• Default ខាងលើក្រោមមេនុយ

ចម្រៀង​មរណ​: បើ​នរណា​បាន​ស្តាប់​ហើយ​ជៀស​មិន​បំផុត​ពី​សេចក្តីស្លាប់​នោះទេ​

4 ខែ កន្លងទៅ ណូ​រ៉ា

​ម្ចាស់​ក្រុមហ៊ុន CD បទ​ចំរៀង​មួយ​ក្រោយពី​បាន​ស្តាប់​បទ​ចំរៀង ក្លូ​មី សាន់​ដេ នេះ​រួច​ក៏​ភ្លាត់មាត់​ថា​នេះ​ជា​បទ​ចំរៀង​មួយ​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត ក៏ប៉ុន្តែ​ខ្ញុំ​គិតថា វា​មិនមែនជា​រឿង​អាក្រក់​ណាស់ណា​សំរាប់​ផលិត​ឲ្យ​មនុស្ស​ស្តាប់​នោះទេ ។ មួយខែ​ក្រោយមក បទ​ចំរៀង​ថ្ងៃអាទិត្យ​ដ៏​សែន​សោកសៅ​នោះបាន​ក្លាយទៅជា​បន្ទះ​CD ដាក់លក់ ។​ដំណើររឿង​បាន​ដំណាល​ថា មាន​បុរស​ម្នាក់​ឈ្មោះ​លោក រ៉េ​ស​សូ បាន​សុំ​ជានា​ជាមួយ​ភរិយា​វិញ ដោយបាន​នាំយក​បន្ទះ​CD បទ​ចំរៀង​នេះ​ទៅ​ផ្ញើរ​ជាការ​ដូ​ដល់​នាង​។ ស្រាប់តែ ២៤​ម៉ោង​ក្រោយមក ភរិយា​របស់លោក​ក៏​លាប់​ថ្នាំពុល​សម្លាប់ខ្លួន ដោយ​នៅក្នុង​ដៃ​របស់​នាង​បាន​ក្តាប់​បន្ទាប់ CD ទុក​យ៉ាង​ណែន​។​

​ចាប់តាំងពី​ពេលនោះ​មក បទ​ចំរៀង​ក្លូ​មី សាន់​ដេ ក៏បាន​ក្លាយជា​បទ​ចំរៀង​មរណ​:​ដោយសារតែ​វា​ជា​ឃាតក​បានសម្លាប់​មនុស្ស​ជាង ១០០​នាក់ ក្រោយពី​បាន​ស្តាប់​បទ​ចំរៀង​នេះ​ចប់​ហើយ ភាគច្រើន​ជា​ប្រជាជន​ហុង​ហ្គា​រី ។ នៅក្នុង​អំឡុងពេល​ស្តាប់​ការប្រគុំ​បទ​ភ្លេង​នេះដែរ ក៏មាន​បុរស​ស្ត្រី​មួយគូ​បាញ់សម្លាប់​ខ្លួនឯង​។ ព័ត៌មាន​មួយ​នេះ​ត្រូវបាន​កាសែត ដឹ​ញ៉ូ​វ​យ៉​ក​ចុះ​ចំណងជើង​ធំៗ នៅលើ​ទំព័រមុខ​ថា ប្រជាជន​ហុង​ហ្គា​រី​រាប់រយ​នាក់ សម្លាប់ខ្លួន​ដោយសារតែ​ឥទ្ធិពល​បទ​ចំរៀង​ក្លូ​មី សាន់​ដេ អូសទាញ ។ ក្រោយមក​បទ​ចំរៀង​មួយ​នេះ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ឲ្យ​ថ្មី​ថា ជា​បទ​ភ្លេង​សម្លាប់ខ្លួន​របស់​ប្រជាជន​ហុង​ហ្គា​រី ។

​បន្ទាប់ពី​ផ្ទុះ​ជា​ព័ត៌មាន​ធំ​នៅក្នុង​ប្រទេស​អាមេរិក បទ​ចំរៀង​មរណ​:​នេះ​ក៏​បែក​សាយ​ចេញទៅ​យ៉ាង​ឆាប់រហ័ស ធ្វើ​ឲ្យ​មនុស្ស​សម្លាប់ខ្លួន​ជារឿយៗ ។ នៅមាន​គូ​ស្វាមីភរិយា​ជនជាតិ​អាល្លឺម៉ង់ បាន​បណ្តើរគ្នា​ដើរចូល​ទន្លេ​ឈ្មោះ តា​នូ​ប ដោយ​នៅក្នុង​ដៃ​មាន​ក្តាប់​ក្រដាស់​កត់ត្រា​បទ​ចំរៀង ក្លូ​មី​សាន់​ដេ ដើរចូល​ក្នុង​ទឹក​រហូតដល់​បាត់ ។ មនុស្ស​ម្នាក់ទៀត​បាន​សុំ​បទ​ចំរៀង​មរណ​:​ពី​ណាយ​ក្លឹប ក្រោយពេល​ស្តាប់​បទ​នោះ​ចប់ ហើយក៏​ដើរ​ចេញមកក្រៅ ប្រើ​កាំភ្លើងខ្លី​បាញ់សម្លាប់​ខ្លួនឯង​ដេក​ដួល​នៅលើ​ដងផ្លូវ ។​

​បទ​ចំរៀង​ថ្ងៃអាទិត្យ​ដ៏​សែន​សោកសៅ​នេះ​មិន​មែនមាន​ឥទ្ធិពល​ទៅលើ​តែ​មនុស្ស​ចាស់​ប៉ុណ្ណោះ​ទេ សូម្បីតែ​មនុស្ស​ប្រុស​ស្រីក្មេង​ចាស់​ក៏​ទទួល​ឥទ្ធិពល​របស់​វា​ដូចៗ​គ្នា ។ ដូចជា​លោកតា​ម្នាក់ ក្រោយពី​ស្តាប់​បទ​ចំរៀង​នេះ​ចប់ ក៏​លោត​ពីលើ​អាគារ​កំពស់ ៧​ជាន់​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម​បំផុត ។ នៅមាន​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ទៀត​ក៏បាន​លោតទឹក​សម្លាប់ខ្លួន​ដោយ​នៅក្នុង​ដៃ​នាង​ក្តាប់​ក្រដាស​ប៉ា​រ៉ូ​បទ​ចំរៀង​មរណ​:​នេះដែរ ។ នៅ​ហេតុ​ការ​ណ៏​មួយទៀត ដែល​គេ​បាន​ពោ​លតៗ​គ្នា​មក​ថា​មាន​អ្នក​នៅក្នុង​ប្រទេស​អ៊ីតាលី ខណ​:​ពេល​គេ​ដើរ​កាត់មុខ​អ្នកសុំទាន ដែល​អង្គុយ​នៅលើ​ចិញ្ចើមថ្នល់​ច្រៀង​បទ​ចំរៀង​មរណ​:​រហឹមៗ នៅក្នុង​បំពង់ក គ្រាន់តែ​អ្នក​ក​ម្លោះ​បានឮ ភ្លាម​ក៏​ប្រគល់​លុយកាក់​ដែល​ខ្លួន​មាន​ទាំងអស់​ឲ្យ​អ្នកសុំទាន​រួចខ្លួន​គេ​ក៏​ដើរទៅ​លោត​ពីលើ​ស្ពាន​សម្លាប់ខ្លួន​តែម្តង ។​

​យើង​ក្រ​ឡេ​មក​មើល​ម្ចាស់​បទ​ចំរៀង​វិញ​គឺ​លោក រ៉េ​ស​សូ ស៊ី​រ៉េ​ស​វិញ គេ​បាន​លោត​តាម​បង្អួច​អាគារ​សម្លាប់ខ្លួន កាលពី​ខែមករា ឆ្នាំ ១៩៦៨ ខណ​:​ពេល​មាន​អាយុ​ជិត ៧០​ឆ្នាំ ។ ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​ជាច្រើន​ចាប់ផ្តើម​ដឹង​ពី​ពិសពុល​របស់​បទ​ចំរៀង​មរណ​: ទើប​ប្រញាប់​ផ្អាក​ការចាក់ផ្សាយ​តាម​រលកធាតុអាកាស ។ ក៏ប៉ុន្តែ​គេ​ឃើញ​នៅមាន​វង់​តន្ត្រី​ខ្លះ​នៅ​លបលួច​យក​បទ​ចំរៀង​មរណ​:​នេះ​ទៅ​ប្រគុំ​នៅឡើយ ។ ពួក​អ្នក​រស់នៅក្នុង​អាគារ​មួយកន្លែង ក្រោយ​ពេលឮ គេ​ចាក់​បទ​ចំរៀង​មរណ​:​នេះ​ល្វើយៗ​ក៏​ទូរស័ព្ទ​ប្តឹង​ប៉ូលិស ព្រោះ​គេ​ដឹងថា ពិតជា​មានរឿង​អាក្រក់​កើតឡើង​ជាមិនខាន ។ ក្រោយពេល​ប៉ូលិស​ចុះមក​ត្រួតពិនិត្យ គេ​ឃើញ​ស្ត្រី​រងគ្រោះ​ជាច្រើន​នាក់​ដេកស្លាប់ និង​នៅក្បែរ​សាកសព​គេ​ឃើញ​មាន​ម៉ាស៊ីន​ចាក់ CD កំពុងតែ​បន្លឺសំលេង​បទ​ចំរៀង​មរណ​:​នេះ​នៅឡើយ ។​

​ដោយសារ​ហេតុ​ការ​ណ៏​ដ៏​អាក្រក់​នេះ ស្ថានីយ៍ទូរទស្សន៍ BBC បានចេញ​បញ្ជា​ហាមប្រាម​ចាក់​បទ​ភ្លេង​មរណ​:​ជាដាច់ខាត ព្រមទាំង​ស្ថានីយ៍​វិទ្យុ​ជាច្រើន​កន្លែង​ទៀត​នៅក្នុង​សហរដ្ឋអាមេរិក​ក៏បាន​នាំគ្នា​កត់ត្រា​បទ​ចំរៀង​មរណ​:​នេះ​នៅក្នុង​បញ្ជីខ្មៅ​ផងដែរ ។

​ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុ្ង​ង​ឆ្នាំ​២០០២ គេ​ឃើញ​នៅមាន​ស្ថានីយ៍​វិទ្យុ ២ បាន​នាំយក​បទ​ចំរៀង ក្លូ​មី សាន់​ដេ នេះ​ចាក់ផ្សាយ​តាម​រលកធាតុអាកាស ដែល​រហូតមក​ដល់ពេលនេះ គេ​ពុំទាន់​ឃើញ​មាន​របាយ​ការ​ណ៏​ថា មាន​អ្នក​សម្លាប់ខ្លួន​ដោយសារតែ​ស្តាប់​ប៉ុន្មាន​នាក់​ទៅហើយ​ទេ ។ បទ​ចំរៀង​នេះ ភាគច្រើន​គេ​ឃើញ​មាននៅ​ទីក្រុង​ហុងកុង ក៏ប៉ុន្តែ​សុំ​សួរថា ក្រោយពី​បាន​ទិញ​ហើយ អ្នក​ហ៊ាន​ស្តាប់​បទ​ចំរៀង​អាថ៌កំបាំង ឫ​បើ​ប្រើពាក្យ​ថ្មី​ថា បទ​ចំរៀង​អន្ទង​ព្រលឹង​ដែល​កាច​សាហាវ​បំផុត​នៅលើ​លោក​នេះដែរ​ឫ អត់ ?៕(​ហាម​យក​ព័ត៌មាន​ទៅ​ចុះផ្សាយ​បន្ត​ដោយ​គ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​..!!)

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2