• Default ខាងលើក្រោមមេនុយ

ក្រុមហ៊ុន​របស់ ស្វ៊ី​ស លក់ iPhone 7 ក្នុង​មួយគ្រឿង​តម្លៃ ១៧​មឺុ​ន​ដុល្លារ​អាមេរិក​

6 ខែ កន្លងទៅ ណូ​រ៉ា

ថ្មីៗ​នេះ​ក្រុមហ៊ុន​ដ៏​ល្បីឈ្មោះ​មួយ​របស់​ប្រទេស​ស្វ៊ី​ស បានដាក់​បង្ហាញ​នូវ​ទូរស័ព្ទដៃ ដ៏​ពេញនិយម​របស់​ពិភពលោក​នោះ​គឺ iphone 7 Carbon Concept Edition ដែល​ម៉ូ​ដែលមាន​លក្ខណ​:​ពិសេស​ជាង​ទូរស័ព្ទ iphone ធម្មតា​ព្រោះថា ម៉ូដ​ដែល iphone 7 Carbon Concept Edition នេះ​រចនា​ឡើង​ស្រោប​ស្បែក​ក្រែប​ផលិត​ដោយ​ដៃ​ដែលមាន​ទម្ងន់​ស្រាល និង​មិន​ងាយ​បែក ឫ​របក ។

​លោក អា​ឡេច​សាន់ ដ្រេ ម៉ាស​សុន អគ្គនាយក Golden Dreams បាន​ឲ្យ​ដឹងថា សំរាប់​ការផលិត​នេះ​ធ្វើឡើង​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ដែល​ចង់​ឲ្យ iPhone 7​នេះ​ស្រាល​មាន​លក្ខណ​:​ងាយស្រួល​ក្នុងការ​កាន់ និង​ទុកដាក់ ព្រមទាំង​បន្ថែម​ជាមួយ​ភាព ស៊ី​វិ​ល័យ ។ លោក​បាន​បន្តទៀតថា សម្បក​របស់​វា​ផលិត​ពី​សារធាតុ​កា​បោ​ន​ហ្វៃ​បី ( ស្បែក​ក្រែប​) ដូចនឹង​សម្បក​រថយន្ត Formula 1 ហើយ​វា​អាច​ធុន​ទៅនឹង​ការ​របក កកិត មិន​ងាយ​ធ្លាក់​បែក​នោះឡើយ។

​គួរ​បញ្ជាក់ថា សំរាប់​ទូរស័ព្ទ iPhone 7 Carbon Concept Edition ម៉ូដ​ដែល​នេះ​ក្រុមហ៊ុន​មានតែ ៧៧​គ្រឿង​តែប៉ុណ្ណោះ ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2