• Flexa
  • Default ខាងលើក្រោមមេនុយ

ការបកស្រាយ​សុ​បិ​ន្ត​តាមបែប​វិទ្យាសាស្ត្រ តើ​សុ​បិ​ន្ត​ការពិតជា​អ្វី​ទៅ​?

2 ខែ កន្លងទៅ សូ រា

មនុស្ស​យើង​ម្នាក់ៗ​ជាទូទៅ​តែងតែមាន​សុ​បិ​ន្ត មិន​ថា​ក្នុង​វ័យ​ណា​នោះទេ​! ពួកគាត់​អាច​នឹងមាន​សុ​បិ​ន្ត នៅពេលដែល​គាត់​គេង​លក់​។ ការយល់​សុ​បិ​ន្ត​គឺជា​ភាព​ស្រមើស្រមៃ​មួយ ដែល​អាច​នាំ​មនុស្ស​ទៅកាន់​ពិភព​មួយ​ផ្សេងទៀត​ទៅតាម​អារម្មណ៍​របស់​ពួក គេ ។ តើ​ប្រិយមិត្ត​មាន​ដែល​ឆ្ងល់​ទេ ថាបើ​តាម​បំណកស្រាយ​វិទ្យាសាស្ត្រ តើ​សុ​បិ​ន្ត​ជា​អ្វី​ឲ្យ​ពិតប្រាកដ​? ហេតុអ្វី​បានជា​សុ​បិ​ន្ត​ឧស្សាហ៍​កើតមានឡើង នៅពេលដែល​មនុស្ស​គេង​លក់​ម្ល៉េះ​?

កត្តា​មួយចំនួន​ដែល​មនុស្ស​ទូទៅ​ធ្លាប់​បានគិត និង​ផ្ចង់អារម្មណ៍​ខ្លាំង ដូចជា នៅ ពេលដែល​យើង​ធ្វើការ​ប្រឡង​បញ្ចប់​មធ្យមសិក្សា​កាលពី​ប៉ុន្មាន​ឆ្នាំ មុន​, ពេល​ដែលមាន​អារម្មណ៍​ពិបាកចិត្ត ឬ​សប្បាយ​ចិត្តខ្លាំង​ទៅតាម​ស្ថានការណ៍​ប្រចាំថ្ងៃ​ដែល​អ្នក​បាន​ជួប ប្រទះ និង នៅពេលដែល​យើង​ទទួល​អារម្មណ៍​អា​ភី​និ​ហា ចង់​ក្លាយខ្លួនជា Superhero មួយ​ដូច​នៅក្នុង​ខ្សែភាពយន្ត​នោះ វា​គឺជា​បទពិសោធន៍​ចម្លែកៗ នៃ​អារម្មណ៍​ដែល​អ្នក​ធ្លាប់បាន​ដិតដាម​ខ្លាំង ឬ​ក៍​គិតពី​វា​ច្រើន ។ បទពិសោធន៍​នៃ​អារម្មណ៍​ចម្លែកៗ​នេះហើយ​ជា​មូលហេតុ​ជំរុញ ដែល​អាចបង្កើត​បានជា​សុ​បិ​ន្ត​។​

យោងទៅតាម​ប្រភព iflscience បាន​ឲ្យ​ដឹងថា សូម្បី​នៅពេលដែល​យើង​គេង​លក់ ខួរក្បាល​របស់​យើង ក៏​នៅតែ​ដំណើរការបាន​យ៉ាង​ល្អ និង​បំពេញការងារ​របស់​វា​ក្នុង​តំហែទាំ​រាងកាយ និង​រក្សា​តុល្យភាព​។ កម្រិត​នៃ​ប្រព័ន្ធ​បញ្ជូន​សរសៃប្រសាទ​មួយចំនួន​បាន​ចុះទៅ​ការពារ​រាង កាយ​ពី​ការផ្លាស់ប្តូរ​នៅក្នុង​ការឆ្លើយតប​ទៅនឹង​សកម្មភាព​ដែល​យើង បានគិត និង​ដិតដាម​ក្នុង​អារម្មណ៍​។ ដូចនេះ​នៅពេលដែល​យើង​មាន​អារម្មណ៍​ដិតដាម​ខ្លាំង និង​គិត​ទៅលើ​រឿង​អ្វីមួយ​ច្រើន មុនពេល​ចូល​គេង នោះ​ក្រោយពេល​យើង​គេង​លក់ រាងកាយ​របស់​យើង​នឹង​បញ្ជូន អារម្មណ៍ ការគិត ដែល​មិនទាន់​រសាយ​ទាំងនោះ ទៅកាន់​ខួរក្បាល និង​ប៉ះ​ទៅនឹង​កម្រិត​នៃ​ប្រព័ន្ធ​ប្រសាទ ដែល​ការពារ​នៅក្នុង​រាងកាយ​។ នេះ​ជាស​ញ្ញា​មួយ​ក្នុងការ​បំប្លែង​របស់​ប្រព័ន្ធ​ប្រសាទ ទៅលើ​អារម្មណ៍​ចម្លែកៗ​ទាំងនោះ បង្កើតបានជា ការស្រមើស្រមៃ រវើរវាយ និង​ដូចជា​នាំ​យើង​ទៅកាន់​ពិភព​មួយទៀត​ដែល​សុទ្ធតែជា​ពិភព​នៃ​ចំណង់ និង​ការគិត​របស់​អ្នក​។ ប៉ុន្តែ​វា​នឹងត្រូវ​បាន​រលាយ​ទៅវិញ បន្ទាប់​យើង​ភ្ញាក់​ពី​គេង​។ ទាំងអស់​នេះហើយ​ដែល​គេ​រួមបញ្ចូល​គ្នា និង​ឲ្យ​ឈ្មោះ​វា​ថា សុ​បិ​ន្ត ។​

សម្គាល់ៈ ការយល់​សុ​បិ​ន្ត​ច្រើន ក៏​មិនល្អ​នោះដែរ វា​អាច​នឹង​បង្ក​ឲ្យ​ប្រព័ន្ធ​ប្រសាទ​នៃ​ខួរក្បាល​របស់​យើង ធ្វើការ​ច្រើន​ហួសកំណត់ និង​ចុះ​ទន់ខ្សោយ​។ ដូចនេះ ក្នុង​តំហែទាំ​ខួរក្បាល អោយមាន​សុខភាព​ល្អ អ្នក​គួរ​ធ្វើ​អារម្មណ៍​ឲ្យ​បានល្អ រំងាប់​ចិត្ត និង​ព្យាយាម កុំ​គិតពី​បញ្ហា​អ្វី​ទាំងអស់​មុន​ចូល​គេង ដើម្បី​ជៀសវាង​សុ​បិ​ន្ត​ច្រើន​។ ការបរិភោគ​អាហារ​ដែលមាន​ជីវជាតិ​គ្រប់គ្រាន់ វីតាមីន​ជំនួយ​ខួរក្បាល ការធ្វើ​លំ​ហាត់ប្រាណ ការសម្រាកលំហែ និង​ការ​គេង​អោយបាន​គ្រប់គ្រាន់ ក៏​ជា​កត្តាចាំបាច់​ក្នុងការ​ធ្វើអោយ​ប្រព័ន្ធ​ប្រសាទ និង​ខួរ​ក្បាលមាន​សុខ​ភាពល្អ​ផងដែរ​៕​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2