• Flexa

Samsung ចេញ​ទូរស័ព្ទ​ម៉ូដ​ថ្មី​ទំហំ​៧​អ៊ី​ញ អេក្រង់​អាច​បត់​បាន

11 ខែ កន្លងទៅ សម្បត្តិ

នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ​សំរាប់ អ្នក​ដែល​និយម​ចូលចិត្ត​ប្រើប្រាស់​ទូរស័ព្ទ​ដែលមាន​អេក្រង់​ធំៗ ប៉ុន្តែ​ពិបាកចិត្ត​ក្នុងការ​ទុកដាក់​វា​។ ឥឡូវនេះ​ក្រុមហ៊ុន Samsung បានទទួល​ប៉ាតង់​សម្រាប់​រចនា​ម៉ូដ រ៉ាឌីកាល់​មួយ​ដែល​ទូរស័ព្ទ​អាច​បត់​បានជា​ពីរបាន ដើម្បី​បង្ក​ឲ្យ​មាន​ងាយស្រួល​ក្នុងការ​ទុក​ក្នុង​ហោប៉ៅ ។​

​យោងតាម​សារព័ត៌មាន​មួយ​របស់​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា ផលិតផល​នេះ​ត្រូវគេ​ឲ្យ​ឈ្មោះថា Smartlet ដែលមាន​អេក្រង់​៧​អ៊ី​ញ ពេល​មិនទាន់​បត់ និង​ប្រែជា​៥​អ៊ីង​នៅពេល​បត់ ។​

​ដោយ​ក្រុមហ៊ុន​បាន​ឲ្យ​ថា សំរាប់​ទូរស័ព្ទ Smartlet ប្រភេទ​ថ្មី​នេះ​បាន​ឆ្លងកាត់​ការសិក្សា​ស្រាវជ្រាវ​រហូតដល់​៣​ឆ្នាំ​ឯណោះ ហើយ​ក្រុមហ៊ុន​នឹង ប្រកាស​លក់​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៧​ខាងមុខនេះ ប៉ុន្តែ​ចំពោះ​តម្លៃ​របស់​វា​វិញ ខាង​ក្រុមហ៊ុន​មិនទាន់​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ​ទេ ៕​

សុខភាព/បុរស/ស្ត្រី