• Flexa

iphone ស៊េរី​ថ្មី​ដែល​ទើបនឹង​ចេញ​ម្សិលមិញ​នេះ ចាប់ផ្តើម​ចេញ​សញ្ញា​មិន​ស្រួល​ហើយ !

2 ខែ កន្លងទៅ ណូ​រ៉ា

​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Apple បានបង្ហាញ​វត្តមាន​ទូរស័ព្ទដៃ​ជំនាន់​ថ្មី​របស់ខ្លួន នៅឯ​មហោស្រព Steve Job Threater សហរដ្ឋអាមេរិក ដោយ​ក្នុងនោះ​រួ​មាន iPhone 8 និង iPhone 8 Plus រួមទាំង​ស្មា​ត​ហ្វូ​ន​ដ៏​ថ្មី​សន្លាង​មួយ​ផ្សេងទៀត សម្រាប់​អបអរ​គម្រប់​ខួប ១០​ឆ្នាំ​របស់ iPhone នោះ​គឺ iPhone X ដែល​ហៅថា «iPhone Ten» ហើយ​វា​ក៏​នឹងដាក់​លក់​នៅ​អង់គ្លេស​ផងដែរ ក្នុងតម្លៃ ៩៩៩​ផោន ឬ ១,៣៣០​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Telegraph នៅ​រសៀល​ថ្ងៃ​ពុធ ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧​។​

​សម្រាប់​ទីផ្សារ​អង់គ្លេស​វិញ គឺ iPhone 8 និង 8 Plus នឹងត្រូវ​លក់​នៅ​ថ្ងៃទី​២២ ខែកញ្ញា ហើយ​សម្រាប់ iPhone X នឹងត្រូវ​ដាក់លក់​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា​។ ចំពោះ iPhone 8 និង iPhone 8 Plus ពុំ​សូវ​មាន​លក្ខណៈ​ខុសប្លែក​ពី iPhone 7 និង iPhone 7 Plus នោះឡើយ ដោយ​គ្រាន់តែ មានការ​បន្ថែម​សមត្ថភាព​តិចតួច​ប៉ុណ្ណោះ ដូចជា កាមេរ៉ា​, សំបកខ្លួន​ស្រោប​ដោយ​កញ្ចក់ ដើម្បី​សម្រួល​ដល់​ការ​សាក​ថ្ម​ឥត​ខ្សែ (Wireless Charge), សាក​ថ្ម​បាន​លឿន​ជាង​មុន (​ពី​០​ដល់​៥០​ភាគរយ​ក្នុងពេល ៣០​នាទី​)​។​

​វត្តមាន iPhone X ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយសារ​មានការ​រចនា​រូបរាង​ខុសប្លែក​ពី iPhone មុនៗ​ស្ទើរតែ​ទាំងស្រុង​។ មិនតែប៉ុណ្ណោះ​ថែមទាំង​អក្សរ​ជា​ឈ្មោះ​តំណាង​ទៀតផង ដែល iPhone​កន្លងមក លេខ​សម្រាប់​ជា​ឈ្មោះ​តំណាង​។​ចំពោះ iPhone X នេះដែរ​ច្បាស់​ជាមាន​មហាជន​មួយចំនួន​អាន​ថា "​អាយ​ហ្វូ​ន អិ​ច​” ជាមិនខាន​ឡើយ​។ តែ​តាមពិតទៅ​ក្រុមហ៊ុន Apple បាន​អាន iPhone X នេះ​ថា "​អាយ​ហ្វូ​ន ធេ​ន​” (iPhone Ten) ព្រោះ X ក្នុង​លេខ​រ៉ូ​ម៉ាំង​តំណាង​ឲ្យ​លេខ ១០​។ មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​គេ​បង្កើត​ឈ្មោះ iPhone X នេះ​ឡើង ក៏​ដោយសារតែ​ឆ្នាំនេះ​ជា​គម្រប់​ខួប ១០ ឆ្នាំ​នៃ​ការចាប់​កំណើត​របស់ iPhone​។​

​ការប្រើ​ឈ្មោះ iPhone X នេះដែរ​ក៏​ជា​កត្តា​មួយ​ធ្វើ​ឲ្យ iPhone X អាចជា​ទូរ​សព្ទ​ស៊េរី​ខ្ពស់ជាង iPhone 8/8 Plus ដោយ​មិនបាច់​លុបបំបាត់ចោល​ឈ្មោះ iPhone 10 ព្រោះថា​មនុស្ស​ភាគច្រើន​ច្បាស់​ជា​ហៅ​វា​ថា iPhone X ជាជាង iPhone Ten​។ ដូចនេះ iPhone ជំនាន់​បន្ទាប់​អាច​នឹងមាន​ឈ្មោះថា iPhone 8s, iPhone 9 ឬ iPhone 10 ក៏​ថា​បាន​។​

​យោងតាម​សារព័ត៌មាន Mail Online ចេញផ្សាយ​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ដោយ​ផ្អែក​តាម​ការលើកឡើង​រប​ស់លោក Phil Schiller នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple នៅក្នុង​ពិធី​សម្ពោធ​កាលពី​ម្សិលមិញ​ថា "​វា​មិន​ធ្លាប់មាន​អ្វី​គ្រប់​យ៉ាងដូច​ពេលនេះ​ទេ​"​ប៉ុន្តែ​មនុស្ស​ជាច្រើន​កំពុង​រិះគន់​ទូរស័ព្ទ​ប្រភេទ​នេះ ដោយសារតែ​ខ្វះ​ការច្នៃប្រឌិត​និង​បច្ចេកវិទ្យា ដើម្បី​ឲ្យ​សក្តិសម​ចំពោះ​ការចំណាយ​ដ៏​ច្រើន​បែបនេះ​។​

​អតិថិជន​ទាំងនោះ បាន​និយាយថា​ពួកគេ​ត្រូវបាន​គេ​ធ្វើឱ្យ​ភ្ញាក់ផ្អើល​ដោយ​ការច្នៃប្រឌិត​ក្នុង​បច្ចេកវិទ្យា​ថ្មី ហើយ​អ្វីដែល​ពួកគេ​សង្ឃឹមថានឹង​ក្លាយជា​«​ការ​ផុសចេញ​ដ៏​ធំ​» នៅក្នុង​ប្រព័ន្ធ​ដូចជា​ការពិត​ដែល​បង្កើតឡើង​។​

​សម្រាប់​អ្នក​ផ្សេងទៀត គឺ​បាន​ខកចិត្ត​ដោយសារ​កង្វះ​ផ្នែក​បច្ចេកវិទ្យា​ថ្មី​។​ទាក់ទង​នឹង​បញ្ហា​នេះ ម្ចាស់​គណនី YouTube ឈ្មោះ Unbox Therapy បានលើកឡើង​ភ្លាមៗ​ថា FaceID របស់ Apple ត្រូវការ​ពង្រឹង​ផ្នែក Software ឲ្យ​បានល្អ​ជាង​ហ្នឹង​បន្ថែមទៀត ព្រោះ​កំហុស​បច្ចេកទេស​ដូច​មាន​ក្នុង​វីដេអូ បង្ហាញ​យ៉ាងច្បាស់ ថា​វា​មិនទាន់​ដំណើរការ​បានល្អ​គ្រប់គ្រាន់​នៅឡើយ​។​

​នៅពេល​បង្ហាញ គេ​សង្កេតឃើញ​លោក Federighi ត្រូវ​ជូត​មុខជា​លើក​ទី ២ មុននឹង​ស្កេ​ន​ផ្ទៃមុខ​របស់លោក ក្រោយ​បរាជ័យ​ស្កេ​ន​លើក​ទី ១ មិន​ដំណើរការ​។ ម្ល៉ោះហើយ​ម្ចាស់​គណនី​មាន​អ្នក Subscribe ជាង ៨,៦ លាន​នាក់​បន្ត "​ទំនង​នឹងមាន​បញ្ហា​សម្រាប់​អ្នក​ដែលមាន​ផ្ទៃមុខ​បែកញើស​, លាប​ឡេ​ការពារ​កម្តៅថ្ងៃ ឬ​មាន​ធូលី​ប៉ះ​លើ​ផ្ទៃមុខ ដែល​ត្រូវ​ឲ្យ​យើង​ជូត​មុខ​ឲ្យ​ស្អាត​សិន​"​។​

​អ្វីដែល​ឈឺចាប់​លោក​ថា FaceID លើ iPhone X ពិបាក​បន្តិច ព្រោះ​ត្រូវ​ស្កេ​ន​ផ្ទៃមុខ ហើយ​អូស​បើក​សោ​ពី​ផ្នែក​ខាងក្រោម​ទៅលើ​ម្តងទៀត ទម្រាំ​បាន​ចូល​ផ្ទៃ Homescreen ខុសពី Galaxy S8 គ្រាន់តែ​ស្កេ​ន​ផ្ទៃមុខ​ជាប់ គឺ​ចូល​ដោយ​ស្វ័យប្រវត្តិ​តែម្តង​។​​

សុខភាព/បុរស/ស្ត្រី