• Flexa

Samsung Galaxy S7 ប្រកាស​ចេញ ពណ៌​ថ្មី​ប្លែក​

11 ខែ កន្លងទៅ ណូ​រ៉ា

​ពាក្យ​ចចាមអារ៉ាម​ដែលថា ក្រុមហ៊ុន Samsung នឹង​បញ្ចេញ Galaxy S7 Edge មាន​ពណ៌​ថ្មី ឥឡូវ​បាន​ក្លាយជា​ការពិតហើយ ។

​វា​មាន​ពណ៌​គជ់ខ្យង​ខ្មៅ ដែល​កំពុង​បាន​គេ​ប្រៀបធៀប​ទៅនឹង Jet Black របស់ Apple ដែល​បាន​ចេញពី​ដើមឆ្នាំ​នេះ ។

Galaxy S7 Edge ពណ៌​ថ្មី​នេះ​នឹង​ត្រូវបាន​ផ្គត់ផ្គង់​តែ​នៅក្នុង​ទីផ្សារ​មួយចំនួន​ប៉ុណ្ណោះ នៅ​ថ្ងៃទី​០៨ ខែធ្នូ កន្លងទៅនេះ មានការ​កំណែទម្រង់ ១២៨ ជី​ហ្កា​បៃ ។

​ពាក្យ​ចចាមអារ៉ាម​លេចឡើង​ដំបូង​ក្នុង​ខែតុលា ដែលថា​ក្រុមហ៊ុន Samsung នឹង​ចេញ​S 7 មាន​ពណ៌​ថ្មី​មួយ នៅ​ចំ​ថ្ងៃបុណ្យ​ណូអែល ។ ប៉ុន្តែ​ឥឡូវ ក្រុមហ៊ុន Samsung បានប្រកាសថា បាន​ផលិត S7 ដែលមាន​ពណ៌​ខ្មៅ ភ្លឺរលោង និង​ប្រណីត​រួចរាល់​ហើយ ។

Galaxy S7 ពណ៌​គជ់ខ្យង​ខ្មៅ ត្រូវបាន​រចនា​ឡើង​យ៉ា​ទំនើប​នឹង​ទាក់ទាញ​បំផុត ក្រោយពី​កំណែ​ពណ៌​ផ្កាថ្ម​ខៀវ នឹង​ពណ៌​មាស ផ្កាឈូក បានចេញ​កាលពីដើម​ឆ្នាំនេះ ។ វា​ក៏​អាច​រកបាន​ផងដែរ ក្នុង​ពណ៌​គជ់ខ្យង ត្បូង​ខ្មៅ ប្លា​ទីន​មាស និង​ទី​តានី​ញ៉ូ​ម​ប្រាក់ ៕

សុខភាព/បុរស/ស្ត្រី