• Giloba

រឿង​ហួស​ជឿ​តែ​កើតមាន​រួចទៅហើយ ស្ដ្រី​ចិត្តខ្លាំង​យក​សេះ​ធ្វើ​ប្ដី ព្រោះ​ខឹង​ប្ដី​យក​ឆ្កែ​ធ្វើ​ប្រពន្ធ​

4 ខែ កន្លងទៅ នីតា

​ពិតជា​រឿងរ៉ាវ​ដែល​គួរ​ឲ្យ​ចម្លែក​ដែល​ស្ដ្រី​ម្នាក់ ដោយសារតែ​ខឹង​នឹង​ប្ដី​របស់ខ្លួន​ដែល​ស្រលាញ់​សត្វ​ឆ្កែ​ជាង​នាង​នោះ នាង​សុខចិត្ត​លែងលះ​របស់​នាង ហើយក៏​បាន​យក​សេះ​ធ្វើ​ប្ដី​ជំនួស​វិញ​។ រឿងរ៉ាវ​នេះ​កើតឡើង​នៅក្នុង​ប្រទេស​រុស្ស៊ី​។ នាង លី​ហ្ស ច​ន បាន​ខឹង​ប្ដី​យ៉ាងខ្លាំង​រហូតដល់​នាង លី​ហ្ស ច​ន បាន​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា តាមពិត​នាង​គ្មាន​បំណង​ចង់​លែងលះ​ប្ដី​អ្វី​នោះទេ តែ​អ្វីដែល​នាង​ធ្វើ​គឺ​យក​ពី​ជា​រឿង​មួយ​ហួសហេតុ​ពេក ទើប​នាង​ទ្រាំ​មិនបាន​។ នាង​បាន​បន្ថែមថា នៅក្នុង​ផ្ទះ​របស់​នាង​មាន​សត្វ​ចិញ្ចឹម​ជាច្រើន​ប្រភេទ​ដូចជា ឆ្មា ឆ្កែ សេះ និង​សត្វ​បក្សី​ជាច្រើន​ក្បាល​ទៀតផង​។

នៅក្នុង​រឿងនេះ នាង​បាន​ប្រាប់ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​លែងលះ​ប្ដី​នោះ ព្រោះតែ​កាលពីមុន​ការរស់នៅ​របស់​ពួកយើង​មាន​សេចក្ដីសុខ​ខ្លាំងណាស់ តែ​ក្រោយមក​សុភមង្គល​ទាំងនោះ​ត្រូវបាន​រសាត់​បន្ដិច​ម្ដងៗ​នៅពេលដែល​ប្ដី​របស់​នាង​បាន​ទិញ​សត្វ​ឆ្កែ​មួយ​ក្បាល​មក​ដាក់​ផ្ទះ​។ ថ្ងៃ​ណា​ក៏ដូចជា​ថ្ងៃ​ណា​ដែរ ប្ដី​របស់​នាង​ពេល​ត្រឡប់​មកពី​ធ្វើការ​វិញ តែងតែ​រក​ឆ្កែ ហើយ​ប្រឡែង​លេង និង​នាំ​ដើរលេង​ដោយ​គ្មាន​ចិត្ត​រវីរវល់​ជាមួយ​នាង​ឡើយ​។ នាង​បន្ដថា ដំបូងៗ​នាង​ក៏​មិនបាន​ចាប់អារម្មណ៍ ឬ​អាក់អនចិត្ត​អ្វី​នោះដែរ ព្រោះ​មនុស្ស​អត់​មានកូន​តែងតែ​ចំណាយពេល​លេង​ជាមួយ​សត្វ​ជាធម្មតា​ទេ​។ តែ​រឿងរ៉ាវ​អាក្រក់​វា​បាន​កើតឡើង គឺមាន​ពេល​មួយ​នៅក្នុង​ខែមេសា ប្ដី​របស់​នាង​មិនបាន​ទៅធ្វើ​ការ​ទេ ដោយ​ប្រាប់ថា មិន​ស្រួលខ្លួន​។

នាង​បាន​បន្ដទៀតថា ពេល​ប្ដី​ប្រាប់ថា​មិន​ស្រួលខ្លួន ដោយ​នាង​មានការ​បារម្ភ​ពី​ប្ដី នាង​ក៏បាន​បិទ​ហាង ហើយ​ត្រឡប់មកផ្ទះ​វិញ​ក្នុង​គោលបំណង​មក​បម្រើ​ប្ដី តែ​ពេលដែល​នាង​មកដល់​ផ្ទះ​នៅក្នុង​បន្ទប់ទទួលភ្ញៀវ​ស្ងប់ស្ងាត់​ធម្មតា បែរជា​នៅក្នុង​បន្ទប់ដេក ប្ដី​របស់​នាង​កំពុងតែ​រួមរ័ក​ជាមួយនឹង​មេ​ឆ្កែ​ទៅវិញ​។ នាង​ឈរ​មើល​សកម្មភាព​នោះ​ស្ទើរ​គាំងបេះដូង​ស្លាប់ តែ​នាង​មិន​ចូលទៅ​រញ៉េរញ៉ៃ​ឡើយ សុខចិត្ត​ទៅ​អង្គុយ​នៅ​ខាងក្រៅ​ដោយ​គ្មាន​និយាយ​អ្វី​សោះ​។​

​នាង​លើកឡើងថា ការមិន​និយាយ​របស់​នាង ធ្វើ​ឲ្យ​ប្ដី​ចេះតែ​បានចិត្ត ហើយ​កាន់តែ​មិន​រវីរវល់​ជាមួយ​នាង​។ ដំបូង​នាង​បាន​អង្វរ​ប្ដី​ឲ្យ​ឈប់​ប្រព្រឹត្ត​បែបនេះ​ទៀត តែ​ប្ដី​របស់​នាង​ពុំ​ស្ដាប់​តាម​ការ​អង្វរ​នោះទេ គឺ​នៅតែ​រួមរ័ក​ជាមួយ​មេ​ឆ្កែ​ទៀត​។ ដោយ​ភ្លើងកំហឹង នាង​ក៏បាន​សួរ​ទៅ​ប្ដី​ថា តើ​អូន និង​ឆ្កែ​មួយណា​សំខាន់​ជាង​? ពេលនោះ​ប្ដី​របស់​នាង​បាន​ឆ្លើយ​ឡើង​ធ្វើ​ឲ្យ​នាង​ស្ទើរ​គាំងបេះដូង គឺ​គេ​(​ប្ដី​) ប្រាប់​នាង​ថា​ប្រពន្ធ​ក៏​សំខាន់ ឆ្កែ​ក៏​សំខាន់​ដែរ​។ ចម្លើយ​នេះ​ធ្វើ​ឲ្យ​នាង​គិតថា នាង​ត្រូវបាន​ប្ដី​របស់ខ្លួន​ប្រៀប​ទៅនឹង​សត្វ​មួយ​ក្បាល​ប៉ុណ្ណោះ​។​

​នាង​បាន​ប្រាប់​សារព័ត៌មាន​ទៀតថា នាង​មាន​ការអាន់​អន់ចិត្ត​ចំពោះ​រឿង​ទាំងនោះ​ណាស់ មិនគួរ​ប្ដី​នាង​ធ្វើបែបនេះ​ឡើយ​។ ពេល​ប្ដី​មិន​រវល់​នោះ នាង​ក៏បាន​ចំណាយពេល​ទៅ​មើល​សត្វ​របស់​នាង ដោយ​នាង​គិតថា​ប្ដី​អាចមាន​ប្រពន្ធ​ជា​សត្វ​ឆ្កែ​បាន ហេតុនេះ​នាង​ក៏​អាចមាន​ប្ដី​ជាមួយ​សត្វ​សេះ​បានដែរ​។ នៅក្នុង​ចំណោម​សត្វ​ទាំងអស់ នាង​បាន​ពេញចិត្ត​សេះ​ឈ្មោល​មួយ​ក្បាល ហើយ​រស់នៅ​ជាមួយ​ប្រៀបដូចជា​ប្ដី​ម្នាក់​ដែរ ដោយ​លែង​ខ្វល់ខ្វាយ​ជាមួយ​ប្ដី​ទៀតហើយ ធ្វើ​ឲ្យ​ប្ដី​នាង​ខឹង​យ៉ាងខ្លាំង ហើយក៏​បាន​វាយ​សេះ​របស់​នាង​រហូត​ក្លាយទៅជា​រឿង​លែងលះគ្នា​តែម្ដង​។​

​នៅក្នុង​រឿងរ៉ាវ​នេះដែរ ក៏មាន​អ្នកជិតខាង​នាង​ប្រាប់ថា​នាង​គឺជា​មនុស្ស​ម្នាក់​ដែលមាន​ចំណេះដឹង ហើយ​និង​មាន​សមត្ថភាព​ខ្ពស់​។ តែ​ប្ដី​របស់​នាង​មិនសូវ​ជា​យកចិត្តទុកដាក់​នោះទេ បាន​ទៅ​ដេក​ជាមួយ​ស្ដ្រី​ផ្សេងទៀត ក៏​នាង​មិនដែល​រករឿង ព្រោះ​នាង​ស្រលាញ់​ប្ដី​របស់​នាង​ណាស់​។​

​រីឯ​ក្រុមគ្រួសារ​ខាង​ប្រុស​គេ​មិន​សុខចិត្ត​ឲ្យ​ខាង​ស្រី​ចោទ​តែឯង​នោះទេ ពួកគេ​និយាយថា នាង​ក៏​ឆ្លៀត​រក​ក្រៅ​ដូចគ្នា​ដែរ​ដោយ​ការ​ដេក​ជាមួយ​ប្រុស​ជាច្រើន​នាក់​នៅក្នុង​ពេលដែល​គេ​នៅ​ជា​ប្ដី​ប្រពន្ធ​ជាមួយគ្នា​នោះ​។ ចំពោះ​បុរស​ជា​ប្ដី​វិញ​បាន​ហែក​រឿងអាស្រូវ​របស់​នា​ង​ដែរ​ថា នាង​ជាម​នុស្ស​ដែល​ចូលចិត្ត​ដេក​ជាមួយ​ប្រុស​មិន​រើសមុខ​ទេ សូម្បីតែ​កូនចៅ​នៅ​កន្លែងធ្វើការ​របស់​នាង ក៏​នាង​ដេក​ជាមួយ​ដែរ​។​ពួកគេ​ទាំង​ពីរបាន​ប្រាប់​តុលាការ​ថា ការ​លែងលះគ្នា​នេះ វា​គឺជា​ផ្លូវ​ល្អ​ដូចគ្នា​ព្រោះ​ពួកគេ​សុទ្ធ​តែមាន​រឿងរ៉ាវ​មិនល្អ​ដូចគ្នា ដូច្នេះ​បើ​នៅ​ជាមួយគ្នា​ក៏​គ្មាន​ប្រយោជន៍​ដែរ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...