្លងទៅ ដានីន

​តុកកែ​ប្រវែង ១,៥ ម៉ែត្រ បានធ្វើ​ឲ្យ​បុរស​ម្នាក់​ភ័យ​បះសក់​នៅពេល​រំលេច​ខ្លួន​មក​ជ្រងោ​តោង លើ​ជញ្ជាំង​ផ្ទះ​របស់លោក ។ លោក អេ​រិ​ក ហូ​លែ​ន កំពុងធ្វើការ​ងារ​នៅ​ឃ្លាំង​ក្នុង​ទីក្រុង ធើរ​ហ្គូ​ណា រដ្ឋ​ញូ​វ​សោត​វែ​លស៍ ប្រទេស​អូស្ត្រាលី ស្រាប់តែ​ភ្ញាក់ឡើង​ក្រញាង​ខ្លួន​ពេល​បាន ឃើញ​ល្មូ​ន​យក្ស​តោង​លើ​ជញ្ជាំង​ផ្ទះ​របស់លោក ។​

​ដោយ​មិនមាន​អ្នក​ជឿ​ចំពោះ​វត្តមាន​សត្វ​តោង​ជញ្ជាំង​ដ៏​ធំ​សម្បើម​នេះ លោក ហូ​លែ​ន បាន​ទាញយក​ទូរស័ព្ទ​របស់ខ្លួន​មក​ថត​តុកកែ​យក្ស​នេះ​។ រូបថត​ដែល​ត្រូវបាន​ចែកចាយ​ពេញ បណ្តាញ​សង្គម​ធ្វើ​ឲ្យ​អ្នកឃើញ​វា​ហើយ​លាន់មាត់​ថា​«​អីយ៉ា តុកកែ ឬ​ពូជ​ល្មូ​ន​អ្វី​បាន​ជាធំ​យ៉ាង នេះ​!» ។​

​លោក ហូ​លែ​ន ដែល​បាន​ផ្តិត​យក​រូបភាព​ល្មូ​ន​តោង​ជញ្ជាំង​ផ្ទះ​ខ្លួន​បាន​និយាយថា​«​ពីដំបូង​ខ្ញុំ មាន​អារម្មណ៍​ថា​មាន​អ្វី​ម្យ៉ាង​នៅក្បែរ​ខ្លួន​ពេល​ចេញពី​ឃ្លាំង ហើយ​ខ្ញុំ​ខំ​រកមើល​ក៏​ស្រាប់តែ​ភ្ញាក់ ព្រើត ! ស្អី​គេ​ហ្នឹង ? ពេល​ខ្ញុំ​ដឹងថា​វា​ជា​អ្វី​ហើយ​ខ្ញុំ​ក៏​ចូល​ផ្ទះ​យក​កាមេរ៉ា​ថត​តែម្តង​» ។​

​ពពួក​ល្មូ​ន​យក្ស​ដែលមាន​ឈ្មោះថា Goanna នេះ​តែងតែ​ត្រូវបាន​ប្រទះឃើញ​នៅ​ភាគ​ខាងជើង ប្រទេស​អូស្ត្រាលី ។ ប៉ុន្តែ​ពួកវា​រមែង​រស់នៅក្នុង​គុម្ពោត​ព្រៃ ។ ពួកវា​ជាស​ត្វ​ខ្លាច​មនុស្ស​ណាស់ តែ​វា​ក៏​ជាស​ត្វ​គ្រោះថ្នាក់​ចំពោះ​មនុស្ស​ដែរ ។

​អ្នកនាំពាក្យ​ការិយាល័យ​បរិស្ថាន រដ្ឋ​ញូ​វ​សោត​វេ​លស៍ បាន​និយាយថា ពពួកសត្វ​ល្មូ​ន​យក្ស នេះ​អាច​ធំធាត់​ដល់​ប្រវែង ២ ម៉ែត្រ និង ទម្ងន់ ២០ គីឡូក្រាម​ឯណោះ ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2