• Flexa
  • Default ខាងលើក្រោមមេនុយ

MSI ត្រៀម​ណែនាំ​កុំព្យូទ័រ​ស៊េរី​ថ្មី សម្រាប់​កំពូល​ហ្គេម​

8 ខែ កន្លងទៅ នាគរាជ

​ក្រោយ​សម្ពោធ​កុំព្យូទ័រ​ច្រើន​ម៉ូ​ឌែ​ល មាន​សមត្ថភាព​ខ្លាំង​សម្រាប់​ការលេង​ហ្គេម ក្រុមហ៊ុន MSI បានប្រកាស​ណែនាំ​នូវ​ប្រភេទ​កុំព្យូទ័រ​ជំនាន់​ថ្មី​ទៀត សម្រាប់​កំពូល​ហ្គេម ជាមួយនឹង​ការបំពាក់​នូវ CPU ជំនា​ន់ទី 7th Intel Core i7 អាច​ជំរុញ​ដំណើរការ​វីដេអូ​ហ្គេម​ដល់​កម្រិត 4K និង​ផ្ដល់​បទ​ពិ​សោ​ធ៍​កាន់តែ​អស្ចារ្យ​លើ​ឧបករណ៍ VR ក្នុង​ពិ​ព៌​ណ​បច្ចេកវិទ្យា CES ឆ្នាំ 2017 នេះ​។

​ក្រុមហ៊ុន MSI នៅ​ប្រទេស​តៃវ៉ាន់​បាន​ចុះផ្សាយ​ឱ្យដឹងថា មិន​ថា​លឿន​ប៉ុណ្ណា​ទេ​? សម្រាប់​ក្រុមហ៊ុន MSI គឺ​តែងតែ​ស្ថិតនៅ​លំដាប់​ទី 2 បន្ទាប់ពី​ស៊េរី CPU ថ្មីៗ​បាន​បញ្ចេញ ដែល​នេះ​ជា​មូលហេតុ​ធ្វើឱ្យ​ក្រុមហ៊ុន​តែងតែ​ជំរុញឱ្យមាន​បច្ចេកវិទ្យា​ថ្មីៗ​ល្អ​បំផុត និង​បាន​បំពាក់​ទៅក្នុង​ផលិតផល​ស៊េរី​ចុងក្រោយ​សម្រាប់​បំពេញ​តម្រូវ​របស់​អ្នកគាំទ្រ​។ កុំព្យូទ័រ​ដែល​បំពាក់​នូវ CPU ជំនា​ន់ទី 6th Skylake និង NVIDIA GeForce GTX1060 (1070,1080) បានធ្វើឱ្យ​អ្នកប្រើប្រាស់​ជាច្រើន​ទទួលស្គាល់ និង​សរសើរ​មិន​ដាច់​ពី​មាត់​លើ​ល្បឿន​ដំណើរការ ហើយក៏​បានធ្វើឱ្យ​គំលាត​គ្នា​រវាង​ការលេង​ហ្គេម​លើ​កុំព្យូទ័រ​យួរដៃ និង​កុំព្យូទ័រ​លើ​តុ​កាន់តែ​គៀក​គ្នា​។ CPU ជំនាន់​ថ្មី Intel 7th Generation បានធ្វើឱ្យ​ល្បឿន​ដំណើរការ​លើ​កុំព្យូទ័រ​កើនឡើង​រហូតដល់​ទៅ 15% (non-OC) - 25% (OC)​។​

​សម្រាប់​កុំព្យូទ័រ ដែល​ក្រុមហ៊ុន MSI ដាក់​សម្ភោ​ធន៍​ឱ្យប្រើ​ប្រាស់​ជាមួយនឹង CPU ជំនា​ន់ទី 7th Gen មានដូចជា GT83VR, GT73VR, GT72VR, GT62VR, GS73VR, GS63VR, GS43VR, GE72VR, GE62VR, GP62VR, GP72VR, GP62MVR, GP72/GP62 និង GL72/GL62 សម្រាប់​បំពេញតម្រូវការ​អ្នកប្រើប្រាស់​ដែល​ចង់​លេង​ហ្គេម​លើ​ឧបករណ៍ VR និង​អាច​បង្ហាញ​រូបភាព​កម្រិត 4K Video/Games ។

​តាម​ការចុះផ្សាយ របស់​ក្រុមហ៊ុន MSI បានឱ្យដឹង​ទៀតថា វា​គ្មានអ្វី​ជា​អាថ៌កំបាំង​នោះទេ​ដែល MSI ផ្តោត​ខ្លាំង​ទៅលើ​ហ្គេម សូម្បី VR ក៏បាន​ផ្តោតទៅលើ​ហ្គេម​ផងដែរ​។ កម្មវិធី Nahimic 2+ គឺជា​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយបង្អស់​ដែល​នឹងដាក់​ដំណើរការ​នៅលើ​គ្រប់ Gaming Notebook ទាំងអស់​ដែល​ក្រុមហ៊ុន MSI បានដាក់​សម្ភោ​ធន៍​នៅ​កម្មវិធី​ពិ​ពណ៌​បច្ចេកវិទ្យា វា​នឹង​ផ្តល់នូវ​ភាពងាយស្រួល​ជាច្រើន​សម្រាប់ VR Games​។ Nahimic 2+ គឺជា​បច្ចេកវិទ្យា​ដែល​អាចឱ្យ​យើង​ធ្វើ​ការកំណត់​លក្ខណៈពិសេស​របស់ HTC VIVE ដោយសារ​វា​មានមុខ​ងារ​ថ្មី Nahimic VR ដែល​នឹងដាក់​ឱ្យប្រើ​ប្រាស់​នៅ​ដើមឆ្នាំ 2017 ឆាប់ៗ​នេះ​។ តើ​វា​មាន​ទំនាក់ទំនង​អ្វី​ជាមួយ MSI និង 7th Gen Core i7? ចម្លើយ​គឺ​

​ទី​1៖ MSI គឺជា​ក្រុមហ៊ុន​ផលិត​តែមួយគត់​ដែលមាន​លិខិត​បញ្ជាក់ថា​បានធ្វើការ​ជាមួយ​ក្រុមហ៊ុន HTC នោះ​មានន័យថា​គ្រប់​ផលិតផល Gaming Notebook ដែល​បំពាក់​បច្ចេកវិទ្យា​ចុងក្រោយ NVIDIA PASCAL Graphic Card គឺ​វា​ក៏ត្រូវ​បាន​បំពាក់​បច្ចេកវិទ្យា VR Ready ផងដែរ​។​

​ទី 2 ៖ MSI នឹង​បំពាក់ 7th Gen Core i7 CPU ជំនាន់​ចុងក្រោយ​ទៅលើ​ផលិតផល​ហ្គេម​ទាំងអស់ ដែល​អនុញ្ញាតិ​ឱ្យ​អ្នកប្រើប្រាស់​ដំណើរការ​កម្មវិធី VR Application បាន​កាន់តែ​លឿន និង​រលូន​ជាង​មុន​រហូតដល់​ទៅ 25%​។​

​បន្ថែម​ទៅលើ CPU ជំនាន់​ថ្មី MSI និង​បាន​បំពាក់​ក្រា​ហ្វិ​ច NVIDIA GeForce GTX1050Ti GTX1050 ទៅលើ Gaming Notebook ផងដែរ ដូច្នេះហើយ​អ្នកប្រើប្រាស់​អាច​រីករាយ​ក្នុង​ការលេង​ហ្គេម​ផ្ទាល់ខ្លួន​នៅ កន្លែងធ្វើការ សាលារៀន ឬ​នៅ​គ្រប់​ទីកន្លែង​។​

​ក្រា​ហ្វិ​ច GTX 1050Ti មាន​ល្បឿន​ដំណើរការ​ខ្ពស់ជាង​មុន​រហូតដល់​ទៅ 15% បើ​ប្រៀបធៀប​ទៅនឹង GTX965M ហើយ GTX1050 ក៏​នឹងត្រូវ​មក​ជំនួស GTX960 ផងដែរ​។

​ក្រុមហ៊ុន MSI ក៏បាន​ផ្តល់ជូន​ដល់​អ្នកគាំទ្រ និង​អ្នកប្រើប្រាស់​ជាមួយនឹង​បច្ចេកវិទ្យា​ចុងក្រោយ ដែល​ធ្វើឱ្យ​កុំព្យូទ័រ​ដំណើរ​ការមិន​ក្តៅ និង​មាន​ល្បឿន​លឿន​ជាង​មុន នៅពេល​លេង​ហ្គេម​ដែល​បាន​បំពាក់​ប្រព័ន្ធ Cooling ទៅលើ Gaming Notebook ដើម្បី​ធានាថា​អ្នកលេង​ហ្គេម​អាច​បន្ត​លេង​ហ្គេម​បានជា​ច្រើន​ម៉ោង​ដោយ​មិនមាន​ការបារ​ម្មណ៍ ពី​ការឡើង​កម្តៅ ឬ​ឆេះ​ឡើយ​។ "True Gaming PC, we are Gaming” គឺជា​គោល​គំនិត​របស់​ក្រុមហ៊ុន​ក្នុងការ​រចនា​ឡើង ដោយ​ផ្តល់នូវ​ភាពសប្បាយ​រីករាយ និង​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អ្នកលេង​ហ្គេម ក្រុមហ៊ុន​មិន​ចង់បាន​អ្វី​ក្រៅពី​ចង់ឱ្យ​អ្នកប្រើប្រាស់ និង​អ្នកគាំទ្រ​រីករាយ​នោះទេ​។​

ចុងក្រោយ​គ្រប់​កុំព្យូទ័រ​ស៊េរី​របស់ MSI ក៏បាន​បំពាក់​នូវ​ប្រព័ន្ធ​សំឡេង Audio Experience ជាមួយ ESS SABRE HiFi audio DAC ដែល​គឺជា​បច្ចេកវិទ្យា​ថ្មី​ផ្ដល់នូវ​គុណភាព​សំឡេង​ខ្ពស់ ប្រភេទ Hi-Res Audio ready ក្នុង​កម្រិត 32bit/384KHz សម្រាប់​ម៉ូ​ឌែ​ល MSI GT83VR series និង​កម្រិត 24bit/192KHz សម្រាប់​ម៉ូ​ឌែ​ល GT73VR series, GS73VR series, GS63VR series និង GS43VR series ៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2