• Default ខាងលើក្រោមមេនុយ

ក្រុមហ៊ុន SUGAR FRANACE សម្ពោធ​ជា​ផ្លូវការ នូវ​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី SUGAR F7 mini

3 ខែ កន្លងទៅ វុត្ថា

ថ្មីៗ​នេះ នៅ​ផ្សា​ទំនើប AEON Mall ក្រុមហ៊ុន SUGAR FRANCE ជា​ស្មា​ត​ហ្វូ​ន​ម៉ាក​ដ៏​ល្បីឈ្មោះ នៅ​ប្រទេស​បារាំង បានរៀបចំ​នូវ​កម្មវិធី​ដាក់​សម្ពោធ​ជា​ផ្លូវការ នូវ​ផលិតផល​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី គឺ SUGAR F7 Mini​។​​

ក្រុមហ៊ុន SUGAR FRANCE គឺជា​ក្រុមហ៊ុន​ទូរស័ព្ទដៃ​ដំបូង​គេ​នៅ​កម្ពុជា មាន​បំពាក់​ដោយ​ត្បូង​ប្រណិត ស្វា​រ៉ូ​ស្គី ពី​ប្រទេស​អូទ្រីស នឹង​ល្បី​បំផុត​នៅ​សហភាព​អ៊ឺរ៉ុប រចនា​ឡើងសាក​សម​ទៅ និង​យុវវ័យ​ទាន់សម័យ​ទាំង​បុរស និង​នារី នៅពេលនេះ​កំពុង​តែមាន​វត្តមាន នៅក្នុង​ទីផ្សារ​កម្ពុជា​ហើយ ដែល​ធ្វើ​ឲ្យ​បណ្តា​អ្នកប្រើប្រាស់ ស្មា​ត​ហ្វូ​ន​ជាច្រើន រឹតតែ​មាន​ភាព​ភ្ញាក់ផ្អើល​បន្ថែមទៀត ពិសេស​ទៅលើ​ការ​រចនា​ល្អ​ឯក​មុខងារ គុណភាព ជាមួយ​តម្លៃ​ដ៏​ពិសេស​បំផុត​។​​

នៅក្នុង​ដំណើរការ នៃ​ការសម្ពោធ​ដាក់លក់​ជា​ផ្លូវការ​នេះ មានការ​ចូលរួម​លេង ល្បែង​កំសាន្ត​សប្បាយៗ ការប្រកួត​រូបថត​សែ​ល​ហ្វី ជាមួយនិង​ផ្ទាំង​រូបថត SUGAR​ដើម្បី​មានឱកាស​ឈ្នះ ទូរស័ព្ទដៃ​មួយគ្រឿង​ពី SUGAR និង​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ទៀត ការសម្តែង Show ពិសេស ការបង្ហាញ​ម៉ូត​ពី​តារា​បង្ហាញ​ម៉ូត​ដ៏​ស្រស់ស្អាត ហើយ​អ្វីដែល​រឹតតែ​ពិសេស​ជាងនេះទៅទៀត​នោះ ទូរស័ព្ទដៃ SUGAR ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​សំណាក់​អតិថិជន និង​ការបញ្ជាទិញ​ជាច្រើន​គ្រឿង​ផងដែរ​។

​​លោក យិន ឌី​ណា អ្នកតំណាង​ក្រុមហ៊ុន SUGAR ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹងថា SUGAR F7 mini មាន​បំពាក់​ដោយ 4GB RAM, អង្គ​ចងចាំ 32 GB ជាមួយនឹង​ទំហំ​ថ្ម 3000mAh រីឯ​ការ​សាក​ថ្ម​វិញ​គឺ​ត្រឹមតែ​រយៈពេល ៣០​នាទី​ប៉ុណ្ណោះ​បាន​រហូតដល់​ទៅ ៨០​ភាគរយ​។ លោក​បាន​បន្ថែមទៀតថា តម្លៃ​របស់ SUGAR F7 mini គឺ​ត្រឹមតែ 269 ដុល្លា​ប៉ុណ្ណោះ​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2