• Flexa
  • Default ខាងលើក្រោមមេនុយ

អ្នក​រូប​វិទូ​សាស្ត្រ​និយាយថា ភព​ព្រះ​អង្គារ ឬ​ភព​ក្រហម​ដែល​រកឃើញ​សារធាតុ អ៊ុយ​រ៉ានី​ញ៉ូ​ម និង​ហ្ស​រី​ញ៉ូ​ម គឺជា​អាវុធ​បំផ្លាញ​ភព​របស់​ពួក​មនុស្ស​ភព​ក្រៅ​

1 ខែ កន្លងទៅ សូ រា

ខណៈដែល​ក្រុម​អ្នកវិទ្យាសាស្ដ្រ​កំពុង​ខិតខំ​ធ្វើយ៉ាងណា​ដើម្បី​ទម្លាយ​អាថ៌កំបាំង​នៅលើ​ភព​ផ្សេងៗ ពិសេស​គឺ​ការរស់រានមានជីវិត​នៅលើ​ភព​ព្រះ​អង្គារ​នោះ មាន​មនុស្ស​តិចតួច​ណាស់ ដែល​ជឿថា​ធ្លាប់​មានជីវិត​មនុស្ស សត្វ និង រុក្ខជាតិ​រស់នៅ​លើ​ភព​ក្រហម​មួយ​នេះ​ក្រោយពី​គេ​រកឃើញថា វា​ត្រូវបាន​បំផ្លាញ​ដោយសារ​មនុស្ស​ក្រៅ​ភព ឬ​មនុស្ស​ពិភព​ផ្កាយ​នោះ​។ យ៉ាងណាមិញ​យោងតាម​ការសិក្សា​រូបសាស្ដ្រ​ផ្នែក​ផ្លា​ស្មា​បាន​រកឃើញថា ជីវិត​នៅលើ​ភពផែនដី​អាច​នឹងត្រូវ​ប្រឈមមុខ​នឹង​ការកំទេច​ដោយ​មនុស្ស​ក្រៅ​ភព​ដែល​ពួកវា​ធ្លាប់បាន​បំផ្លាញ​ភាវៈ​មានជីវិត​ទាំងឡាយ​នៅ​ភព​ព្រះ​អង្គារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែកនុយក្លេអ៊ែរ​នោះ​។

លោក ច​ន ប្រ៊ែ​ន​ដិ​ន​ប៊ឺ​ក គឺជា​រូប​វិទូ​មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​គន្លង​តារាសាស្ដ្រ​ដែល​ស្ថិតនៅ​សហរដ្ឋអាមេរិក បាន​លើកយក​ទ្រឹស្ដី​របស់លោក​មក​បញ្ជាក់​ថា វា​អាចទៅរួច​ដែល​ភព​ព្រះ​អង្គារ​ត្រូវបាន​វាយប្រហារ​ដោយ​មនុស្ស​ក្រៅ​ភព​។​

ការអះអាង​បែបនេះ គឺ​ក្រោយ​ពេលដែល​យានអវកាស​របស់​អង្គការ​ណា​សា​ថត​ឃើញ​នូវ​ឯកសារ​ធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម និង​ហ្ស​រី​ញ៉ូ​ម នៅលើ​ភព​ព្រះ​អង្គារ​។ ទោះបីជា​សារធាតុ​ទាំងនេះ​អាច​រកឃើញ​នៅ​គ្រប់​ទីកន្លែង​ក៏ដោយ ក៏​លោ​កច​ន នៅតែ​ទទូចថា វា​ជា​លទ្ធផល​នៃ​ការផ្ទុះ​នុយ​ក្លែ​អ៊ែរ​ដែល​បាន​បំផ្លាញ​ជីវិត​នៅលើ​ភព​ព្រះ​អង្គារ​។ មិនតែប៉ុណ្ណោះ​ទេ ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​រកឃើញថា កម្រិត​អ៊ីសូតូប​នុយក្លេអ៊ែរ នៅក្នុង​បរិយាកាស​ភព​ព្រះ​អង្គារ គឺមាន​កម្រិត​ខ្ពស់​ដែល​ស្រដៀង​ទៅនឹង​ការធ្វើ​តេស្ដ ប​ន្ទុះ​គ្រាប់បែកបរមាណូ​នៅលើ​ភពផែនដី​ដូច្នេះ​ដែរ​។

លោក​ច​ន បាន​បន្ថែមទៀតថា ភព​ព្រះ​អង្គារ​ធ្លាប់មាន​អាកាសធាតុ​ស្រដៀង ទៅនឹង​ភពផែនដី​ដែល​អាច​ឲ្យ​មានជីវិត​សត្វ​រុក្ខជាតិ និង​មនុស្ស​ដែលមាន​ខួរក្បាល​វ័យឆ្លាត​ដូច​ទៅនឹង​ប្រជាជន​អេ​ហ្ស៊ី​ប​បុរាណ​ផងដែរ​។ លោក​បាន​និយាយទៀតថា ភពផែនដី​នឹង​អាច​ទទួល​ការវាយប្រហារ​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ភព​ព្រះ​អង្គា​រដែរ​។ ដូច្នេះហើយ​គោលបំណង​ធំ​បំផុត​របស់លោក គឺ​ចង់​ឲ្យ​អ្នកវិទ្យាសាស្ដ្រ​ធ្វើដំណើរ​ទៅកាន់​ភព​ព្រះ​អង្គារ​ក្នុងពេល​ដ៏​ឆាប់រហ័ស​បំផុត ដើម្បី​ឲ្យ​ដឹង​កាន់តែច្បាស់​ថា តើ​មានរឿង​អ្វី​កើតឡើង​ឲ្យ​ពិតប្រាកដ​នៅ​ទីនោះ​។​

តាម​ការនិយាយ​តៗ​គ្នា និង​របកគំហើញ​រប​ស់​ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​បញ្ជាក់ថា មនុស្ស​ក្រៅ​ភព គឺ​អាចមាន​អរិយធម៌​ដូចជា​មនុស្ស​នៅ​ភពផែនដី​នេះដែរ​។ មនុស្ស​ក្រៅ​ភព​នេះ​ទៀតសោត​គឺ អាចមាន​រូបរាង​ដូចគ្នា​ទៅនឹង​មនុស្ស​ក្រៅ​ភព​ក្នុង​រឿង​”Terminator”​ហើយ​គោលបំណង​តែមួយគត់​របស់​ពួកវា គឺ​កម្ទេច​ភព Alderann ដែលជា​ភព​រណប​របស់​ភព​ផ្សេងទៀត និង​ភពផែនដី​យើង​នេះ​៕DNT News​

  • Loading...

សុខភាព/បុរស/ស្ត្រី

  • Loading...
  • Default ខាងស្ដាំ 2