• Flexa

ចំណូល​វ៉ាល់​លាន​ដែល​តារា YouTube រកបាន​ឆ្នាំ ២០១៦ នេះ​

11 ខែ កន្លងទៅ សម្បត្តិ

​ទស្សនាវដ្ដី Forbes បាន​បញ្ចេញ​តារាង​ថ្មី​មួយ​បង្ហាញ​ពី​ចំណូល​ដែល​តារា YouTube ល្បីៗ​ចំនួន ១០ រូប​អាច​រកបាន​នៅ​ឆ្នាំ ២០១៦ នេះ​។ គិត​ត្រឹមតែ​មិថុនា ឆ្នាំ ២០១៦ ចំណូល​រួមបញ្ចូល​គ្នា​របស់​តារា​ទាំង ១០ រូប​មាន​ដល់ ៧០,៥ លាន​ដុល្លារ កើនឡើង ២៣ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​

@ PewDiePie ៖ ជា​អ្នកលេង​ហ្គេម​និង​ជា​អ្នក​បញ្ចេញមតិ​លើ​ហ្គេម​ដោយ​អាច​រកបាន ១៥ លាន​ដុល្លារ​

@ Roman Atwood ៖ ជា​អ្នកបង្កើត​វីដេអូ Prank អាច​រកបាន ៨ លាន​ដុល្លារ​

@ Lilly Singh ៖ ជា​គណនី​មួយ​ដែល​បង្កើត​នូវ​វីដេអូ​បែប​កំប្លែង អាច​រកបាន ៧,៥ លាន​ដុល្លារ​

@ Smosh ៖ ជា​ដៃគូ​កំប្លែង​មួយគូ​អាច​រកបាន ៧ លាន​ដុល្លារ​

@ Rossano Pasino ៖ ជា​គណ​នីមួយ​បង្ហាញ​ពី​វិធី​ធ្វើ​បង្អែម​ក៏ដូចជា​មុខម្ហូប​ថ្មី អាច​រកបាន ៦ លាន​ដុល្លារ​

@ Tyler Oakley ៖ អ្នកនិពន្ធ​រឿង​កំប្លែង អាច​រកបាន ៦ លាន​ដុល្លារ​

@ Markiplier ៖ តារា​កំប្លែង អាច​រកបាន ៥,៥ លាន​ដុល្លារ​

@ German Garmendia ៖ តារា​កំប្លែង អាច​រកបាន ៥,៥ លាន​ដុល្លារ​

@ Rhett and Link ៖ ដៃគូ​កំប្លែង អាច​រកបាន ៥ លាន​ដុល្លារ​

@ Miranda Sings ៖ តារាចម្រៀង​កំប្លែង អាច​រកបាន ៥ លាន​ដុល្លារ ។​sabay

សុខភាព/បុរស/ស្ត្រី