• Default ខាងលើក្រោមមេនុយ

Nokia 6 បច្ចេកវិទ្យា Quick Charge 3.0 ថ្មី​សង្ឃឹមថា នឹង​អាច​ស្តារ​មុខមាត់​ឡើងវិញ បន្ទាប់ពី​ប្រជាប្រិយភាព​បាន​ធ្លាក់ចុះ​

2 ខែ កន្លងទៅ វុត្ថា

Nokia 6 ប្រើប្រាស់​កញ្ចក់ Gorilla Glass ទំហំ ៥,៥​អ៊ី​ញ ជាមួយនឹង Resolution ទំហំ ១០៨០ គុណ​នឹង ១៩២០ (Full HD)​។ វា​ដំណើរការ​ដោយ​បន្ទះ​ឈី​ប Snapdragon 430 , Octa-Core CPU និង Adreno 505 GPU​។ ទូរ​សព្ទ​ម៉ូ​ដែល​នេះ នឹង​សាក​ថ្ម​ឆាប់​ពេញ​ជាង​មុន រហូតដល់​ទៅ ៤​ដង ដោយសារតែ​បច្ចេកវិទ្យា Quick Charge 3.0​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​ខាងលើ ទូរស័ព្ទ​ដែល​នឹង​ចេញលក់​នៅ​ដើមឆ្នាំ​២០១៧ នេះ​គឺមាន​គោលដៅ​ឆ្ពោះ​ទី​កាន់​ទីផ្សារ​ប្រទេស​ចិន ដែលជា​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក ហើយ​សម្រាប់​ទូរស័ព្ទ​ដែល​ចាត់ទុកជា​ម៉ូ​ដែល​ថ្មី​ប្រកបដោយ​ការ​រចនា​ទាក់ទាញ និង​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​នេះ នឹង​ដាក់លក់​ក្នុងតម្លៃ​ដ៏​ប្រកួតប្រជែង​បំផុត គឺ ១,៦៩៩​យ័ន ឬ​ស្មើនឹង ២៤៥​ដុល្លារ​សហរដ្ឋអាមេរិក​។​

Nokia 6 គឺ​វា​មាន​បំពាក់​បន្ទះ​ឈី​ប Qualcomm Snapdragon 430 ដែលមាន processor X6 LTE, Ram 4GB, មេម៉ូរី​ក្នុង​ម៉ាស៊ីន 64GB, អេក្រង់ 5.5​អ៊ី​ញ (2.5D + FHD), ថាមពល​ថ្ម 3,000mAh, កាមេរ៉ា​ធំ 16MP និង​ដំណើរការ​ដោយ​ប្រព័ន្ធ Android ជំនាន់​ចុងក្រោយ​បំផុត Nougat​។ ក្រុមហ៊ុន​រំពឹងថា Nokia 6 នឹង​អាច​ស្តារ​មុខមាត់​របស់ខ្លួន​ឡើងវិញ ខណៈដែល​វា​បានចាប់ផ្តើម​ខាតបង់​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ២០០០ រហូតមកដល់​បច្ចុប្បន្ន ។​

​គួរ​បញ្ជាក់ថា Nokia 6 នឹង​បើក​សម្ភោ​ធ នៅ​ដើមឆ្នាំ​២០១៧​នេះ ជាមួយនឹង​តម្លៃ ២៤៥​ដុល្លារ (​បរទេស​)​។ ក្រុមហ៊ុន HMD ជ្រើស​រើសយក​ប្រទេស​ចិន ដើម្បី​បើក​សម្ភោ​ធ​ទូរ​សព្ទ​ម៉ូ​ដែល​នេះ ព្រោះតែ​ចំនួន​អ្នកប្រើប្រាស់​ដ៏​ច្រើន​លើសលុប (​ចំនួន​ដែល​គេ​រំពឹងទុក​គឺ ៥៩៣​លាន​នាក់ ក្នុង​ឆ្នាំ​២០១៧៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2