• Flexa

រថយន្ដ​ឆ្នាំ ១៩៥៨ ស្រោបមាស​ដាក់លក់​ដេញថ្លៃ ៥៥ ម៉ឺន​ដុល្លារ តើ​មាន​ប្រិយមិត្ត​ណា​ចង់​ទិញ​ទេ ?

4 សប្ដាហ៍ កន្លងទៅ ដានីន

Austin Healey ជា​រថយន្ដ​ស្ព័​រ​ថ្លៃ​បំផុត​ដែល​ក្រុមហ៊ុន​អង់គ្លេស​ផលិតឡើង​ដ៏​ល្អ​ឯក គ្រោង​នឹងដាក់​លក់​ដេញថ្លៃ​ក្នុងតម្លៃ​ជាង ៥៥ ម៉ឺន​ដុល្លារ​។

​ស្រោម​កៅអី ២ ដ៏​ប្រណីត​ត្រូវបាន​ស្រោបមាស ២៤ កា​រ៉ាត់ សូម្បីតែ​ខ្ចៅខ្យង និង​ទ្រនាប់ ខណៈ​បរិក្ខារ​ផ្ទៃក្នុង​បំពាក់​ស្រោម​ស្បែក​ពណ៌​ស និង​រោមសត្វ​សំពោច​។​ឈ្មោះ 100 Six Goldie រថយន្ដ​ពណ៌​ភ្លុក គឺជា​តារា​ប្រចាំ​ពិព័រណ៍​រថយន្ដ Earls Court Motor ឆ្នាំ ១៩៥៨ ក្រោយពី​វា​ត្រូវបាន​ដំឡើង​ស្ងាត់​។​ពេល​វា​ត្រូវបាន​ដាក់លក់​ក្នុង​ឆ្នាំ ១៩៥៨ វា​មានតម្លៃ ៥២៦៧ ដុល្លារ (​បច្ចុប្បន្ន ១១២៩០០ ដុល្លារ​) ជា​តម្លៃ​ចត្វា​គុណ​របស់​ម៉ូ​ដែល 100 Six​។

​ម៉ូ​ដែល បើក​ដំបូល របស់ AustinHealey ត្រូវបាន​តាំង​បង្ហាញ​ក្នុងការ​ប្រកួតប្រជែង​មួយ ប៉ុន្តែ​អ្នកទិញ​បាន​ជះ​លុយ​ទិញយក​វា​តែម្ដង​។ រយៈពេល​ជិត ៦០ ឆ្នាំក្រោយ រថយន្ដ​ទសវត្សរ៍​ទី ៥០ នេះ​ស្ថិតនៅ​ទឹកដី​អាមេរិក​។

​វា​នឹងត្រូវ​បានដាក់​លក់​ដោយ​ក្រុមហ៊ុន​ដេញថ្លៃ RM Sothebys នៅ New York Icons នា​ថ្ងៃទី ៦ ខែធ្នូ​ខាងមុខនេះ​។​ក្រុមហ៊ុន Sotheby s បាន​ឲ្យ​ដឹងថា​៖ «​ជាមួយនឹង​ការ​រចនា​មាស និង​បរិក្ខារ​ផ្ទៃក្នុង​ប្រណីត 100-Six វា​បាន​ក្លាយជា​ម៉ូ​ដែល​ល្អ​ឯក ក្នុង​ពិព័រណ៍​រថយន្ដក្រុង​ឡុង​ដ៍​ឆ្នាំ ១៩៥៨ ហើយ​យើង​សង្ឃឹម​មុតមាំ​ថា វា​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​សម្រាប់​អ្នក​និយម​ឡាន​បុរាណ និង​អ្នក​ប្រមែប្រមូល​វត្ថុ​ចាស់​»​។

​ស្ថិតក្រោម​គម្រប​ម៉ាស៊ីន 100 Six បំពាក់​ម៉ាស៊ីន​ចំណុះ ២,៧ លីត្រ ដែល​ផលិត​ថាមពល ១២០ សេះ និង​សម្ទុះ​ល្បឿន​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ត្រឹម​ឋេ​រវេ​លា ១១ វិនាទី និង​ល្បឿន ១៧៨ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

​រថយន្ដ​កៅអី​ស្បែក និង​បរិក្ខារ​សម្បុរ​សំពោច​មាន​កាង​មុខ និង​សម្រស់​ពណ៌​ស​ស្រស់​ឆើត លាយ​ពណ៌​មាស រួមទាំង ផ្លិត​ទឹក ដែល​ត្រូវបាន​បញ្ជូនទៅ​អង់គ្លេស​ដើម្បី​ស្រោប​ពណ៌ និង​ថាស​កង់មាស​ថ្មី ។​​នាពេល​កន្លងមក​ក៏មាន​ករណីបែបនេះ​បាន​កើតឡើង​ដូចគ្នា​នោះដែរ​ដោយ​ស្ថិតនៅ ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស សម្បូរ​ទៅដោយ​អ្នកទេសចរ​មានទ្រព្យ​ស្ដុកស្ដម្ភ ឬ​ជា​មហាសេដ្ឋី​ជុំវិញ​ពិភពលោក ទៅ​កម្សាន្ត​។ តួយ៉ាង កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ គេ​ឃើញ​មាន​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​ជនជាតិ​អារ៉ាប់​ម្នាក់ បើករថយន្ត​ស្រោបមាស ៤​គ្រឿង តម្លៃ​ជិត ២​លាន​ដុល្លារ ចត​មុខ​សណ្ឋាគារ ធ្វើ​ឲ្យ​អ្នកដំណើរ​បញ្ឈរភ្នែក​មើល​។​រថយន្ត​ស្រោបមាស​ទាំង​៤​គ្រឿង​នោះ​រួមមាន Meercedes G63 កង់​៦ តម្លៃ​ជាង​៥៣​ម៉ឺន​ដុល្លារ​, Bently Flying Spur តម្លៃ ៣១,៦​ម៉ឺន​ដុល្លារ​, Rolls-Royce តម្លៃ ៥០​ម៉ឺន​ដុល្លារ និង Lamborghini Aventador SV តម្លៃ​ជាង ៥០​ម៉ឺន​ដុល្លារ មាន​ផ្លាកលេខ​ជា​ភាសា​អារ៉ាប់​ទាំងអស់​។

​រថយន្ត​ទំនើប​ទាំងនេះ​ត្រូវបាន​គេ​ឃើញ​ចត​នៅ​ខាងក្រៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ Mandarian Oriental ក្បែរ​សួន Hyde មុនពេល​បើក​កាត់​ទីក្រុង Kensington​។ ទោះជា​យ៉ាងណា គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ទំនើប​ទាំងនេះ​នៅឡើយ​ទេ​។

ហាមយកអត្ថបទពី វេបសាយ http://www.dnt-news.com ដោយ​គ្មានការអនុញ្ញាតិ

សុខភាព/បុរស/ស្ត្រី