• Flexa
  • Default ខាងលើក្រោមមេនុយ

រថយន្ត Rolls-Royce បញ្ចេញ​ម៉ូដ​ថ្មី ធ្វើ​ឲ្យ​មហាសេដ្ឋី​ជាច្រើន អត់ទ្រាំ​មិនបាន !

4 ខែ កន្លងទៅ នុម៉ា

Sweptail ជា​កំពូល​រថយន្ត​ដ៏​ប្រណិត​បំផុត​ដែល Roll Royce ទើប​បញ្ចេញ​ដើម្បី​អង្រួន​ចិត្ត​មហាសេដ្ឋី​ដែលមាន​ប្រាក់​វាល់​លាន​ដុល្លារ​ប្រជែង​ចង់បាន​។​​មានការ​រចនា​លំនាំ​តាម​ត្រកូល Phanthom រាង​ទ្រវែង​មុខ​ជ្រុង ប៉ា​ណា​ធំ ចង្កៀង​មុខ​គជ់​មូល​មួយគូ អម​អំពូល LED លាយ​ចង្កៀង​ក្រោយ​ដ៏​ពិសេស និង​កាត់​ជាមួយ​ម៉ូ​ដែល Wraith ដែលមាន​ទ្វា​ពីរ​ដ៏​ទាក់ទាញ បែប​ស្រគត់ស្រគំ​សក្ដិ​សមជា​រថយន្ត​សម្រាប់​អភិជន​។​

​ប្រហែល​មួយឆ្នាំ​មុន នៅពេល​រថយន្ត Rolls-Royce បានបង្ហាញ​ឲ្យ​ពិភពលោក​បានឃើញ​នូវ​រថយន្ត 103EX បាន​នាំ​ឲ្យ​គេ​នឹក​ដល់​មរតក​នៃ​ការកសាង​នាវា ដែល​ជាការ​បំផុសគំនិត​សម្រាប់​អតិថិជន​របស់ខ្លួន​នាពេល​អនាគត រថយន្ត​បែប​ចក្ខុនិមិត្ត​នេះ នឹក​ស្រមៃ​ដល់​ពិភព​នៃ​ការធ្វើដំណើរ​មាន​លក្ខណៈ​ប្រណីត​ទាំងស្រុង ដែល​ក្នុងនោះ​បច្ចេកវិទ្យា​ថ្មីៗ​នឹង​អនុញ្ញាត​ឲ្យ​គ្រប់​រថយន្ត Rolls-Royce ទាំងអស់​អាច​រចនា​ឡើង​ទៅតាម​ការគិត​ឃើញ​របស់​ម្ចាស់​រថយន្ត ពោលគឺ​ទៅតាម​ការប៉ង​ប្រាថ្នា​រប​ស់​ពួកគេ ។​

​រថយន្ត Rolls-Royce បែបនេះ នឹង​បង្ហាញ​ឲ្យ​ឃើញ​នូវ​អត្ថន័យ​ពិតប្រាកដ​បំផុត​នៃ​ពាក្យ​ថា ប្រណីត ពោលគឺ​រថយន្ត​បែប Bespoke ដែល​ផលិត​ទៅតាម​បុគ្គល​នានា ហើយ​ខុសប្លែក​ពី​រថយន្ត​ផ្សេងទៀត សម្រាប់​អតិថិជន​ដែល​កុម្ម៉ង់​រថយន្ត​នីមួយៗ ។ បើទោះបីជា​ដូច្នេះ​ក្តី គោល​គំនិត​នៃ​ការផលិត​រថយន្ត Rolls-Royce ផ្អែក​តាម​គំនិត​នៃ​ការកសាង​នាវា​នា​សម័យ​ទំនើប នៅតែ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​សម្រាប់​អតិថិជន​របស់​រថយន្ត Rolls-Royce ។​

​បុគ្គល​ម្នាក់នេះ បាន​មកជួប​ជាមួយនឹង​ក្រុមហ៊ុន ជាមួយនឹង​គំនិត​ផ្ទាល់ខ្លួន ដែល​ចង់បាន​រថយន្ត Rolls-Royce កៅអី​ពីរ ដែល​ត្រូវ​ផលិត​ក្នុង​ពេលនេះ ដែល​រថយន្ត​នេះ​ផលិត​រួចហើយ​ពេលនេះ ហើយ​ត្រូវបាន​ដាក់ឈ្មោះថា «Sweptail» ។ ដោយ​យក​គំរូ​តាម​រថយន្ត Rolls-Royce មួយចំនួន​នា​ទសវត្សរ៍ ១៩២០​ដែល​ទទួលបាន​ការកោតសរសើ​រ​ខ្លាំង​ពី អតិថិជន​រូបនោះ គាត់​ក៏បាន​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​រថយន្ត Rolls-Royce ឲ្យ​នឹក​ស្រមៃ​ដល់​រូបរាង​នេះ​ឡើងវិញ សម្រាប់​រថយន្ត​របស់​គាត់​ដែលមាន​ផលិត​តែមួយ​គ្រឿង​ប៉ុណ្ណោះ ។​

Roll Royce បាន​ផ្ដើម​គម្រោង​ម៉ូ​ដែល Sweptail តាំងពី​ឆ្នាំ ២០១៣ ហើយ​រថយន្ត​នេះ​ត្រូវ​ផលិតឡើង​តែមួយ​គ្រឿង​ប៉ុណ្ណោះ ខណៈ​តម្លៃ​ប្រមាណ ១៣ លាន​ដុល្លារ និង​អ្នក​ផ្ដើម​គម្រោង​នេះ​គឺជា​អ្នកទិញ​វា​តែម្ដង​។​

​ដំណើរការ​ដោយ​ម៉ាស៊ីន Phantom VII ស៊ីឡាំង ១២ ចំណុះ ៦,៧៥ លីត្រ ហើយ​ម៉ូ​ដែល​ពិសេស​នេះ​គឺ​ផលិត​យ៉ាង​សម្រិតសម្រាំង សូម្បីតែ​រូប​ទេវរូប Ecstasy របស់​វា​គឺ​ផលិត​ពី​គ្រី​ស្តា​ល់ និង​តួ​ក្នុង​ផលិត​ពី​បរិក្ខារ​សាច់​ក្រណាត់​លាយ​ស្បែក និង​ឈើ​យ៉ាង​ប្រណិត រួមទាំង​បច្ចេកវិទ្យា​ទំនើបៗ​។​

​លោក Giles Taylor នាយក​ផ្នែក​រចនា​ម៉ូត​របស់​ក្រុមហ៊ុន​រថយន្ត Rolls-Royce ថ្លែងថា​៖ «​រថយន្ត Sweptail គឺជា​រថយន្ត​ដែល​ប្រៀបបាន​នឹង​សម្លៀកបំពាក់​ប្រណីត នេះ​ជា​រថយន្ត Rolls-Royce ដែល​ត្រូវបាន​រចនា និង​បង្កើត​ដោយ​ដៃ ដើម្បី​តម្រូវ​ទៅតាម​ការចង់បាន​រប​ស់​អតិថិជន​ម្នាក់ ។ អតិថិជន​រូបនេះ បានមក​កាន់​រោងចក្រ​រថយន្ត Rolls-Royce ជាមួយនឹង​គំនិត​មួយ ដែល​គាត់​យកមក​ចែករំលែក​ក្នុង​ដំណើរការ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ហើយ​យើង​បានផ្ដល់​យោបល់​ដល់​គាត់​ប្រៀបបាន​នឹង​ការ​កាត់ដេរ​សម្លៀកបំពាក់​ដល់​រូបគាត់ ហើយ​បន្ទាប់មក​យើង​បាន​ដេរខោ​អាវ​នោះ​ដល់​គាត់ ។ អ្នក​អាច​និយាយបានថា យើង​បាន​កាត់​កំណាត់​សម្រាប់​សម្លៀកបំពាក់ ដែល​គេ​អាច​វាយតម្លៃ​លើ​រូបគាត់​ពេល​គាត់​ស្លៀកពាក់​” ។​

​លោក​បន្ដថា ដោយ​នឹក​ដល់​រថយន្ត Rolls-Royce ស្អាតៗ ដែល​បង្កើត​ដោយ​ដៃ​កាលពី​ទសវត្សរ៍ ១៩២០ និង​១៩៣០ ក្តី​ប្រាថ្នា​របស់​អតិថិជន​រូបនេះ គឺ​ចង់បាន​រថយន្ត​កៅអី​ពីរ​ដែល​បង្កើត​ដោយ​ដៃ ដែលមាន​បំពាក់​ដំបូល​កញ្ចក់​ដ៏​ធំ​មួយ​ផ្ទាំង ៕

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2