បុរសៗ​កុំ​ចេះតែ​ហ៊ាន ! ខាង​ស្រី​ចាប់​កាត់​ប្រដាប់ភេទ​សង្សារ​ចោល ព្រោះ​ខាង​ប្រុស​.......

3 សប្ដាហ៍ កន្លងទៅ ដានីន

​កាលពី​ថ្មីៗ​នេះ មានរឿង​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ក្រុង​ខូ​រ​ដូ​បា ដោយ​ស្ត្រី​ម្នាក់ ខឹង​នឹង​សង្សារ​ខ្លួន​បង្ហោះ​វីដេអូ​សិច នៅក្នុង​ប្រព័ន្ធ​អន​ឡាញ បានធ្វើ​ឲ្យ​នាង​ខឹង​ស​ប្បា​រហូត​ហ៊ាន​កាត់​ប្រដាប់ភេទ​សង្សា​បោះបង់ចោល គួរអោយ​រន្ធត់​កន្លង​ទៅនេះ​។​

​បើតាម​ប្រភព​ដដែល​បានអោយដឹងថា ស្ត្រី​ម្នាក់​នោះ​ឈ្មោះ​កញ្ញា ប្រេន​ដា បា​រ៉ា​តទី​នី អាយុ ២៦ ឆ្នាំ បាន​ច្រឹប​លិង្គ​សង្សារ​ឈ្មោះ ស៊ើ​ជី​អូ ហ្វើ​រណា​ន់​ដេ​ស អាយុ ៤០ ឆ្នាំ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧ ខណៈ​លោក​គេង​លក់ ដោយ​បន្សល់ទុក​នូវ​ស្នាម​ឈាម​ក្រាល​ពេញ​ផ្ទះ​។

​ភ្លាមៗ​បន្ទាប់ពី​កើតហេតុ បុរសរងគ្រោះ​ត្រូវ​បញ្ចូនទៅ​កាន់ មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់ នៅវេលា​ម៉ោង​ប្រមាណ​ជា ៣ យប់​រំលង​អា​ធ្រា​ត ដោយ​ភ្ជាប់​មក​ជាមួយនឹង ប្រដាប់ភេទ​ដែល​ត្រូវ​កាត់ផ្តាច់ ចំណែកឯ​ស្ត្រី​ដៃដល់​ត្រូវបាន​ប៉ូលីស​ឃាត់ខ្លួន និង​សួរចម្លើយ​ផងដែរ​។​

​កញ្ញា បា​រ៉ា​តទី​នី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ខ្ញុំ​កាត់​លិង្គ​គាត់ តែ​មិនទាន់​ដាច់​ទេ​។ ខ្ញុំ​គ្រាន់តែ​ធ្វើ​ឲ្យ​គាត់​របួស​ប៉ុណ្ណោះ​។ ខ្ញុំ​បាន​រត់​ហៅ​គេ​ជួយ​គាត់​ដែរ​។ ខ្ញុំ​មិន​ចង់​ឲ្យ​មានរឿង​អ្វី​កើតឡើង​ចំពោះ​គាត់​ឡើយ​។ លើសពីនេះ ខ្ញុំ​ខ្លាច​ឈាម​ផងដែរ​»​។

​កញ្ញា​ចិ​ត្ដ​ខ្លាំង​រូបនេះ បាន​បន្ដថា លោក ហ្វើ​រណា​ន់​ដេ​ស ធ្វើ​ឲ្យ​នាង​ខឹង​យ៉ាងខ្លាំង ពេល​លោក​ធ្វើ​ឲ្យ​លេច​ធ្លាយ​វិ​ដេ​អូ​សិច​របស់​ពួកគេ​ដល់​មិ​ត្ដ​ភក្ដិ​។

​គួរ​រម្លឹក​ដែរ​ថា​មាន​ករណី​ស្រដៀង​គ្នា​នោះដែរ​បុរស​ម្នាក់​ត្រូវ​ស្ត្រី​ជា​គូស្នេហ៍​របស់គាត់​កាត់​ប្រដាប់ភេទ​ចោល ព្រោះតែ​បុរស​ម្នាក់នេះ​បានសម្រេច​ចិត្ត​ទៅ​រៀបការ​ជាមួយ​មនុស្ស​ស្រី​ផ្សេង​ម្នាក់ទៀត​។ បុរស​ជនរងគ្រោះ​មានឈ្មោះ​ថា Irshad អាយុ​២៦​ឆ្នាំ ហើយ​ស្ត្រី​ដែលជា​គូស្នេហ៍​របស់គាត់​មាន​អាយុ​៣០​ឆ្នាំ​។ បន្ទាប់ពី​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ បុរស​ជនរងគ្រោះ​ខាងលើ​បានសម្រេច​ទៅ​រៀប​ជាមួយ​ស្ត្រី​ផ្សេង​ម្នាក់ទៀត ដែល​ត្រូវបាន​ផ្សំផ្គុំ​ដោយ​ឪពុកម្តាយ​ទាំងសងខាង​។​

​នៅក្នុង​ថ្ងៃកើតហេតុ​ស្ត្រី ដែលជា​គូស្នេហ៍​បុរសរងគ្រោះ​បាន​ណាត់ជួប​គាត់​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ក្រុង Kattipuram ប្រទេស​ឥណ្ឌា​។ ខណៈដែល​បាន​ជួបគ្នា និង​នៅ​ជាមួយគ្នា​តែ​ពីរ​នាក់​នោះ ស្ត្រី​ខាងលើ​បាន​កាត់​ប្រដាប់ភេទ​របស់​បុរស​ជ​ន​រងគ្រោះ​តែម្តង ព្រោះតែ​នាង​ខឹង​នឹង​បុរស​នេះ​យ៉ាងខ្លាំង​ដែល​ទៅ​រៀបការ​ជាមួយ​ស្ត្រី​ផ្សេងទៀត​ចោល​រូបនាង​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2