• Flexa

ក្រុមហ៊ុន​កុំព្យូទ័រ Acer មាន​មហិច្ឆតា​ចង់​ផ្តួល​ក្រុមហ៊ុន​ Apple ដែលជា​ក្រុមហ៊ុន​យក្ស​លំដាប់​កំពូល​របស់​ពិភពលោក !

7 ខែ កន្លងទៅ វុត្ថា

Predator កំពុង​បញ្ចេញ​សាច់ដុំ​ហើយ ឃើញថា Acer កំពុង​បំ​បុក​ទីផ្សារ​ម៉ាក Predator របស់ខ្លួន​កាន់តែខ្លាំង​ឡើង​ហើយ ខណៈ​មាន​អតិថិជន​ជាច្រើន​ពេញចិត្ត និង​គាំទ្រ​ម៉ាក​នេះ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Acer ផ្ទាល់​។ ខណ​:​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ភាគច្រើន​កំពុង​ប្រជែង​ការ​រចនា​កុំព្យូទ័រ​យួរដៃ ឲ្យ​មាន​រាង​កាន់តែ​ស្តើង ជាមួយ​ក្រុមហ៊ុន​យក្ស Apple ក្រុមហ៊ុន Acer ស្រាប់តែ​បង្ហាញ​វត្តមាន​កុំព្យូទ័រ​សម្រាប់​លេង​ហ្គេម​កម្លាំង​ខ្លាំង​តែមាន​រាងស្តើង​មួយ​ម៉ូ​ឌែ​ល​ហៅថា Predator Triton 700 ប្រជែង​ជាមួយនឹង MacBook Pro Touch Bar​។​

​នៅឯ​ស​ន្និ​សិទ្ធ​ពិភពលោក​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន កាលពី​ថ្ងៃ ព្រ​ហ​ស្ប​តិ៍្ត​មុននេះ លោក Jason Chen ដែលជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Acer បាន​ថ្លែងថា Predator Triton 700 គឺជា​កុំព្យូទ័រ​យួរដៃ​ដែលមាន​អេក្រង់​ទំហំ ១៥.៦ អ៊ី​ញ ប្រើប្រាស់​នូវ​អង្គ​គណនា​ក្រា​ហ្វិ​ច Daul Nvidia GTX 1080 បង្កប់​ដោយ​អង្គ​ញាណ​តាមដាន​ក្រសែភ្នែក រួមទាំង​ក្តារ​ចុច​ប្រភេទ Full-Keys ងាយស្រួល​ក្នុងការ​វាយ​បញ្ចូល​ទិន្នន័យ ឬ​ឯកសារ​ការងារ​ផ្សងៗ​ផងដែរ​។​

​លក្ខណ​:​ពិសេស​

​បើ​មើល​ទៅលើ​ការ​រចនា​ផ្នែក​ខាងក្រៅ ឃើញថា​តូ​ខ្លួន​របស់​វា​មិនបាន​ស្រោប​ទៅដោយ​អាលុយមីញ៉ូម​ទេ ហើយ​វា​ក៏​មិនមាន​រាងស្តើង​ខ្លាំង​ដូច MacBook Pro ដែលមាន​កម្រាស់ ១.៥៤ សង់ទីម៉ែត្រ​ផងដែរ ប៉ុន្តែ​បើ​ប្រៀប​ជាមួយ​កុំព្យូទ័រ​សម្រាប់​លេង​ហ្គេម​វិញ វា​គឺ​ពិត​ជាមាន​រាងស្តើង​មែនទែន​។ ចំណែក​ទម្ងន់​របស់​វា គឺមាន​ប្រហែលជា ២.៥ គីឡូក្រាម​ប៉ុណ្ណោះ ដែល​នេះ វា​ហាក់ដូចជា​រាង​ធ្ងន់​បន្តិច បើសិនជា​លោកអ្នក​ធ្លាប់ប្រើ​ប្រាស់​កុំព្យូទ័រ​ដែលមាន​រាងស្តើង ប៉ុន្តែ Predator Triton 700 នេះ មិនមែនជា​កុំព្យូទ័រ​កម្លាំង​ម៉ាស៊ីន​ខ្សោយ​នោះឡើយ​។​

Predator Triton 700 គឺជា Gaming Laptop មាន​កម្រាស់​ស្ដើង​ត្រឹមតែ 18.9 មី​លី​ម៉ែត្រ​ប៉ុណ្ណោះ វា​ប្រើប្រាស់​អេក្រង់​ប្រភេទ IPS មាន​ទំហំ 15.6 អ៊ី​ញ មាន​សមត្ថភាព​បង្ហាញ​រូបភាព​ដល់​កម្រិត FullHD ឬ 1080p ពុំមាន​អេក្រង់​ទំហំ 17.3 អ៊ី​ញ​នោះទេ តែ​យើង​អាច​ភ្ជាប់​កុំព្យូទ័រ​នោះ​ទៅកាន់ Monitor ដែលមាន G-Sync បាន​។ Acer ក៏បាន​បំពាក់​ផ្នែក​រឹង​ជំនាន់​ចុងក្រោយ​គេ​លើ Triton 700 របស់ខ្លួន​ផងដែរ ដែល​ម្ចាស់​របស់​វា​អាច​ជ្រើសរើស CPU ជំនា​ន់ទី 7 របស់ Intel ជា​ប្រភេទ Core i5 និង Core i7 ទៅតាម​ទឹក​លុយ ដែលមាន RAM ទំហំ 16GB ប្រភេទ DDR4 ជាប់​មកជា​មួយ​ម៉ាស៊ីន​ស្រាប់ និង SSD ទំហំ 128/256/512GB ជាមួយនឹង Hard Disk ទំហំ 2.5 អ៊ី​ញ​លើ​ម៉ាស៊ីន​នេះ​ទៀតផង​។ សម្រាប់​ផ្នែក GPU វិញ​ក៏​មិន​ខុសពី Predator ផ្សេង​ដែរ ដែល​អ្នកទិញ​អាច​ជ្រើស​រើសយក GTX ពពួក 10 ស៊េរី​បាន អាចជា 1060, 1070 និង 1080 ទៅតាម​ទឹក​លុយ​ផ្ទាល់​។​

​រន្ធ​តំណរ​ភ្ជាប់​ស្ថិតនៅ​ផ្នែក​ខាងស្ដាំ និង​ខាងឆ្វេង​នៃ​តួ​ម៉ាស៊ីន​! ដោយ​វា​មាន​រន្ធ LAN ជា​ប្រភេទ Doubleshot Pro សម្រាប់​ជួយ​កាត់បន្ថយ​ភាពរ​អ៊ា​ក់រ​អ៊ួ​ល​ពេល​លេង​ហ្គេម Online អម​មកជា​មួយ​រន្ធ Thunderbolt 3 មាន​ល្បឿន​កប់​ដល់​ទៅ 40 Gbps អាច​ភ្ជាប់​ទៅកាន់ Monitor កម្រិត 4K បាន​ដល់​ទៅ 2 គ្រឿង​ក្នុងពេល​តែមួយ និង​មាន USB 3.0 ចំនួន 2 និង USB 2.0 ចំនួន 1 ផងដែរ​។ យើង​ក៏​ទទួលបាន​រន្ធ HDMI និង DisplayPort សម្រាប់​ភ្ជាប់​ទៅកាន់ Monitor បាន 2 គ្រឿង​ទៀតផង ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ ម៉ាស៊ីន​នេះ​ស្ដើង ហើយក៏​មិន​ឡើង​កម្ដៅ​ខ្លាំង​ផងដែរ អគុណ​ទៅដល់​កង្ហារ​ដែក 2 គ្រាប់​នៅក្នុង​ម៉ាស៊ីន ដែល Acer បាន​អះអាងថា វា​ខ្លាំង​ជាង​កង្ហារ​ជ័រ​ធម្មតា​ដល់​ទៅ 35% ដូច្នេះ​វា​អាចជួយ​បន្ថយកម្ដៅ​របស់ CPU និង GPU បាន​ប្រសើរ​ជាង​ច្រើន ធ្វើ​ឲ្យ​ការលេង​ហ្គេម​ត្រជាក់​។​

​គួរ​បញ្ជាក់ថា Predator Triton 700 នឹងដាក់​លក់​នៅ​ទ្វីបអាមេរិក​ខាងជើង​នា​ខែ សីហា ខាងមុខ ជាមួយ​តម្លៃ​ចាប់ពី ២, ៩៩៩ ដុល្លារ​៕

សុខភាព/បុរស/ស្ត្រី