• Flexa
  • Default ខាងលើក្រោមមេនុយ

នរណា​នៅចាំ​ទូរស័ព្ទ​Motorola ខ្លះ​? ឥឡូវ​មកដល់​កម្ពុជា ជាថ្មី​ហើយ​ជាមួយ​ទូរស័ព្ទ​ដ៏​ប្រណិត​

3 សប្ដាហ៍ កន្លងទៅ នាគរាជ

​បន្ទាប់ពី​បាត់​វត្ដ​មាន​ក្នុង​ទីផ្សារ​ជា​យូរ​មកហើយ​នោះ Motorola បានបង្ហាញ​វត្ដ​មាន​សារជាថ្មី​ជាមួយ​Smart Phone ដ័​ប្រណិត​មាន​រូបរាង​ស្អាត​និង​មាន​អាច​បម្រើ​មុខងារ​បាន​យ៉ាងច្រើន​តាមរយៈ​ការច្នៃប្រឌិត​របស់​វិស្វករ ដើម្បី​ដោះស្រាយ​នូវ​បញ្ហារ​ផ្សេងៗ​ធ្វើយ៉ាងណា​ផ្លាស់ប្ដូរ​នូវ​ជីវិត​មនុស្ស​ជំនាន់​ថ្មី​អោយ​កាន់តែ​ប្រសើរ​។​

​នាយក​គ្រប់គ្រង Motorola Cambodia បញ្ជាក់ថា ថា "​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​បច្ចេកវិទ្យា​ថ្មីៗ​របស់​ពួកយើង​បាន​បង្កើតឡើង​គឺ​បាន​សំរិតសំរាំង​ឡើង​យ៉ាង​ពិសេស​សម្រាប់​បំរើ​ជូន​អតិថិជន​នៅលើ​ទីផ្សារ​បច្ចុប្បន្ន​។ ពិសេស​លក្ខណៈពិសេស នឹង​បច្ចេកវិទ្យា​ទំនើបៗ​នៃ​ទូរស័ព្ទដៃ​ចល័ត វា​នឹង​ពាំ​នាំមក​នូវ​ប្រជាប្រិយភាព និង​បំពេញ​នូវ​តម្រូវការ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​»​។​

Motorola បាន​ចាប់ដៃ​គូរ​សហ​ការណ៍​ដ៏​ប្រសើរ​ជាមួយ​ក្រុមហ៊ុន ECI Distribution Co., Ltd ក្នុង​ការទទួល​សិទ្ធ​ចែកចាយ​ផ្ដាច់មុខ​ទូទាំងប្រទេស​។ ជាមួយគ្នានេះ​ផងដែរ​ក្រុមហ៊ុន ECI Distribution Co., Ltd ក៏បាន​បន្ត​សហការ​ណ៍​ជាមួយ​ក្រុមហ៊ុន NMKH Limited ក្នុង​ការទទួល​សិទ្ធ​លក់​បន្ដទៅ​គ្រប់​ហាង​ទូរស័ព្ទ​នៅក្នុង​ទីផ្សារ​កម្ពុជា ដើម្បីអោយ​ការ​ចរាចរណ៍​ទូរស័ព្ទ Motorola មាន​នៅលើ​ទីផ្សារ​កាន់តែ​ទូលំទូលាយ​។

​ការបើក​សម្ពោធ​ជា​ផ្លូវការ​នេះ បាន​រៀបចំឡើង​នៅក្នុង​ផ្សារ​ទំនើប AEON ភ្នំពេញ រយៈពេល 3 ថ្ងៃ ដែល​ចាប់ពី​ថ្ងៃទី 25 ដល់ ថ្ងៃទី 27 ខែសីហា ឆ្នាំ​2017 ពី​ម៉ោង 9​ព្រឹក រហូតដល់ 9​យប់​។Motorola ជា​ប្រភេទ​ឧស្សាហកម្ម​ទូរស័ព្ទ​ចល័ត​មាន​អាយុកាល​80 ឆ្នាំ​មកហើយ ហើយ​ឆ្នៃប្រឌិត​ឡើង​នូវ​បច្ចេកវិទ្យា​ខ្ពស់​ស្រប​នូវ​យុគសម័យ​បច្ចុប្បន្ន ដើម្បី​ផ្តល់ជូន​ភាពងាយស្រួល​នឹង​កាន់តែ​ប្រសើរ​។ គួរ​រំលឹក​ផងដែរ Motorola គឺជា​អ្នកបង្កើត​ទូរស័ព្ទ​ចល័ត​មាន​អង់​តែ​ន​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​។ ការប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ដែលជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ល្បីល្បាញ​ជាងគេ​នៅលើ​ពិភពលោក​។ ហើយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ក៏បាន​នាំយកមក​នូវ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ដែលមាន​ល្បឿន​លឿន​ក្នុង​ប្រតិបត្តិការ​ទូរស័ព្ទដៃ នេះហើយ​ជា​អ្វី ដែល​ពួកយើង​បាន​ធ្វើឡើង​ដើម្បី​ពាំ​នាំមក​ជូន​អតិថិជន​នៅលើ​ពិភពលោក ជាមួយនឹង​គុណ​តម្លៃ​ដ៏​ពិសេស គុណភាព បទពិសោធន៍ និង​ការ​រចនា​ល្អ​ឯក​។​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2