• Flexa
  • Default ខាងលើក្រោមមេនុយ
  • BIO

ក្រុម​បច្ចេកវិទ្យា​ដ៏​ល្បីល្បាញ​របស់ សហរដ្ឋអាមេរិក និង​រុស្ស៊ី សហការគ្នា​វែក​រក​ទីតាំង​ដែល​បង្កើត​មេរោគ WannaCry តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា វា​មាន​ប្រភព​នៅ​កូរ៉េខាងជើង !

2 ខែ កន្លងទៅ រក្សាមុន្នី

​នាពេល​ខែ​កន្លងទៅនេះ គេ​នៅ​ចាំបាន​ថា​មាន​មេរោគ​ម្យ៉ាង​ដែល​បាន​វាយលុក បច្ចេកវិទ្យា​កុំព្យូទ័រ​របស់​ពិភពលោក យ៉ាង​ធំ​មួយ​នៃ​មេរោគ​មាន​ឈ្មោះថា WannaCry ។ វា​ជា "Ransomware” ប្រភេទ​មេរោគ​ម្យ៉ាង ដែល​លុកលុយ​ជ្រៀតចូល​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​តម្រូវឱ្យ​ជនរងគ្រោះ​ធ្វើការ​ផ្ញើ​លុយ​ទៅឱ្យ​ម្ចាស់​បង្កើត​មេរោគ​នោះ ជា​ថ្នូរ​ដើម្បី​ទទួលបាន​ត្រលប់​មកវិញ នូវ​ឯកសារ​សំខាន់​ផ្សេងៗ​ក្នុង​កុំព្យូទ័រ​របស់ខ្លួន ពុំ​ដូច្នោះ​ទេ រាល់​បណ្ដា​ឯកសារ​ទាំងអស់​នឹងត្រូវ​កម្ទេចចោល​ពី​មេរោគ​ដ៏​សាហាវ​នោះ​។ បន្ទាប់មក​មេរោគ​ប្រភេទ​នេះ​ត្រូវបាន​បង្ក្រាបបាន​ដោយ បុរស​វ័យក្មេង​ជនជាតិ​អង់គ្លេស​ម្នាក់ ។​

​ថ្មីៗ​នេះ ទីភ្នាក់ងារ​សន្តិសុខ​ជាតិ​អាមេរិក (NSA) បានប្រកាសថា​មេរោគ​អុកឡុក​ពេញ​បណ្ដាញ​អ៊ីនធឺណិត ហើយ​ធ្វើ​ឲ្យ​កុំព្យូទ័រ​រាប់ម៉ឺន​គ្រឿង​គាំង និង​បាន​ជំរិត​លុយ​ពី​ជនរងគ្រោះ គឺជា​ទង្វើ​ទាក់ទង​នឹង​រដ្ឋ​កុ​ម្មុយ​និ​ស្ត​ឯក​ការ​បំផុត កូរ៉េខាងជើង​។​

​ភ្នាក់ងារ​ស្រាវជ្រាវ​សុវត្ថិភាព​ប្រព័ន្ធ​កុំព្យូទ័រ Symantec របស់​អាមេរិក និង Kaspersky Lab របស់​រុស្សី ក៏​រកឃើញថា​ប្រភពដើម​ធំ​បំផុត​របស់ Wanna Cry ចេញពី​កូរ៉េខាងជើង ហើយ​សម្ព័ន្ធ Lazarus Group គឺជា​អ្នកពាក់ព័ន្ធ​ខ្លាំង​បំផុត​ក្នុងករណី​វាយប្រហារ​ជំរិត​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​។​

​បើ​និយាយ​ពី​ករណី​វាយប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ធំៗ ដែល​គេ​ធ្លាប់​រកឃើញថា​ជា​ទង្វើ​របស់​ប្រទេស​ឧស្សាហ​គំរាម​ប្រើ​គ្រាប់​នុយក្លេអ៊ែរ​នេះ គឺមាន​រាប់រយ​ដង ហើយ​ករណី​ទាំងនោះ​មានដូចជា​ការ​លួច​លុយ​ពី​ធនាគារ​បរទេស និង​បិត​វិ​ប​សាយ​របស់​ក្រុមហ៊ុន Sony ដែល​ធ្លាប់​ចេញ​រឿង​បែប​រិះគន់​ដល់​មេដឹកនាំ​ប្រទេស​នេះ​។​

​គួរ​បញ្ជាក់ដែរថា កន្លងមក វីរុស Wanna Cry បាន​ចូល​បំផ្លាញ​ឯកសារ កុំព្យូទ័រ​ប្រមាណ ៩៩៧ ០០០០ គ្រឿង ក្នុង​បណ្ដា​ប្រទេស ២៥០ ទទួលរង​ការវាយប្រហារ​នូវ​មេរោគ​នោះ​។ តាម​ការស្រាវជ្រាវ​បង្ហាញថា ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​រង​ផលប៉ះពាល់​ខ្ពស់​ជាងគេ ដោយ​រួមបញ្ចូល​ទាំង​កុំព្យូទ័រ​នៃ​បណ្ដា​ក្រុមហ៊ុន​ធំៗ គួបផ្សំ​ទាំង​ធនាគារ​, មន្ទីរពេទ្យ​, និង​ទីភ្នាក់ងារ​រាជរដ្ឋាភិបាល​មួយចំនួនទៀត​ផងដែរ​។​

​ការគំរាមកំហែង​នៃ​មេរោគ​នោះ ដំបូង​ឡើយ​វា​ទុកពេល ៣ ថ្ងៃ​សម្រាប់​ឱ្យ​អ្នក​ផ្ញើ​លុយ​ទៅកាន់​លេខ​គណនី​មួយ ក្នុង​ទំហំ​សាច់ប្រាក់ ៣០០ ដុល្លារ Bitcoins (១ Bitcoin ស្មើ ១ ៦៩៨ ដុល្លារ​) ករណី​បើ​លើស​ចំនួន ៣ ថ្ងៃ​វា​នឹង​គុណ​ឡើងដល់ ៦០០ ដុល្លារ​នៃ Bitcoins ។ ករណី​បើ​ពុំ​មានការ​ធ្វើតាម​លក្ខខណ្ឌ​ទាំងអស់​នោះទេ រាល់​ឯកសារ​ទាំងអស់​ក្នុង​កុំព្យូទ័រ​នឹង​ត្រូវបាន​លុបចោល​ទាំងស្រុង ហើយ​អ្នក​ក៏​គ្មាន​ថ្ងៃ​អាច​ទាញយក​វា​ត្រលប់​មកវិញ​បានដែរ​៕

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2