• Flexa
  • Default ខាងលើក្រោមមេនុយ

រកឃើញ​មូលហេតុ Note 7 ផ្ទុះ​ថ្ម​

9 ខែ កន្លងទៅ ដានីន

​យោងតាម​របាយការណ៍​ពី​ភ្នាក់ងារ​ស្រាវជ្រាវ Instrumental បង្ហាញថា​ករណី​ផ្ទុះ​ថ្ម​របស់ Samsung Galaxy Note 7 គឺ​បណ្ដាលមកពី Hardware មិនមាន​គម្លាត​ត្រឹមត្រូវ បរិមាណ និង​ទំហំ​ថ្ម​ធំ​លើសពី​សមត្ថភាព​របស់ Hardware​។​

​លោកស្រី Anna Shedletsky នាយក​ប្រតិបត្តិ​របស់ Instrumental បានធ្វើការ​សង្ខេប​ពី​របាយការណ៍​ខាងលើ ដោយ​បញ្ជាក់ថា ទំហំ​ថ្ម​របស់ Note 7 ធំ ហើយ​ស្ដើង​ពេក ដែល​មិនអាច​ឲ្យ​ចរន្តអគ្គិសនី​ផ្លាស់​ទី​បាន​ត្រឹមត្រូវ​។ លើសពីនេះ​គម្លាត​រវាង​ថ្ម​នឹង Board របស់ Note 7 គឺ​ជិតគ្នា​ពេក ពោលគឺ​ត្រឹម​ច​ម្លោះ ០.១ ទៅ ០,៥ មិល្លីម៉ែត្រ​។​

​នាយក​ប្រតិបត្តិ​រូបនេះ បន្ថែមថា Note 7 មាន​បរិមាណ និង​វិមាត្រ​ថ្ម​ធំ តែ Hardware នានា​នៅលើ Board គឺមាន​ការផលិត​ប្រជ្រៀត​គ្នា ដែលជា​មូលហេតុ​មិនអាច​ឲ្យ​ចរន្ត​ឆ្លងកាត់​បាន​តាម​បច្ចេកទេស​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2