• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

សណ្ឋាគារ​ចម្លែក បើក​បន្ទប់​ឲ្យ​គូ​ស្នេ​ហ៏​រួមរ័ក​យក​កូន​ឥតគិតថ្លៃ និង​ផ្តល់ប្រាក់​លើកទឹកចិត្ត​បន្ថែមទៀត​

6 ខែ កន្លងទៅ ណូ​រ៉ា

​អត្រាកំណើត​កូន​នៅ​ប្រទេស​អ៊ីតាលី បច្ចុប្បន្ន​ស្ថិតក្នុង​កម្រិត​ទាប​បំផុត​ក្នុងចំណោម​សហភាព​អឺរ៉ុប ។ ប្រទេស​នេះ​បាន​ចុះបញ្ជី​អាត្រា​នុ​កូ​ល​ដ្ឋា​ន​ដ៏​ទាប​បំផុត​កាលពី​ឆ្នាំ ២០១៥ ។ នៅ​ប្រទេស​អ៊ីតាលី ប្រជាជន​ជា​មធ្យម​មាន​អាយុ ៣១​ឆ្នាំ ហើយ​មាន​ទារក​តែ ៨​នាក់​ប៉ុណ្ណោះ​ក្នុងចំណោម​មនុស្សពេញវ័យ​១​ពាន់​នាក់ ។​

​ប្រឈម​ទៅនឹង​អាត្រា​កំណើត​ទារក​ថយចុះ​នេះ​ក្រុម​អ្នករៀបចំ​យុទ្ធនាការ​លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ផលិត​កូនចៅ​បាន​និយាយថា " ការផ្តល់​កំណើត​ដល់​កូន​ម្នាក់​គឺជា​សកម្មភាព​បញ្ជាក់​ពី​សេចក្តីស្រឡាញ់​ជ្រាលជ្រៅ​ស្រាប់​ទៅហើយ ដែល​យើង​គួរតែ​ត្រូវបាន​លើកទឹកចិត្ត​បើទោះបីជា​ជួប​ឧបសគ្គ​ច្រើន​ក្នុង​ជីវិត​យ៉ាងណាក៏ដោយ ។

​ដោយ​គាំទ្រ​នូវ​យុទ្ធនាការ​ដើម្បី​បង្កើន​កំណើន​ទារក​នោះ​មាន​សណ្ឋាគារ​ចំនួន ១០ នៅ​កណ្តាល​តំបន់​អ៊ុម​ប្រៀរ នៃ​ប្រទេស​អ៊ីតាលី បាន​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ខ្លួន​បង្កើន​ការរួម​ភេទ​ឲ្យ​កាន់តែ​សកម្ម​ក្នុង​បន្ទប់​ស្នាក់នៅ​របស់​ពួកគេ​។ សម្ព័ន្ធ​សណ្ឋាគារ​អ៊ីតាលី ថែមទាំង​ផល់​បន្ទប់​ស្នាក់នៅ​ឥតគិតថ្លៃ​ដល់​គូ​ស្នេ​ហ៏​ដែល​ចង់ បានកូន​អំឡុងពេល​ស្នាក់នៅ​សណ្ឋាគារ​របស់​ពួកគេ ទៀតផង ។

​សណ្ឋាគារ​មួយចំនួន​នឹង​ផ្តល់ប្រាក់​ត្រឡប់​វិញ​ក្រោយ​ថ្ងៃ​ស្នាក់​ខណ​:​ពេល ដែល​សណ្ឋាគារ​ដទៃទៀត​នឹង​ផ្តល់​ឳ​កាស​ស្នាក់នៅ​ឥតគិតថ្លៃ​លើក​ទី​ពីរ ។ សណ្ឋាគារ​ត្រូវ​ចុះឈ្មោះ​ផ្តល់​ការលើកទឹកចិត្ត ដែល​ហៅថា បន្ទប់​ផលិត​កូន ដើម្បី​ជំរុញ​អត្រា កំណើន​ដ៏​តិចតួច​របស់​ប្រទេស​នេះ ។ គូ​ស្នេ​ហ៏​ត្រូវ​ផ្តល់​ភ័ស្តុតាង​ថា​កូន​របស់​ពួកគេ​នឹង​ចាប់កំណើត​នៅ​៩ ខែក្រោយ​ពី​បាន​ស្នាក់នៅ និង​រួមរ័ក​ដើម្បី​ទទួលបាន​ប្រាក់​ត្រឡប់​វិញ ។ គួរ​បញ្ជាក់ថា​ពួកគេ​ត្រូវតែ​បង្ហាញ​សំបុត្រកំណើត​កូន​ដល់​បុគ្គលិក សណ្ឋាគារ​ហើយ​ពួកគេ​មាន​ពេល​១០​ថ្ងៃ​បន្ថែម​ក្នុង​ករ​ណ៏​ទារក​ប្រសូត​មុន​កំណត់ ឫ​ក្រោយ​កំណត់ ៕​

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2