• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក ៖ «​ការងារ​រាប់លាន​នឹងត្រូវ​បាត់បង់​ដោយសារតែ​វិស័យ​បច្ចេកវិទ្យា គ្រប់គ្នា​ត្រូវតែ​សម្រប​ខ្លួន​ទៅនឹង​សម័យ​បច្ចេកវិទ្យា​ថ្មី​មួយទៀត​!»

2 ខែ កន្លងទៅ សូ រា

យោង​គេហទំព័រ The Mirror របស់​អង់គ្លេស​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅបាន​ឲ្យ​ដឹងថា​ស្ថាបនិក​បណ្តាញ​សង្គម​យក្ស​លោក Mark Zuckerberg បានប្រកាសថា​បច្ចេកវិទ្យា​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​នឹងធ្វើ​ឲ្យ​ប្រភេទ​ការងារ​ជាច្រើន​លាន​ត្រូវ​បាត់​បង់ហើយ​គ្រប់គ្នា​ត្រូវតែ​សម្រប​ខ្លួន​ទៅនឹង​សម័យ​បច្ចេកវិទ្យា​ថ្មី​មួយ​ផ្សេងទៀត ។​

លោក​បាន​និយាយថា​មនុស្ស​នៅ​ជំនាន់​ថ្មី​នេះ​នឹង​អាចធ្វើ​ឲ្យ​ពិភពលោក កាន់​តែមាន​ភាពជឿនលឿន​ខ្លាំង​បំផុត ហើយ​ការងារ​ប្រភេទ​ថ្មីៗ ជាច្រើន​ក៏​នឹង​កំពុង​រងចាំ​មនុស្ស គ្រប់គ្នា​ទៅ​ចូលរួម​ការងារ ទាំងនោះ​ផងដែរ បើទោះបីជា​វា​ជា​ប្រភេទ ការងារ​ថ្មីៗ​ដែល​មិន ធ្លាប់មាន​ពីមុនមក​ក្តី​។​

នៅក្នុង​ពិធី​នៃ​ការទទួល​សញ្ញាបត្រ​រប​ស់លោក​នៅឯ​សកល​វិទ្យាល័យ Harvard ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក​រូបនេះ​បាន​បញ្ជាក់ថា​ប្រភេទ​បច្ចេកវិទ្យា​ធ្វើការ​ដោយ​ស្វ័យប្រវត្តិ​នឹង​វាយលុក​យក​ប្រភេទ ការងារ​ជាច្រើន​របស់​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ​ពិភពលោក​ជាពិសេស​លើ​បច្ចេកវិទ្យា​រថយន្ត បើកបរ​ស្វ័យប្រវត្តិ​ជាដើម ៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2