• Flexa
  • Default ខាងលើក្រោមមេនុយ

MSI Cambodia បើក​សម្ភោ​ធ Concept Store​ក្រោយពី​មាន​សន្ទុះ​គាំទ្រ​ខ្លាំង

1 ខែ កន្លងទៅ នាគរាជ

​ដោយ​សម្លឹង​ឃើញថា សន្ទុះ​នៃ​ការគាំទ្រ​របស់​អតិថិជន​នៅ​កម្ពុជា​មកលើ​ផលិត​MSI ជា​ម៉ាក Hardware សម្រាប់​ហ្គេម​ដែល​នាំមុខគេ​នៅលើ​ពិភព​កាន់តែ​មានការ​កើនឡើង​។ ការបើក​សម្ភោ​ធ Concept Store ដំបូងបង្អស់​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដោយបាន​សហការ​ជាមួយ Dragon Computer បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែសីហា​។​

MSI concept store ផ្តល់ជូន​ទីកន្លែង​ដល់​អតិថិជន​គ្រប់គ្នា​ជាមួយនឹង​បទពិសោធន៍​ថ្មីៗ នៃ​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​។ MSI ជា​ក្រុមហ៊ុន​ដំបូង​គេ​ក្នុង​ពិភពលោក​ដែល​ទទួល បាន​សិទ្ធិ ផ្តាច់មុខ​ក្នុងការ​បំពាក់ Gaming Feature និង​ផ្គត់ផ្គង់​គ្រប់​ខ្សែស្រឡាយ Gaming Laptop ចាប់ពី​កម្រិត​ទាប រហូតដល់ កម្រិត​ខ្ពស់ ដើម្បី​បំពេញតម្រូវការ​របស់​អ្នកលេង​ហ្គេម​គ្រប់​ប្រភេទ​។​

MSI ក៏បាន​បញ្ចេញ​នូវ​ម៉ូ​ដែល​ថ្មី​ផងដែរ​គឺ GE63/73 Raider ដែល​ត្រូវបាន​រចនា​យ៉ាង​ស្រស់ស្អាត ធ្វើ​ពី​អាលុយមីញ៉ូម បំពាក់​ប្រព័ន្ធ Cooler Boost 5 ចុងក្រោយបង្អស់​, Key នីមួយៗ​មាន​ភ្លើង​ចំរុះ​ពណ៌ RGB backlight, 120Hz Gaming Display និង Dynaudio Giant Speaker​។ រាល់​បច្ចេកវិទ្យា​ដែល​បំពាក់​នៅលើ GE63/73 Raider បាន​នាំមក​ជាមួយ នូវ​បទពិសោធន៍​នៃ​ការលេង​ហ្គេម​យ៉ាង​ល្អ​ដល់​អ្នក​ចូលចិត្ត​លេង​ហ្គេម ទៅលើ​ល្បឿន​ដំណើការ លឿន កម្រិត​នៃ​ភាពច្បាស់ គុណភាព​សម្លេង ការគ្រប់គ្រង និង​ការភ្ជាប់​ជាមួយ​អ៊ី​ន​ធឺ​ណេ​ត​មិនមាន ការរអាក់រអួល​។​

​ក្នុងឱកាស​នេះ​ក្រៅពី​បាន​សាកល្បង​ជាមួយនិង​ផលិតផល MSI នៅពេលដែល​លោកអ្នក​ទិញ MSI Laptop ម៉ូ​ដែល​ណាមួយ​ក្នុងអំឡុង​ពីថ្ងៃ​ទី ១៩-៣១ ខែសីហា និង​ទទួលបាន​កញ្ចប់​កាដូ ដែលមាន​របស់​ជា ច្រើន​ដូចជា Backpack, Gaming Headset, ឬ Gaming Mouse, Lucky edge of the cup, Mini Block,៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2