• Flexa

ស្មា​ត​ហ្វូ​ន​ស៊េរី​ចុងក្រោយ 2 ម៉ូ​ឌែ​ល​របស់ Sony បង្ហាញខ្លួន និង​ប្រកាស​ដាក់ឱ្យ Pre-Order ជា​ផ្លូវការ​នៅ​កម្ពុជា

6 ខែ កន្លងទៅ សូ រា

កាលពី​ថ្ងៃទី 29 ខែឧសភា ឆ្នាំ 2017 ក្រុមហ៊ុន Sony ប្រចាំ​នៅ​ប្រទេស​កម្ពុជា រួមសហការ​ជាមួយ​ក្រុមហ៊ុន 8Gplus Communication ដែលជា​តំណាង​ចែកចាយ​ស្មា​ត​ហ្វូ​ន Sony ប្រចាំ​នៅ​កម្ពុជា បានរៀបចំ​ពិធី​បង្ហាញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី Sony Xperia XZ Premium, និង XA1 Ultra ជា​ផ្លូវការ ជាមួយនឹង​ការប្រកាស​ដាក់ឱ្យ Pre-Order ជា​ផ្លូវការ​សម្រាប់​ទីផ្សារ​កម្ពុជា​។​

តាម​ការ​ឱ្យដឹងពី​លោក Chua Wei Yi ជា​ប្រធាន​ក្រុមហ៊ុន Sony ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា លោក​ពិត​ជាមាន​សេចក្តី​សោ​មន​ស្ស៍​រីករាយ​ជាខ្លាំង ដែល​បានឃើញ​មានការ​គាំទ្រ​សា្ម​ត​ហ្វូ​ន និង​ផលិតផល​ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន Sony នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ ការនាំមក​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ទាំងអស់នេះ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អ្នកប្រើប្រាស់​ជាច្រើន ដែល​និយម​គាំទ្រ និង​មានការ​ស្រលាញ់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មីៗ​របស់ Sony ដែល​បាន​រង់ចាំ​អស់​រយៈពេល​យូរ​មកហើយ ឥលូវ​នេះ ស្មា​ត​ហ្វូ​ន​ទាំងនេះ​បានមក​ដល់​ជា​ផ្លូវការ​ហើយ​។

លោក​បន្តថា ចាប់​ពីថ្ងៃ​បង្ហាញខ្លួន​នេះ អតិថិជន​ទាំងអស់​អាច​ធ្វើក​ម្ម៉​ង់​ទិញ​ទុក​មុន នូវ​ស្មា​ត​ហ្វូ​ន​ទាំង 2 ម៉ូ​ឌែ​ល​បាន ជាមួយនឹង​ការ​ថែម​ជូន​កាដូ​ជាច្រើន​រហូតដល់​ថ្ងៃទី 11 ខែមិថុនា ហើយនឹង​ទទួលបាន​ទូរស័ព្ទ​ថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2017​។ ដោយ​ទូរស័ព្ទ Sony Xperia XZ Premium មានតម្លៃ 699 ដុល្លា មាន​ថែម​ជូន​ឧបករណ៍​បំពង់​សំឡេង Sony Speaker SRS-XB 3 មួយ​គឿង និង​ស្រោម​ការពារ Style Cover Stand (SCSG10) មួយ ដែល​កាដូ​ទាំង 2 នេះ គឺមាន​តម្លៃ 188 ដុល្លា​។ មួយវិញទៀត សម្រាប់​ទូរស័ព្ទ XA1 Ultra មានតម្លៃ 399 ដុល្លារ ជាមួយនឹង​ការ​ថែម​ជូន​កាដូរ​ដ៏​ពិសេស​មាន​ស្រោម Sony Original និង Sony Speaker XB10 សរុប​តម្លៃ​ប្រមាណ 98 ដុល្លារ​។​

ប្រធាន​ក្រុមហ៊ុន Sony កម្ពុជា ឱ្យដឹង​បន្ថែមទៀតថា ទូរស័ព្ទ Sony Xperia XZ Premium មាន​អេក្រង់​ទំហំ 5.5 អ៊ីង​ជាមួយនឹង​អេក្រង់​ប្រភេទ 4K HDR Display ដែល​ផ្តល់នូវ​គុណភាព​រូបភាព​ភ្លឺ​ច្បាស់ ត្រជាក់​ភ្នែក​បំផុត​។ អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​នេះ ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី TRILUMINOS Display និង​បច្ចេកវិទ្យា​ជំនួយ​ទៅលើ​រូបភាព X-Reality រួមទាំង​បច្ចេកវិទ្យា Dynamic Contrast Enhancement ។ ស្មា​ត​ហ្វូ​ន​ថ្មី​នេះ បាន​បំពាក់​នូវ​បន្ទះ​ឈី​ប Qualcomm Snapdragon 835 និង​មាន​រ៉េ​ម​ទំហំ​4GB ហើយនឹង​មាន​អង់​ចងចាំ​ក្នុង​ម៉ាស៊ីន​រួចជាស្រេច​ទំហំ 64 GB អាច​បន្ថែម​ម៉េ​ម៉ូ​រី microSD ទំហំ​រហូតដល់​ទៅ 256GB​។

ចំណុច​ពិសេស​មួយទៀត​នោះ គឺ​វា​បាន​បំពាក់​នូវ​កាមេរ៉ា​ខាងក្រោយ​ទំហំ 19 មេ​ហ្កា​ភិ​ច​សែ​ល និង​កាមេរ៉ា​មុខ​ទំហំ 13 មេ​ហ្កា​ភិ​ច​សែ​ល ដែលមាន​អម​មក​នូវ​មុខងារ Slow Motion Video ដែល​អាច​ថត​នៅក្នុង​ល្បឿន 960fps យ៉ាង​អស្ចារ្យ​បំផុត​។ ដោយ​មុខងារ Slow-Motion នេះ គឺជា​មុខងារ​ថ្មី​មួយ​របស់​ក្រុមហ៊ុន Sony ដែលមាន​សមត្ថភាព អាច​ថត​វីដេអូ ជា​លក្ខ​ណះ Slow Motion យឹតៗ ជាង​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ផ្សេងទៀត​ដល់​ទៅ 4 ដង​។

ដោយឡែក​ទូរស័ព្ទ XA1 Ultra គឺជា​ទូរស័ព្ទ​ទី 2 នៅលើ​លោក​ដែល​បំពាក់​មុខងារ​ទប់​រំ​ញ័រ​នៅលើ​កាមេរ៉ា​ខាងមុខ ហើយ​សម្រាប់​ស៊េរី​ថ្មី​នេះ វា​នៅតែ​រក្សា សមត្ថភាព​ដដែល តែ​ឥលូវ​វា​ប្រើ​ដល់​កាមេរ៉ា​ទំហំ 16 មេ​ហ្គា​ភិ​ច​សែ​ល មាន​ស៊ិន​ស័​រ​ទំហំ 1/2.6 ដែលមាន​កម្រិត Aperture f2.0, Auto Focus និង​ភ្លើង Flash LED​។

កាមេរ៉ា​ខាងក្រោយ​វិញ វា​ប្រើ​ដូច​ទៅនឹង​កាមេរ៉ា​របស់ Xperia XZ ដែរ​មាន​ទំហំ 23 មេ​ហ្គា​ភិ​ច​សែ​ល និង​មាន Steady Shot, ប្រព័ន្ធ Hybrid AF និង​អាច​បើក​ឡើង​ចំណាយពេល​ត្រឹម 0.6 វិនាទី​។ អេក្រង់​របស់​វា គឺ​នៅ​រក្សា ទំហំ 6 អ៊ីង Full HD ដដែល ជាមួយ​គែម​ដ៏​ខ្លី និង​ប្រើប្រាស់ បន្ទះ​ឈី​ប MediaTek Helio P20 និង​មាន​រ៉េ​ម​ទំហំ 4GB​។ ទូរស័ព្ទ​នេះ ក៏បាន​ប្តូរ​ទៅប្រើ រន្ធ USB ប្រភេទ C ជំនាន់​ថ្មី​ផងដែរ និង​មាន​ថ្ម ទំហំ 2700 mAh ជាមួយ​បច្ចេកវិទ្យា សាក​ថ្ម​លឿន pump Express + 2.0៕

សុខភាព/បុរស/ស្ត្រី